ផ្លែស្វាយជាដំណាំដែលប្រជាជនយើងនិយមដាំមែនទែននៅក្នុងស្រុកពីព្រោះប្រទេសយើងក៏ជាប្រទេសមួយដែលផ្គត់ផ្គង់ផ្លែស្វាយដល់ប្រទេសក្រៅផងដែរ។ដោយឡែកការដាំស្វាយគឺមានតម្រូវការច្រើនទើបធ្វើអោយម្ចាស់ចម្ការក៏ដូចជាម្ចាស់កសិដ្ឋានខិតខំថែទាំវាដើម្បីទទួលបានទិន្នផលច្រើន ក្នុងដំណាក់កាលនីមួយៗដូចជាដំណាក់កាលបញ្ចេញផ្កានិងបង្កើនផ្កាគឺជាដំណាក់កាលសំខាន់ផងដែរ ។
ដើមស្វាយចូលចិត្តដីដែលហូរទឹកល្អសម្បូរដោយសារធាតុសរីរាង្គ ហើយវាលូតលាស់បានល្អ បំផុតក្នុងដីមាន PH 5.5-7.0 ។ការប៉ះពាល់នឹងពន្លឺព្រះអាទិត្យគឺជាកត្តាសំខាន់មួយទៀតសម្រាប់ផ្កាស្វាយ ។ ស្វាយជាដំណាំត្រូពិចវាត្រូវការពន្លឺព្រះអាទិត្យ6ម៉ោងក្នុងថ្ងៃចំណែកការគ្រប់គ្រងសារធាតុចិញ្ចឹមបានត្រឹមត្រូវគឺចាំបាច់ផងដែរសម្រាប់ផ្កាស្វាយ។
ការកាត់ចេញគឺជាបច្ចេកទេសដ៏សំខាន់មួយដែលជួយបង្កើនការចេញផ្កានិងការផលិតផ្លែច្រើន។ យើងកាត់មែកដែលចាស់ មែកងាប់ មានជំងឺ ចោលដើម្បីអោយខ្យល់និងពន្លឺល្អ ដែលជុំរុញការលូតលាស់នូវពន្លកថ្មីនិងបង្កើនផ្កាដែលល្អ។
ការគ្រប់គ្រងសារធាតុចិញ្ចឹមបានត្រឹមត្រូវជាកត្តាសំខាន់សម្រាប់បង្កើនការចេញផ្កានិងការផលិតផ្លែ ។ ដើមស្វាយទាមទារអោយមានតុល្យភាពនៃសារធាតុចិញ្ចឹមសំខាន់ៗដើម្បីទ្រទ្រង់ការលូតលាស់។ សារធាតុចិញ្ចឹមសំខាន់មួយដែលជំរុញការបង្កើនផ្កាគឺផូស្វ័រ។ កង្វះនូវផូស្វ័រអាចនាំអោយថយចុះការចេញផ្កា ដូច្នេះការធានាថាដីមានសារធាតុចិញ្ចឹមគ្រប់គ្រាន់គឺជារឿងសំខាន់។ការប្រើជីដែលសម្បូរផូស្វ័រមុនរដូវចេញផ្កាអាចជួយជំរុញការចេញផ្កា។
បន្ថែមពីផូស្វ័រ ប៉ូតាស្យូមដើរតួយ៉ាងសំខាន់ក្នុងការចេញផ្កាដែរ។ ប៉ូតាស្យូមជំនួយក្នុងការលើកកម្ពស់ភាពរឹងមាំនៃរុក្ខជាតិទាំងមូល និងការពង្រើកការបង្កើតពន្លកផ្កា។ វាក៏ជួយពង្រឹងភាពធន់និងសត្វល្អិត ជំងឺជាដើម។
អាសូតគឺជាសារធាតុចិញ្ចឹមសំខាន់មួយទៀតដែលមានឥទ្ធិពលលើការចេញផ្កាស្វាយ។ ទោះជាយ៉ាងណាដ៏ដោយកម្រិតអាសូតច្រើនអាចបណ្ដាលឲមានការលូតលាស់ដោយចំណាយលើការផលិតផ្កា។
ការស្រោចទឹកមានសារៈសំខាន់ក្នុងការជំរុញការចេញផ្កាស្វាយនិងការអភិវឌ្ឃន៍ទាំងមូលរបស់ដើមស្វាយការស្រោចទឹកឲបានទៀងទាត់អំឡុងរដូវក្ដៅឬលក្ខខណ្ឌរាំងស្ងួត។
ដើមស្វាយត្រូវបានគេស្គាល់ថាជារុក្ខជាតិត្រូពិចដែលលូតលាស់ក្នុងអាកាសធាតុក្ដៅជាមួយនឹងពន្លឺព្រះអាទិត្យច្រើន។ ដូច្នេះការផ្ដល់ពន្លឺគ្រប់គ្រាន់គឺចាំបាច់ដើម្បីធានាដល់កាផលិតផ្កា ដែលមានសុខភាពល្អ។ ពន្លឺព្រះអាទិត្យមានសារៈសំខាន់សម្រាប់ការធ្វើរស្មើសំយោគ ដែលជាដំណើរការដែររុក្ខជាតិបំប្លែងថាមពលពន្លឺទៅជាអាហារ។ បើពន្លឺមិនគ្រប់គ្រាន់ដើមស្វាយអាចនិងពិបាកក្នុងការផលិតថាមពលដើម្បីទ្រទ្រង់ការចេញផ្កាស្វាយ។លើសពីនេះពន្លឺជួយគ្រប់គ្រងអរម៉ូន។ការប៉ះពន្លឺគ្រប់គ្រាន់ជួយរក្សាតុល្យភាពអរម៉ូនសម្រាប់បង្កើនផ្កា។
ដើម្បីធានាបាននូវការលូតលាស់ប្រកបដោយសុខភាពល្អ និងការចេញផ្កាច្រើន ការគ្រប់គ្រងសត្វល្អិត និងជំងឺមានសារៈសំខាន់ណាស់ចំពោះការថែទាំផ្កាស្វាយ។ វិធីសាស្រ្ដកំចាត់សត្វល្អិតដ៏មានប្រសិទ្ធិភាពមួយគឺការតាមដានជាប្រចាំ ដើម្បីទទួលបានសញ្ញាណាមួយពីការឆ្លង។ពិន្យិតស្លឹក មែក ដើម អោយបានទៀងទាត់រកមើលសត្វល្អិត aphids, mealybugs, scales or mites។សម្អាតចម្ការ កាត់មែកបង្កើនខ្យល់និងពន្លឺជួយការពារពីសត្វល្អិតនិងជំងឺ។ដើម្បីប្រយុទ្ធប្រឆាំងនឹងសត្វល្អិតដោយធម្មជាតិដោយមិនប្រើប្រាស់សារធាតុគីមីដែលបង្កគ្រោះថ្នាក់ដល់សត្វមានប្រយោជន៍ដូចជា lad bugs or lacewings ។