


ការប្រើប្រាស់ជីលើដំណាំទាំង ៤ ប្រភេទ

ប្រភេទថ្នាំកំចាត់ដង្កូវសំខាន់ៗ

ខ្យងពណ៌មាស ឬខ្យងស៊ីស្រូវ ជាប្រភេទខ្យងចង្រៃបំផុត ដែលបំផ្លាញដំណាំស្រូវនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ខ្យងពណ៌មាស ជាទូទៅស៊ីរុក្ខជាតិជាច្រើនប្រភេទ មានស្លែ សារាយល្អិតៗ ចកបាយទា កំប្លោក ស្មៅ និងស្លឹករុក្ខជាតិតូចៗខ្ចីទន់។ នៅក្នុងស្រែ សំណាប និងស្រូវពង្រោះ ដែលមានអាយុកាលពី៤-៣០ថ្ងៃ រួមទាំងសន្ទូងនៅខ្ចី ទើបស្ទូងរួចរហូតដល់រយៈពេល១៥ថ្ងៃ គឺជាចំណីដ៏ឆ្ងាញ់របស់ខ្យងពណ៌មាស។ ខ្យងពណ៌មាសនេះ ស៊ីកាត់ស្លឹក និងដើមស្រូវខ្ចីៗដល់គល់។ ខ្យងប្រភេទនេះ អាចស៊ីបំផ្លាញដើមស្រូវខ្ចីៗក្នុងស្រែទាំងមូលក្នុងរយៈពេលមួយយប់ប៉ុណ្ណោះ។
បន្ទាប់ពីពងរួច សំបុកពងនីមួយៗត្រូវការរយៈពេលប្រហែល ១០-១៤ថ្ងៃដើម្បីញាស់។ កូនទើបនឹងញាស់ មានសំបកទន់ឬគ្មានធ្លាក់ទៅក្នុងទឹកនិង២ថ្ងៃ បន្ទាប់មកសំបកក៏រឹង រួចចាប់ផ្ដើមស៊ីអាហារនៅពេលវាមានទំហំ២-៤មីលីម៉ែត្រ។ ជាទូទៅ រយៈពេលលូតលាស់ដើម្បីពេញវ័យរបស់វាគឺចាប់ផ្ដើមពី ៤៥-៥៩ថ្ងៃ បន្ទាប់ពីញាស់។ ក្នុងលក្ខខណ្ឌសមស្រប ខ្យងនេះអាចបន្ដពូជបានក្នុងរយៈពេល ៦០ថ្ងៃនិងបន្ដរហូតដល់ ៣ឆ្នាំ។ ខ្យងពណ៌មាសអាចក្រាំងក្នុងដីបានរហូតដល់២៣០ថ្ងៃ។
ដោយខ្យងពណ៌មាសបន្ដពូជមិនរើសពេលវេលាល្គឹកនាឲ្យតែមានទឹកដក់ក្នុងស្រែ ថ្លុក ស្រះនិងបឹង ដូចនេះការរីកសាតភាពរបស់វាមានសន្ទុះលឿនជាខ្យងធម្មតាខ្លាំងណាស់ និងជាពិសេសចំពោះស្រែណាដែលកសិករធ្វើស្រូវ២ឬ៣ដងក្នុងមួយឆ្នាំ។ វិធានការការពារនិងកម្ចាត់ខ្យងពណ៌មាសមាន២ប្រភេទគឺ (១) ដោយមិនប្រើថ្នាំពុលកសិកម្ម និង(២) វិធានចម្រុះរួមជាមួយថ្នាំពុលកសិកម្ម។
វិធានការការពារ និងកម្ចាត់ ដោយមិនប្រើថ្នាំពុលកសិកម្ម៖វិធានការនេះ ទាមទារឱ្យកសិករធ្វើជាប្រចាំ ដើម្បីកាត់បន្ថយចំនួនខ្យងពណ៌មាសពីស្រែរបស់ខ្លួន នៅក្នុងករណីដែលកម្រិតបំផ្លាញនៅទាបជាង ២០ភាគរយ។ វិធានការរួមមាន
វិធានចម្រុះរួមជាមួយថ្នាំពុលកសិកម្ម៖ វិធានការនេះ គឺត្រូវអនុវត្តក្នុងករណីខ្យងមាសមានវត្តមានច្រើនដែលកបំផ្លាញស្រូវច្រើនជាង២០%។ វិធីការនេះត្រូវបានអនុវត្តតាមចំណុចខាងលើទាំងដាក់ថ្នាំពុលកសិកម្មប្រភេទម៉ាល់លូសាយ (Mulucide 6GB) ដែលជាថ្នាំប្រភេទនុយផលិតនៅប្រទេសវៀតណាម ១កញ្ចប់មានបរិមាណ១គីឡូក្រាម ដោយប្រើប្រាស់ ១០គីឡូក្រាម/ហត មិនបណ្តោលអោយប៉ះពាល់ដល់កង្កែប ក្តាម កំពឹសនិងត្រីស្រែឡើយ។ ត្រូវចាំថា ជម្រៅទឹកសមស្របសម្រាប់បាចគឺពី៣-៤សង់ទីម៉ែត្រ ព្រោះជម្រៅទឹកជ្រៅជាងនេះមិនសមប្រកបសសម្រាប់ចខ្យងស៊ីចំណី ហើយថ្នាំនុយក៏ឆាប់រលាយផងដែរ។
ឯកសារយោង