ប្រភេទស្មៅចំណីសត្វដែលរៀបរាប់ខាងក្រោមនេះ គឺជាប្រភេទស្មៅចំណីសត្វដែលមានសារៈប្រយោជន៍និងសក្តានុពលខ្ពស់ហើយគេដាំដុះវាសំរាប់តែស្ថានភាពពិសេសៗមួយចំនួន ឬក៏គេផ្តល់អោយធ្វើលារដាំដុះនៅក្នុងប្រពន័្ធកសិកម្មខ្នាតតូច។
វាជាប្រភេទស្មៅចំណីសត្វមួយដែលដុះលូតលាស់នៅតាមតំបន់ដែលមានដីលិចទឹក និងដីដែលមានសំរោះទឹកពុំសូវល្អ។ នៅប្រទេសថៃគេដាំស្មៅនេះនៅតាមវាលស្រែសំរាប់អាហារប្រចាំថ្ងៃរបស់គោ។
ជាប្រភេទស្មៅដែលដុះលូតលាស់យឺត និងមានស្លឹកទន់។ ការលូតលាស់របស់ស្មៅនេះ គឺសមស្របណាស់នៅតាមតំបន់ណាដែលមានរដូវប្រាំងខ្លី។ គេអាចយកស្មៅនេះធ្វើជាចំណីសំរាប់ ចៀម, ពពែ និងគោស្ទាវៗបាន។
ជាស្មៅចំណីសត្វមួយដែលមានភិនភាគដូចពួកស្មៅចំណីសត្វឈ្មោះ P.atratum ដែរ។ ស្មៅនេះផ្តល់នៅទិន្នផល/ផលិតភាពទាប ប៉ុន្តែវាមានស្លឹកទន់ និងមានរសជាតិឆ្ងាញ់សំរាប់សត្វ។ ការដុះលុតលាស់របស់វា គឺមិនសមស្របចំពោះតំបន់ដែលមានភ្លៀងធ្លាក់ច្រើននោះទេ ព្រោះវាបណ្តាលអោយកើតមានជំងឺផ្សិតនៅលើស្លឹក។
ជាប្រភេទលេហ្គើមប្រចាំឆ្នាំវាព័ទ្ធដែលភាគច្រើនគេដាំជាដំណាំគំរបដី ឬនៅលើដីទំនេរ។ ស្មៅនេះមានលំនាំនៃការសំរបខ្លូនវាដូច Macroptilium grancile។ នៅប្រទេសថៃគេច្រើនប្រើប្រាស់វាជាចំណីអាហារស្ងូតដូចជាចំបើរស្រូវដែរ។
ជាលេហ្គើមមួយមានអាយុកាលខ្លី(៣ ទៅ៤ឆ្នាំ), មានរូបរាងជាដើមចុល្លព្រឹក្សតូច ប្រហាក់ប្រហែលតីនឹង Desmodium cinerea (ពីមុន D.rensonii). ‘Belize’ ហើយដុះលូតលាស់ល្អនៅតំបន់ត្រូវពិកសើម និងមានភាពធន់ទៅនឹងការដក់/ជាំទឹកផងដែរ។
ជាប្រភេទលេហ្គើមដែលមានដើមដងរឹង និងមានអាយុកាលខ្លី ដែលគេដាំវានៅតាមដីដែលសំរាប់លែងអោយសត្វចូលស៊ីនៅតាមតំបន់ដែលមានរដូវប្រាំងវែង។ នៅភូមិភាគឥសាន្តប្រទេសថៃគេបានព្រោះវានៅតាមជញ្ជើមថ្នល់ និងនៅតាមដីដែលទំនេរ។
ជាលេហ្គើមមួយដែលមានអាយុកាលខ្លី(១ ទៅ២ឆ្នាំ), ជាលេហ្គើមវារព័ទ្ធ ដែលមានភាពរឹងមាំក្នុងរយៈពេលពីរបីខែដំបូងក្រោយពេលព្រោះ។ ជាដំណាំគរបដីបានល្អប្រសើរក្នុងរយៈពេលដ៏ខ្លី ហើយគេអាចដាំវាលាយជាមួយ និងស្មៅធម្មជាតិនៅតាមដីដែលសំរាប់លែងអោយសត្វស៊ី។ Maldonado អាចដុះលូតលាស់នៅដីគ្រប់ប្រភេទ ដោយរួមទាំងដី ឥតជីជាតិ និងដីខ្សាច់ផងដែរ។ វាមាន លក្ខណៈពិសេសមួយដែលរស់នៅបានលើដីដែលជាំទឹក និងដីដែលមានការជន់ លិចរយៈពេលខ្លីបាន។
ឯកសារយោង