ហេតុអ្វីគេផលិតមនុស្សយន្តនេះឡើងមក?
ពីព្រោះតែមនុស្សយន្តនេះនឹងថតយកគ្រប់រូបភាពរបស់ដើម strawberry នីមួយៗថាតើក្នុងមួយដើមមានផ្លែ strawberry ប៉ុន្មានគ្រាប់ មានស្លឹកប៉ុន្មាន មានកម្ពស់ប៉ុន្មាន ប៉ុន្តែប្រការដែលសំខាន់គឺដើម្បីឱ្យកសិករដែលដាំបានដឹងថាតើដើមមួយណាដែលមិនសូវផ្តល់ផលល្អនិងដឹងពីបញ្ហាដើម្បីដោះស្រាយឱ្យទាន់ពេលវេលា។
បញ្ហានៃដើម strawberry មិនទទួលបានផលល្អអាចបណ្តាលមកពីការស្រោចទឹកច្រើនជ្រុល ឬក៏ការដាក់ជីមិនបានត្រឹមត្រូវទើបបណ្តាលឱ្យដើមមួយនោះ ឬប្លុកមួយនោះមានបញ្ហា។
ដោយសារតែបញ្ហាបម្រែបម្រួលអាកាសធាតុជាកត្តាមួយដែលផ្តល់ផលប៉ះពាល់ខ្លាំងមែនទែនដល់ការដាំដំណាំ ដូច្នេះបើមានមនុស្សយន្តមួយនេះគេអាចនឹងដឹងពីបញ្ហានៃប្លុកដាំដំណាំ គេក៏អាចដោះស្រាយទាន់ពេលវេលាដូចជាការបន្ថយការស្រោចទឹកបន្ថយការដាក់ជីឬវិធីផ្សេងៗទៀតបានទាន់ពេលវេលា។
មនុស្សយន្តដែលរាប់ចំនួនផ្លែស្ត្របឺរី(Strawberry counting robot) ត្រូវបានបង្កើតឡើងដោយ Google x ដែលជាក្រុមហ៊ុនបង្កើតបច្ចេកវិទ្យាជាច្រើន។គេឱ្យឈ្មោះមនុស្សយន្តនេះថា rovers។