បច្ចេកទេសក្នុងការចិញ្ចឹមខ្យងប័រងាយៗ នៅផ្ទះដោយខ្លួនឯង ដើម្បីជាចំណូលបន្ថែម
គោលនយោបាយ និងការគ្រប់គ្រងទឹក ក្នុងវិស័យកសិកម្ម
រុក្ខជាតិមានជំងឺបីរួមមានផ្សិត បាក់តេរី និងវីរុស ប៉ុន្តែវាក៏មានភ្នាក់ងារចម្លងជំងឺជាច្រើនទៀតផងដែរ។ ក្នុងចំណោមជំងឺទាំងបីប្រភេទនេះជំងឺដែលបង្កឡើងដោយវីរុសជាជំងឺដែលពិបាកព្យាបាលបំផុតព្រោះរុក្ខជាតិកើតជំងឺនេះភាគច្រើនមិនអាចព្យាបាលឲ្យជាសះស្បើយធម្មតាបានឡើយ។ ខាងក្រោមនេះជាជំងឺម៉ូសាអុិចឬ Mosaic Virus ដែលបង្កឡើងដោយវីរុស ហើយវាអាចកើតឡើងស្ទើតែគ្រប់ប្រភេទដំណាំទាំងអស់។
ម៉ូសាអុិចឬ Mosaic virus គឺជាពពួកប៉ារាសុីតដែលតោងជាប់នឹងស្លឹកនៃរុក្ខជាតិ ហើយភ្នាក់ងារចម្លងមេរោគនេះរួមមាន អាពីត(aphid), រុយស, mites, ផ្សិត, នេម៉ាតូត(Nematodes) និងទំនាក់ទំនងមេបាបង្កកំណើត(លំអង, ពូជ)។ គេមិនអាចមើលឃើញជំងឺនេះច្បាដ់នៅសីតុណ្ហភាពលើសពី ២៧ oCឡើយ។ ជំងឺម៉ូសាអុិចច្រើនតែកើតឡើងលើដំណាំ៖ ត្រសក់ ប៉េងប៉ោះ ម្ទេស ត្រប់ ដំឡូងបារាំង ថ្នាំជក់ ល្ពៅ ដំឡូងមី ផ្កាកុលាប ឪឡឹក សណ្ដែក និងដំណាំដទៃជាច្រើនប្រភេទទៀតនៅក្នុងគ្រួសារSolanaceae។



