ថ្នាំពុលធម្មជាតិ គឺការប្រើសារធាតុផ្សំពីរុក្ខជាតិ ឬវត្ថុធាតុដើមតាមបែបធម្មជាតិ ដែលមិនប្រឈមគ្រោះថ្នាក់ដល់សុខភាពទាំងអ្នកផលិត និងអ្នកបរិភោគ។ សារធាតុពុលពីធម្មជាតិ មានសារធាតុក្រពុល ដូចជា ស្លឹកទាបបាយ ស្លឹកទាបបារាំង ទន្ទ្រាងខែត្រ ឈូករត្ន័ សារធាតុល្វីង ដូចជា ស្ដៅ បណ្ដូលពេជ្រ គ្រាប់ស្លែង និងសារធាតុហឹរ មានដូចជា ម្ទេស ខ្ញី រំដេង ខ្លឹមស ខ្ទឹមបារាំង ម្រះ ម្ទេស។
ម្សៅរមៀត ០.៥០គីឡូក្រាម ត្រាំក្នុងទឹក ២លីត្រ រយៈពេលយប់ រួចច្រោះដោយស្បៃ។ លាយទឹករមៀតនេះ មួយភាគជាមួយទឹក១០ភាគ។ ទឹកថ្នាំនេះបាញ់ទៅលើដំណាំ ដោយមានប្រសិទ្ធិភាពទៅលើស្រមោច សត្វកាត់ខោអាវ ពួករូងគ្រាប់ ដង្កូវយោលទោង ខ្នួតគ្រាប់ធញ្ញជាតិ ខ្មួតអង្ករ ដង្កូវរយ ដង្កូវបំពង់កាត់ស្លឹក។ គេលាយម្សៅរមៀតក្នុងកំរិត ២ភាគរយ សំរាប់កំចាត់សត្វល្អិតក្នុងឃ្លាំង ឬជង្រុកស្រូវ។
ក.ឬសក្បៀស បុកអោយម៉ដ្ឋទៅជាម្សៅ ១គីឡូក្រាម លាយទឹក ១០០លីត្រ និងសាប៊ូ ០.៥០គីឡូក្រាម
ខ.ម្សៅឬសក្បៀស ២.៥០គីឡូក្រាម លាយក្នុងទឹក ៤០០លីត្រ
គ.កំទេចឬសក្បៀស។
សំរាប់កំចាត់ដង្កូវស្ពៃក្តោប គេបាចកំទេចឬសក្បៀស ៤ដង ក្នុងចន្លោះពេល១៥នាទីម្តង។ មានប្រសិទ្ធិភាពទៅលើចៃ អណ្តើកផ្កាឈូក មេអំបៅស្ពៃក្តោម ដង្កូវផ្លែប៉េងបោះ ដង្កូវមូលស្លឹក ដង្កូវបាក់ខ្នង ដង្កូវយោលទោង ដង្កូវរយ។ ពេលវេលាដ៏ល្អសំរាប់ប្រមូលផលក្បៀសគឺ ពេលឬសវាមានអាយុ ២.៥ឆ្នាំទៅ៣ឆ្នាំ។
ក.ស្លឹកស្ងួត ៤០០ក្រាម ដាក់ក្នុងទឹក៣លីត្រ រួចដាំអោយពុះទុកអោយត្រជាក់ រួូចច្រោះ
ខ.ស្លឹកស្ងួត ៤០០ក្រាម ដាក់ក្នុងទឹក៣លីត្រ ហើយបិតដោយយកចំហាយវា “ទឹកបិត” ជាតិដែលបាន២លីត្រ ត្រូវបាញ់សុទ្ធតែម្តង។ បាញ់ទឹកនេះទៅលើថ្នាលបន្លែ។
ប្រសិទ្ធិភាពទៅលើចៃ ដង្កូវរយ ដង្កូវកាត់ស្លឹក និងសត្វល្អិតក្នុងឃ្លាំងសណ្តែកបាយដែរ។
យកផ្កាស្ងួត កិនអោយឥតម៉ដ្ន និងទឹក។ ម្សៅផ្កាឈូករត្ន័ចំនួន ៦ទៅ៧ស្លាបព្រាបាយសំរាប់ទឹក ៤លីត្រ។ អាចកំចាត់សត្វល្អិតច្រើនប្រភេទ។
ក.យកស្លឹកស ៣ទៅ៤កំពឹស ស្លឹកម្រះ ២ដៃ ខ្លឹមបារាំង ២ទៅ៣ដុំ និងម្ទេស ២ទៅ៣ផ្លែ បុកអោយម៉ដ្ន ហើយទៅដាំអោយពុះ។ ទុកអោយត្រជាក់ រួចលាយទឹក ៤ទៅ៥ភាគ រួចកូរអោយសព្វុ។ មិនត្រូវទុកទឹកថ្នាំនេះមិនអោយហួល២ថ្ងៃឡើយ។
ខ.រាល់ផ្ទៃដី ៣០ម៉ែត្រ ត្រូវដាំម្រះនៅតាមបណ្តោលសងខាងរង អោយបានចំនួន ៨ទៅ១០ដើម និងខ្លឹមស ឬខ្លឹមបារាំងត្រូវដាំឆ្លូតក្នុងរងអោយបាន ២០ទៅ២៥ដើម។ មិនត្រូវទុកទឹកថ្នាំនេះមិនអោយហួល២ថ្ងៃឡើយ។
មានប្រសិទ្ធិភាពលើដង្កូវយោលទោង ដង្កូវពោត និងចៃ។
ធាតុផ្សំៈ យកស្លឹកប៉េងប៉ោះ ១គីឡូក្រាម ទឹក ១៧លីត្រៃ និងសាប៊ូ ១៧ មីលីលីត្រ។
វិធីផ្សំ និងរបៀបប្រើៈ ដុំស្លឹកប៉េងប៉ោះអោយខ្ទេច លាយជាមួយទឹកច្រោះទុក កូរលាយជាមួយសាប៊ូ បាញ់លើដំណាំចំនួន ១០០ដើម នៅពេលមានដង្កូវបំផ្លាញ។
ឯកសារយោង: