ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

ការជ្រើសរើសប្រភេទដីឲ្យស្របតាមតម្រូវការរបស់ដំណាំ

ជាទូទៅដំណាំទាំងអស់មិនមែនសុទ្ធតែមានតម្រូវការដីដូចគ្នានោះទេ ព្រោះដំណាំនីមួយៗមានការរបៀបនៃការលូតលាស់ និងផ្តលទិន្នផលខុសគ្នាៗ។ ដោយគេបែងចែកដំណាំទាំងនោះដោយ ដំណាំមើម ដំណាំដើម ដំណាំឈើហូបផ្លែ ដំណាំស្លឹក និងជាប្រភេទទ្រើងផងដែរ។ ដោយឡែកនៅកម្ពុជាយើងមានដី ៥ប្រភេទ គឺដីសិលាក្រែលាយខ្សាច់ ដីក្រហមឬដីបាសាល់ ដីខ្សាច់ ដីល្បាប់លាយឥដ្ឋ និងដីល្បាប់។ ខាងក្រោមនេះគឺជាប្រភេទដីដែលសាកសមសម្រាប់ដំណាំតាមប្រភេទនីមួយៗ៖

ដីខ្សាច់

ដីប្រភេទនេះវិវត្តមកពីល្បាប់ចាស់មាននៅខ្ពង់រាបជិតជើងភ្នំ ហើយវាមានកម្ពស់ខ្ពស់ជាងនីវ៉ូទឹកស្ទឹង បឹងបួរនារដូវទឹកឡើង។ ដីនេះភាគច្រើនមាននៅខេត្តពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ និងសៀមរាប។ ដីបែបនេះជាវាលស្រែដែលមានទំហំ ១០% ទៅ១២%នៃផ្ទៃដីដាំស្រូវសរុប។ ម្យ៉ាងទៀតដីខ្សាច់វាដីដែលមានប្រព័ន្ធបង្ហូរទឹកលឿន ហើយសាកសមសម្រាប់ដំណាំដែលត្រូវការទឹកតិច និងជាប្រភេទមើមដូចជាដំណាំ ការ៉ុត ដំឡូងបារាំង សណ្ដែកស្រកានាគ ហើយវាក៏អាចដាំប្រភេទដំណាំសាឡាត់ ប៉េងប៉ោះ ពោត ឪឡឹក ត្រសក់ និងឈើហូបផ្លែរួមមាន ដូង ទៀប ខ្នុរ ចេក និងល្ហុង។

ដីក្រហមឬដីសិលាបាសាល់

ជាប្រភេទដីដែលទទួលការពុកផុយពីសិលាបាសាល់ហើយមានពណ៌ក្រហម។ ដីក្រហមស្ថិតនៅខ្ពង់រាប់ទាបៗក្នុងខេត្តកំពង់ចាម និងក្រចេះ ក្រៅពីនេះគែឃើញមាននៅប៉ៃលិន ខ្ពង់រាប បរកែវ និងឆ្លូងលើ។ ដីប្រភេទនេះមានជីជាតិល្អណាស់សម្រាប់ដំណាំគ្រប់ប្រភេទដូចជា៖-

  • កៅស៊ូ &ម្រេច
  • កប្បាស
  • កាផែ
  • ខ្នុរ&ក្រូច
  • សណ្តែកដី
  • កាហ្វេ&ប័រ
  • ធុរេន&ក្រូច
  • ដំឡូងជ្វា និងឈើហូបផ្លែផ្សេងៗទៀត។

ដីល្បាប់

ជាប្រភេទដីស្រទាប់លើដែលសម្បូរទៅដោយជីវជាតិ ម្យ៉ាងទៀតវាជាល្បាយ ឬដីពណ៌ត្នោតដែលមានទម្រង់ជាស្រទាប់វិវត្តខ្សោយនៅលើច្រាំងទន្លេ និងជម្រាលនៃច្រាំង។ ដីនេះភាគច្រើនមាននៅតាមមាត់ទន្លេ និងខ្នងជម្រាលទំនាបក្រោយតំបន់មាត់ទន្លេ ដែលស្ថិតនៅក្នុងខេត្តកណ្តាល ព្រៃវែង ក្រចេះ ស្ទឹងត្រែង និងរាជធានីភ្នំពេញ។ ក្រៅពីដំណាំស្រូវ ដីនេះត្រូវគេប្រើសម្រាប់ដាំបន្លែដែលមានឫសរាក់ៗដូចជា សាឡាត់ ខ្ទឹមបារាំង ខាត់ណាផ្កា ល្ពៅ ចេក ក្រូចឆ្មារ ដើម ហើយវាក៏ល្អសម្រាប់ឈើហូបផ្លែមួយចំនួនដែរ។

ដីល្បាប់ដីឥដ្ឋ

មាននៅតាមទំនាបទាបៗដែលរងនូវទឹកជំនន់ក្នុងរយៈពេលខ្លីពីទន្លេ ឬបឹងដែលនៅក្បែរនោះ។ ដីប្រភេទនេះច្រើនមាននៅប៉ែកខាងត្បូងប្រទេសដូចជាខេត្តព្រៃវែង ស្វាយរៀង កណ្តាល និងតាកែវដែលជាដីស្រែ។ ចំពោះដំណាំដែលអាចដាំដុះបានដូចជា សាឡាត់ ខ្ទឹមបារាំង ខាត់ណាផ្កា ចេក និងធុរេន។

ដីសិលាក្រែលាយខ្សាច់

ជាប្រភេទដីដែលគ្របដណ្តប់នៅតំបន់ប្រជុំភ្នំ តំបន់មាត់សមុទ្រ និងភាគខាងកើតទន្លេមេគង្គរហូតដល់ខ្ពង់រាបឆ្លូង។ ដីប្រភេទនេះមានផលប្រយោជន៌ដល់ការលូតលាស់នៃព្រៃឈើ និងដំណាំយកផ្លែដូចជា ខ្នុរ ដូងជាដើម។

#ចំណាំ៖ដំណាំនីមួយៗអាចដាំបានល្អក៏អាស្រ័យលើអាកាសធាតុ និងការថែទាំងផងដែរ ម្យ៉ាងទៀតដំណាំប្រភេទមួយចំនួនទៀតក៏អាចដាំដុះនៅតាមតំបន់នានាដូចគ្នា។

ឯកសារយោង

Writer