
2025-01-18
ដើមក្រូចខ្វិច (Calamondin orange) គឺជាដើមឈើដាំក្នុងផ្ទះដ៏ល្អបំផុតមួយ ងាយស្រួលដាំដុះ ហើយស្រស់ស្អាតផងដែរ! ដើមក្រូចនេះមានប្រភពពីប្រទេសចិនហើយយើងឃើញថាក្នុងអំឡុងពេលចូលឆ្នាំចិនយើងប្រទះឃើញវាច្រើននៅតាមផ្ទះ។ ថ្ងៃនេះ admin សូមមកពន្យល់បន្ថែមអំពីអត្ថន័យរុក្ខជាតិនេះសម្រាប់ជនជាតិចិននិងរបៀបថែរក្សាវា។
ក្នុងថ្ងៃចូលឆ្នាំចិនជនជាតិចិនចូលចិត្តទិញដើមនេះមកលំអនៅផ្ទះនិងជូនជាអំណោយដល់ គ្រួសារ បងប្អូន មិត្តភក្តិពីព្រោះចំពោះពួកគេដើមក្រូចនាំសំណាងនិងជោគជ័យសម្រាប់ឆ្នាំថ្មីដោយសារពាក្យ “ក្រូចខ្វិច” នេះក្នុងភាសាចិននិយាយទៅស្រដៀងគ្នាទៅនឹងពាក្យ “ទ្រព្យសម្បត្តិ” ក្នុងភាសាចិនចំណែកពណ៌ទឹកក្រូចមាសរបស់ក្រូចខ្វិចនេះតំណាងឱ្យលុយ-កាក់។ ហើយបន្ថែមទៀតភាគច្រើនគេដាក់ហុងប៉ាវ ឬអាំងប៉ាវលើមែកឈើ។