
2025-01-18
ផ្កាចម្ប៉ាឬ Champacaជាផ្កាមួយប្រភេទដែលមានក្លិនក្រអូបខុសប្លែកពីផ្កាធម្មតា ហើយមានកម្ពស់ពី៣-៦m។ ប្រជាជនកម្ពុជាភាគច្រើនដាំផ្កានេះដើម្បីលម្អផ្ទះ និងបេះយកផ្កាដើម្បីថ្វាយព្រះជាដើម។ ទទឹមនឹងនេះការដាំដុះផ្កានេះក៏មានភាពងាយស្រួលផងដែរ ដោយគេអាចដាំបានតាមរយៈ«៣»វិធី ដូចខាងក្រោម៖
គេអាចដាំផ្កាចម្ប៉ាតាមរយៈគ្រាប់ដូចរុក្ខជាតិដទៃដែរដោយដំបូងត្រូវត្រាំគ្រាប់នោះជាមុនសិនដើម្បីដាស់ដំណេកគ្រាប់ឲ្យឆាប់ដុះពន្លក។ បន្ទាប់មកយកគ្រាប់ដែលត្រាំរយៈពេលមួយយប់នោះទៅបណ្ដុះនៅក្នុងដីបណ្ដុះដែលយើងបានរៀបចំរួច ហើយស្រោចទឹកឲ្យវាមានសំណើមល្មមប៉ុន្តែមិនត្រូវឲ្យជាំទឹកពេកទេជៀសវាងរលួយគ្រាប់។ ក្រោយពីបណ្ដុះបានកម្ពស់៣០cm(បូកថង់)គេអាចយកទៅដាំបាន។
គេអាចតមែកដើមចម្ប៉ាបានលុះត្រាតែជើងទម្រជាប្រភេទគ្រួសារតែមួយ ដែលចម្ប៉ាមកពីគ្រួសារMagnoliaceae។ ចំពោះការតមែកចម្ប៉ាមានវិធីសាស្ត្រដូចជា៖