ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

កម្ពុជាត្រៀមសហការជាមួយតួគីក្នុងការនាំចេញផលិតផលកសិកម្មពីកម្ពុជាក្រោយសម្តេចតេជោបានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្មតួគី

នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានអនុញាតិឱ្យឯកឧត្តម វ៉ាហ៊ីត គីរីស៊ី (Vahit Kirisci) រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ នៃសាធារណរដ្ឋតួគីជួបពិភាក្សាសំណេះសំណាល។ ឯកឧត្តម វ៉ាហ៊ីត គីរីស៊ី បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខហើយសម្ដែងនូវការអបអរសាទរពីឯកឧត្តមប្រធានាធិបតីតួគីជូនសម្ដេចតេជោនិងប្រជាជនកម្ពុជាទូទាំងប្រទេសដែលបានរៀបចំនិងដឹកនាំ កិច្ចប្រជុំកំពូលអាស៊ាន និង កិច្ចប្រជុំកំពូលពាក់ព័ន្ធយ៉ាងល្អកន្លងទៅថ្មីៗនេះ។

ឯកឧត្តម វ៉ាហ៊ីតបានមានប្រសាស៏ថា ដំណើរទស្សនកិច្ចរបស់លោកឡើកនេះលោកចង់មកជួបពិភាក្សាអំពីគម្រោងពង្រីកការសហការរវាងប្រទេសកម្ពុជានិងតួគីលើវិស័យកសិកម្ម និង ផលិតផលកសិកម្មកែច្នៃនាំចេញទៅលក់ក្នុងទីផ្សារតួគី។ បន្ថែមទៀតពង្រីកលើវិស័យវារីវប្បកម្ម, វិស័យគ្រឿងយន្តកសិកម្ម, វិស័យសំណង់, វិស័យ IT, វិស័យកែច្នៃម្ហូបអាហារ និងអាហារហាឡាល់។ សម្រាប់វិស័យអប់រំ តួគីមានគម្រោងផ្ដល់អាហាររូបករណ៍ដល់សិស្សនិស្សិតកម្ពុជាទៅបន្តការសិក្សានៅប្រទេសតួគី និងកាបង្កើតជើងយន្តហោះហោះផ្ទាល់ពីកម្ពុជាទៅតួគី(direct flight)។ ឯកឧត្តម វ៉ាហ៊ីតគិតថាប្រទេសកម្ពុជានិងតួគីមានសក្ដានុពលច្រើនអាចធ្វើការចាប់ដៃសហការគ្នាដើម្បី ជំរុញការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ប្រទេសតួគីបានដាក់គោលដៅឱ្យការធ្វើពាណិជ្ជកម្មលើវិស័យនាៗដែលបានរៀបរាប់ខាងលើកើនឡើងដល់១ពាន់លានដុល្លារក្នុងមួយឆ្នាំ។

សម្ដេចតេជោ ហ៊ុន សែនក៏ បានសំដែងនូវការអរគុណចំពោះការសម្ដែងនៅការអបអរសាទរ និង ការផ្ដាំផ្ញើសួរសុខទុក្ខ ពីឯកឧត្តមប្រធានាធិបតីហើយក៏បានផ្ញើសួរសុខទុក្ខ ជូនចំពោះឯកឧត្តមប្រធានាធិបតីវិញផងដែរ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រីបន្តថាសម្ដេចពិតជាមានមានសេចក្តីត្រេកអរដែលបានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីហើយសម្ដេចបានរៀបចំធ្វើកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នាជាការលើកទឹកចិត្តដល់អ្នកវិនិយោគរវាងប្រទេសទាំងពីរក្នុងការនាំចេញនិងបង្កើតទីផ្សារសម្រាប់ផលិតផលកម្ពុជាព្រោះ កម្ពុជាយើងមានវត្ថុធាតុដើមច្រើនជាដូចជា៖ ស្វាយចន្ទី ដំឡូងកៅស៊ូ ស្រូវ ដែលអាចកែច្នៃសម្រាប់ការនាំចេញ ។

Writer