ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

ការដាំដុះចកអាសូឡា

អា​ហ្សូឡា (​A​z​o​l​l​a​) ​គឺជា​ប្រភេទ​រុក្ខជាតិ​ដែល​ដុះ​លើ​ផ្ទៃ​ទឹក​មួយ​ប្រភេទ​ប្រហាក់ប្រហែល​នឹង​ចក​ដែរ​។ ​ពូជ​អា​ហ្សូឡា ​មាន​ចំនួន​៧​ប្រភេទ​ ​ដោយឡែក​នៅ​ក្នុង​ប្រទេស​កម្ពុជា​និង​ថៃ​ ​គេ​សង្កេតឃើញ​មានពូជ​អា​ហ្សួឡា​តែ​២​ប្រភេទ​ប៉ុណ្ណោះ​ ​ពោល​គឺ​ពូជ​អា​ហ្សូឡា ​ភី​ណា​តា​ (​A​z​o​l​l​a​ ​P​inn​at​a​) ​គឺជា​ពូជ​ដែល​មាន​ដើមកំណើត​ក្នុងស្រុក​ស្ថិតនៅ​តាម​ប្រភព​ទឹក​ស្ទឹង​ ​បឹងបួ​រ​ ​ទន្លេ​… ​វា​មាន​ដើម​ល្អិត​តូច​និង​លូតលាស់​យឺត​។មួយទៀត​ ​គឺ​ពូជ​អា​ហ្សូឡា ​មីក្រូ​ហ្វីឡា (​A​z​o​l​l​a​ ​M​y​crop​j​y​l​l​a​) ​គឺជា​ពូជ​ដែល​អ្នកវិទ្យាសាស្ត្រ​បរទេស​ផ្សំ​បង្កាត់ពូជ​ដើម្បី​បម្រើ​ដល់​វិ​ស​័​យ​កសិកម្ម​។​ ​វា​មាន​ដើម​ធំ​ ​លូតលាស់​ឆាប់រហ័ស​ ​មាន​ប្រូតេអ៊ីន​ ​និង​មាន​សារធាតុ​ចិញ្ចឹម​ចាំបាច់​ច្រើនមុខ​ទៀត​ ​ពោល​គឺជា​ពូជ​ដែល​មាន​ជំនាញការ​កសិកម្ម​ណែនាំ​ដល់​កសិករ​ដាំ​ ​ដើម្បី​ជី​សម្រាប់​ដំណាំ​ ​និង​ធ្វើជា​ចំណី​សត្វ​។

របៀបដាំដុះ

ដំបូងឡើយគឺត្រូវការមានស្រះ ឬក៏អាងដែលមានជម្រៅទឹកប្រមាណ ១០-២០ សង់ទីម៉ែ្រត ហើយកាន់តែងាយស្រួលគឺអាចប្រើតង់ដើម្បីធ្វើជាអាងតែម្ដង អាចប្រើទំហំអាងដាំអាសូឡា ៣×១០ ម៉ែ្រត ទៅតាមតម្រូវការ។ ក្រៅពីនេះគេត្រូវការធ្វើដំបូលស្បៃសម្រាប់គ្របកុំឱ្យត្រូវកម្ដៅថ្ងៃខ្លាំងពេក និងធ្វើឲ្យអាសូឡាខ្ចីល្អ រួមជាមួយនឹងការដាក់ជីដែលបានមកពីលាមកគោ ឬមាន់ ដាក់ចូលទៅក្នុងទឹក ហើយយកពូជអាសូឡាមកដាក់ជាការស្រេច។ សម្រាប់ស្រះ ឬអាងទឹកដែលមានទំហំ ៣×១០ ម៉ែ្រត អាចដាក់ជីលាមកគោប្រមាណ ៣ធុងប៉េត្រូ និងដាក់កូនអាសូឡាចូលប្រមាណ ៥-១០គីឡូក្រាម ហើយរង់ចាំប្រមូលផលតែម្ដង។   

ការថែទាំ

ដោយឡែកទាក់ទងទៅនឹងការថែទាំគឺកាន់តែងាយស្រួលបំផុត ដោយក្រោយពេលដាក់ជីចូលក្នុងស្រះ ឬអាងទឹកទុកចោលរយៈពេល២ថ្ងៃ គឺអាចដាក់កូនអាសូឡាចូលបាន ហើយត្រូវថែមជីរៀងរាល់ខែ និងមើលទឹកក្នុងអាង ឬស្រះកុំឱ្យរីងជាការស្រេច។ 

ការប្រមូលផល

ក្រោយពីការដាំដុះ យើងត្រូវការយៈពេលត្រឹមមួយសប្ដាហ៍ ឬយ៉ាងយូរ១០ថ្ងៃ គឺអាចដងយកអាសូឡាឱ្យសត្វស៊ីបាន ហើយវានឹងដុះជាបន្តបន្ទាប់មិនងាយអស់នោះឡើយ។​ យ៉ាងណាមិញ ចំពោះផលលំបាកនៃការដាំ ហាក់មិនសូវមានជួបប្រទះនោះទេ។

អត្ថប្រយោជន៍

​ ​អា​ហ្សូឡា វា​មាន​ទំហំ​តូច​អណ្ដែត​លើ​ផ្ទៃ​ទឹក​ ​ហើយ​ស្លឹក​របស់​វា​ជា​ជម្រក​របស់​បាក់តេរី​ឈ្មោះថា​ ​A​nab​e​n​e​a​ ​ដែល​មាន​តួនាទី​ចាប់​យក​អាសូត​ពី​បរិយាកាស​រួច​ផ្ដល់​ឱ្យ​ទៅ​ដំណាំ​ ​និង​ចំណី​សត្វ​​ដោយសារតែវាសម្បូរទៅដោយប្រូតេអ៊ីនអាស៊ីតអាមីណូសំខាន់វីតាមីន (វីតាមីន A, វីតាមីន B12, Beta Carotene), អន្តរការីនៃការលូត​លាស់និងសារធាតុរ៉ែ។ អ្វីដែលពិសេសជាងនេះទៅទៀតគឺការពង្រីកពូជរបស់វាលឿនហួសពីការរំពឹងទុក គឺត្រឹមតែរយះពេល ៣ ​ទៅ ៥ ថ្ងៃតែប៉ុននោះ វាអាចមានសមត្ថភាពបង្កើតកូនចៅគុណទ្វេដង។ម្យ៉ាងទៀតអាសូឡាជាចំណី​សម្រាប់(បក្សី ត្រី និងល្មូន)៖ ដូចជា ត្រី​ ទា មាន់ និងសត្វជាច្រើនទៀតដែលលោក ​អ្ន​កចិញ្ចឹមហើយអាសូឡាវាជួ​យបង្កើន​​​​អាស៊ីនអាមីណូ ដែលជាអាស៊ីនមានប្រយោជន៍សម្រាប់សត្វ ជួយដល់ក្រពេះ ពោះវៀន របស់សត្វនិងជួយ​​​​​​​បំលែង​​​​​​​​​សារ​ធាតុ​ល្អុ​​យរលួយដែលមាននៅក្នុងស្រះ ឬកន្លែងចិញ្ចឹមជួយ​ប្រព័ន្ធ​​​រាង្គកាយ​សត្វអោយមានសុខភាពល្អ។

ឯកសារយោង

Writer