នៅព្រះរាជាណាចក្រកម្ពុជាក្នុងមួយឆ្នាំបងប្អូនប្រជាកសិករយើងធ្វើស្រែពីរដងនៅរដូវប្រាំងដែលចាប់ផ្តើមពីខែតុលារហូតដល់ខែឧសភាម្តង។ ចំណែកកសិករដែលរស់នៅតំបន់ទំនាបធ្វើស្រែចាប់ពីខែកុម្ភៈដល់ខែឧសភាម្តងទៀត។ ប្រជាជនកម្ពុជាប្រមាណ 80% ពឹងផ្អែកទៅលើកសិកម្មដើម្បីរកចំណូលចព្ចឹាមជីវភាពពួកគេហើយប្រជាជនភាគច្រើនពឹងផ្អែកលើប្រព័ន្ធធារាសាស្ត្រសាធារណៈដើម្បីធ្វើកសិកម្ម។
បច្ចុប្បន្នកសិករធ្វើស្រែកំពុងជួបបព្ហាក្នុងការធ្វើស្រែចម្ការដោយកើតមកពីការការខ្វះខាតទឹកធ្វើស្រែធ្វើឱ្យពួកគេមានការព្រួយបារម្ភយ៉ាងខ្លាំង។ លោក ថេង សាវឿន ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជាបានមានប្រសាសន៍ថា “កសិករដែលរស់នៅតំបន់ក្បែរប្រឡាយ ស្រះ និងទន្លេ ធ្វើកសិកម្មបានផលល្អនិងលឿនជាងអ្នករស់នៅតំបន់ផ្សេងទៀតដែលត្រូវពឹងផ្អែកលើប្រព័ន្ធធារាសាស្ត្ររបស់ប្រទេសក្នុងរដូវប្រាំង តែទោះជាយ៉ាងណាក្តីកសិករនៅតំបន់នេះក៏ត្រូវចំណាយប្រាក់បន្ថែមទៅលើប្រេងសាំងដើម្បីបូមទឹកចូលក្នុងស្រែរបស់ពួកគេ”។
លោក ហង្ស សុឃុន ប្រធានសហគមន៍កសិកម្មខេត្តកំពង់ធំមានប្រសាសន៍ថា “កាលពីឆ្នាំ២០២២មានភ្លៀងធ្លាក់គ្រប់គ្រាន់ ដែលជួយដល់ការងារកសិកម្មនៅឆ្នាំមុន ប៉ុន្តែទឹកក៏នឹងអាចនឹងអស់នៅពាក់កណ្តាលការធ្វើស្រែជុំទីពីរនៃរដូវប្រាំងដែលចាប់ផ្តើមពីខែកុម្ភៈដល់ខែឧសភា។ ទឹកមានគ្រប់គ្រាន់សម្រាប់តែការដាំស្រូវជុំដំបូងដែលនឹងបញ្ចប់ក្នុងខែមករានេះ»។ លោកបានបន្ថែមថា អាជ្ញាធរខិតខាំរកដំណោះស្រាយរួចនឹងជូនដំណឹងដល់កសិករថាតើទឹកអាចនៅសល់រហូតសម្រាប់ការធ្វើស្រែជុំទីពីរឬអត់។