ដំឡូងមី (Manihot esculenta Crantz) គឺជាដំណាំសំខាន់នៅក្នុងអនុតំបន់ដីសណ្តទន្លេមេគង្គ រួមមានប្រទេសថៃ រៀតណាម និងកម្ពុជា ភាគច្រើនគឺសម្រាប់ក្នុងការនាំចេញម្សៅដំឡូងមីក្នុងការអភិវឌ្ឍន៍ប្រទេស។ ទោះបីជាផលិតកម្មដំឡូងមីនៅក្នុងតំបន់នេះមានការកើនឡើង ប៉ុន្តែថ្មីៗនេះមានការរាតត្បាតដោយកត្តាសត្វល្អិតចង្រៃដូចជាចៃពណ៌ផ្កាឈូក ចៃពណ៌លឿន ចៃជញ្ជក់ និងជំងឺដែលបានបំផ្លាញដំឡូងមីប្របកដោយនិរន្តរភាពយ៉ាងធ្ងន់ធ្ងរ។ ដូច្នេះ ខាងក្រោមនេះគឺជាពត៌មានសម្រាប់ក្នុងការណែនាំពីឈ្មោះរបស់សត្វល្អិត និងសត្រូវធម្មជាតិរបស់វាដោយផ្អែកលើការកំណត់អត្តសញ្ញាណកម្មរបស់ពពួកជីវសាស្រ្ត និងការគ្រប់គ្រង។
សត្វល្អិតចង្រៃនៅលើដំណាំដំឡូងមី
ចៃពណ៌ផ្កាឈូក Phenacoccus manihoti Matile-Ferrero
- ឈ្មោះទូទៅ៖ ចៃម្សៅ ឬចៃម្សៅផ្កាឈូក
- លក្ខណៈជីវសាស្រ្ត៖ សត្វនេះគឺ មានរូបរាងតូចណាស់ ប្រវែងដងខ្លួន (១ទៅ ២ម.ម)ហើយវាគ្របដណ្តប់ដោយក្រមួនស គ្មានស្លាប មានពណ៌ផ្កាឈូក មានរាងពងក្រពើ។
- ផ្នែកមួយចំនួននៃដើមត្រូវបានវាយប្រហារ៖ ធ្វើអោយត្រួយដំឡូងឡើងរួញ និងនៅផ្នែកខាងក្រោមនៃស្លឹកចាស់ៗ
- រោគសញ្ញាដំណាំដែលត្រូវបានបំផ្លាញ៖ ពពួកចៃផ្កាឈូក គឺបឺតជញ្ជក់ជាតិទឹកតាមស្លឹកដំឡូង មើម និងធ្វើអោយផ្នែកខាងត្រួយដំឡូងរួញ
- ការរីករាលដាល និងការវិវត្តន៍របស់ចៃផ្កាឈូក៖ ពងរបស់ចៃម្សៅផ្កាឈូកគឺស្អិតហើយងាយនឹងជាក់តាមសចុងនៃដើមបានយ៉ាងងាយ ជាពិសេសតាមរយៈខ្យល់បក់ពីដើមបានយ៉ាងងាយ ជាពិសេសតាមរយៈខ្យល់បក់ពីដើមមួយទៅដើមមួយទៀត។ ក្នុងនោះផងដែរ ការលូតលាស់របស់ចៃម្សៅផ្កាឈូកក្នុងដំណាក់កាលនិមួយៗ អាចឆ្លងតាមរយៈពូជដែលយកមកដាំដុះ។ ពពួកចៃទាំងនេះជាទូទៅតែងតែកើតមានច្រើននៅរដូវប្រាំង(ពីខែវិច្ឆិកា ដល់មេសា) ជាងនៅរដូវវវស្សា នៅក្នុងប្រទេសរៀតណាម និងកម្ពុជា។
- វិធានការគ្រប់គ្រង
- ត្រូវជ្រើសរើសស យកដើមណាដែលមិនមានពពួកចៃផ្កាឈូក សម្រាប់ដាំដុះបើករណីមានចៃផ្កាឈូកនៅនឹងដើមគួរតែយកកំណាត់ដើមទៅត្រាំជាមមួយថ្នាំ(Thiamethoxam, Imidacloprid, Fipronil, Clothianidin, Acetamiprid, Dinotefuran) មុនពេលយកវាទៅដាំ
- ត្រូវធ្វើការតាមដានចម្ការអោយបានទៀតទាត់ ហើយដកដើមណាដែលមានរួញស្លឹកនៅខាងចុងដើមនៅពេលដែលឃើញ
- ថ្នាំពុលគីមីមិនត្រូវបានណែនាំអោយប្រើដើម្បីកំចាត់ចៃផ្កាឈូកទេព្រោះពពួកជីវសាស្រ្ត lopezi កើតដោយធម្មជាតិ ហើយក៏មានប្រសិទ្ធិភាពក្នុងការគ្រប់គ្រងចៃផ្កាឈូកនៅចម្ការដំឡូងមីនៅប្រទេសវៀតណាម កម្ពុជា និងថៃ។
- សត្រូវធម្មជាតិរបស់ចៃម្សៅផ្កាឈូក៖ ពពួកប៉ារ៉ាស៊ីត(Parasitoid)Anagyrus lopezi, lacewing, អណ្តើកមាស ជាទូទៅត្រូវបានរកឃើញនៅក្នុងចម្ការដំឡូងមីហើយកើតឡើងដោយធម្មជាតិ។
ចៃពណ៌លឿង Paracoccus marginatus Williams and Granara de Willink
- ឈ្មោះទូទៅ៖ ចៃម្សៅល្ហុង ឬចៃម្សៅលឿង
- លក្ខណៈជីវសាស្រ្ត៖ ញីពេញវ័យគឺមិនមានស្លាបទេ ហើយមានពណ៌លឿង និងមានក្រមួនសនៅជុំវិញខ្លួនរបស់វា, វាមានរាងពងក្រពើ(ប្រវែងដងខ្លួន ១ទៅ ២ម.ម)ហើយឈ្មោល គឺមានរូបរាងតូច (ប្រហែល១ម.ម)មានប្រមោយ ស្លាបមួយគូ និងមានក្រមួនពណ៌សនៅខ្លួន។
- ផ្នែកផ្សេងៗនៃដើមដែលចៃម្សៅលឿនរស់នៅ៖ ជាទូទៅវាចូលចិត្តរស់នៅក្រោមស្លឹកចាស់ៗ ហើយក៏មាននៅលើដើម និងពន្លក នៅពេលដែលវាមានចំនួនច្រើន
- រោគសញ្ញានៃការបំផ្លាញ៖ ស្លឹកដែលមានចៃម្សៅលឿងនៅគឺធ្វើអោយស្លឹកប្រែប្រួលទៅជាពណ៌លឿន និងឆាប់ជ្រុះស្លឹក
- ការរីករាលដាល និងការវិវត្តន៍របស់ចៃម្សៅលឿង៖ ពងរបស់វាគឺស្អិត ហើយងាយស្រួលក្នុងការជាប់និងសម្លៀកបំពាក់ ឬតាមសត្វ។ កូនរបស់ចៃម្សៅលឿង មានលក្ខណៈតូចហើយស្រាល ពួកវាអាចផ្លាស់ទីពីដើមមួយទៅដើមមួយទៀតបានដោយងាយឬតាមរយៈខ្យល់បក់។ ហើយវាក៏អាចឆ្លងតាមរយៈពូជដែលយកមកដាំដុះ។ ចៃម្សៅជាទូទៅវាកើតមាននៅរដូវប្រាំង ហើយមានបរិមាណវាច្រើនជាងរដូវវស្សា។
- វិធានការការពារ
- ជ្រើសរើសយកកំណាត់ដើមណាដែលមិនមានវត្តមានចៃម្សៅសម្រាប់យកមកដាំដុះឬក៏អាចប្រើថ្នាំ (Thiamethoxam, Imidacloprid, Fipronil, Clothianidin, Acetamiprid, Dinotefuran) ដើម្បីកំចាត់វាដោយធកវើការត្រាំកំណាត់ដើមមុនពេលទៅដាំ។
- ពពួកសត្វមានប្រយោជន៍៖ ពពួកបានប៉ារ៉ាស៊ីតជាច្រើនបានកំចាត់ចៃម្សៅលឿង ប៉ុន្តែពពួកសត្វអំបូរ Pseudletomasix sp. និង សម្បូរជាងគេនៅក្នុងប្រទេសវៀតណាម និងកម្ពុជា។ ម៉្យាងវិញទៀត ពពួកសត្វស៊ីសត្វចង្រៃគឺជាសត្រូវដែលកំចាត់ចៃម្សៅលឿងនៅក្នុងចំការដំឡូងមីដូចជា lacewing និងអណ្តើកមាស។
ចៃជញ្ជក់
- លក្ខណៈជីវសាស្រ្ត៖ ចៃជញ្ជក់ភេទញីមានពណ៌ត្នោតស្រាល ហើយវាមានរូបរាងដូចដុំសាច់ពកហើយមានស៊ីលីកូពណ៌សនៅជុំវិញវាមានប្រវែង ១.៥ទៅ ២ម.ម។ ពពួកឈ្មោលមានស្លាបហើយអាចផ្លាស់ទីបានចំងាយខ្លីដែលពពួកញីមិនមានស្លាប ហើយស្អិតជាប់នឹងដើម។
- ផ្នែកផ្សេងៗបៃដើមដែលចៃជញ្ជក់រស់នៅ៖ វានៅជាប់នឹងដើម ហើយជួនកាលនៅនឹងឬស ស្លឹកទង និងស្លឹកផ្នែកខាងក្រោម។
- រោគសញ្ញានៃការបំផ្លាញ៖ នេះជាពពួកសត្វដែលស្អិតជាប់នឹងដើម ហើយស្លឹកដែលត្រូវបានវានៅប្រែប្រូលទៅជាស្លេក ស្ងួត និងជ្រុះ។ ចៃជញ្ជក់ដើមវាអាចបំផ្លាញដំណាំដំឡូងបាន ហើយដើមដែលបានកាត់ដោយការបំផ្លាញរបស់ចៃជញ្ជក់មិនអាចដុះចេញម្តងទៀតបានទេ។
- ការរីរាលដាល និងការវិវត្តន៍របស់ចៃជញ្ជក់៖ វាអាចមានវត្តមានដោយសារខ្យល់ ឬសត្វពាហនៈមនុស្ស និងការដឹកជញ្ជូនដើមដែលមានចៃជញ្ជក់សម្រាប់យកមកដាំបន្ត។
- វិធានការគ្រប់គ្រង
- ត្រូវដកដើមដែលមានវត្តមានចៃជញ្ញក់ចេញមុនពេលវារីករាលដាលទៅកាន់ដើមផ្សេងទៀត។
- ត្រូវជ្រើសរើសដើមណាដែលមិនមានវត្តមានចៃជញ្ញក់នៅដើមសម្រាប់ដាំ បើមានត្រូវត្រាំជាមួយថ្នាំ(Thiamethoxam, Imidacloprid, Clothianidin, Acetamiprid, Dinotefuran) មុនពេលយកទៅដាំ។
- ពពួកសត្វមានប្រយោជន៏៖ ពពួកសត្វស៊ីចៃជញ្ជក់ អាចជួយកាត់បន្ថយចៃជញ្ជក់បាន ប៉ុន្តេមិនមានពពួកសត្រូវធម្មជាតិណាមួយត្រូវបានរកឃើញដើម្បីកំចាត់ចៃជញ្ជក់បាននៅឡើយទេ។
ឯកសារយោង