ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

រោគសញ្ញាជំងឺដែលបង្កឡើងដោយវីរុស

ជំងឺរុក្ខជាតិដែលកើតឡើងបណ្ដាលមកពីពពួកផ្សិត បាក់តេរី ណេម៉ាតូត និងវីរុស ក្រៅពីរនេះក៏បណ្ដាលមកពី កត្តា ក្សេត្របរិស្ថាន ដីដាំដុះ សារធាតុចិញ្ចឹម សត្វល្អិត ស្មៅចង្រៃ ការថែទាំជាដើម….។

I ជំងឺដែលកើតឡើងលើដំណាំដែលបណ្ដាលមកពីវីរុស

1.  ជំងឺវីរុសម៉ូសាអិចលើត្រប់

  • ឈ្មោះទូទៅជាភាសាអង់គ្លេស ៖ Eggplant yellow mosaic virus
  • ឈ្មោះវិទ្យាសាស្រ្ដ ៖ Begomovirus (eggplant yellow mosaic virus, EYMV)
  • គ្រួសារ ៖ Geminiviridae

ការពិពណ៍នា

វីរុសប៊ីហ្គូម៉ូទាំងអស់បណ្ដាលអោយមានសញ្ញាដែលរួមបញ្ជូលនូវជំងឺម៉ូសាអិកលើស្លឹកមានពណ៍លឿងភ្លឺទៅខ្វះក្លរ៉ូហ្វីល ដែលជាធម្មតាស្លឹកខ្លះរមួលនិងរួញ។ រុក្ខជាតិឆ្លងជំងឺ ធីវ៉ាយអិលស៊ីវី ឬ ធីអូអិនស៊ីវី នៅដំណាក់កាលលូតលាស់ដំបូង នឹងក្លាយទៅជាក្រិនខ្លាំង។ ស្លឹកតូចៗមានទំហំថយចុះ និងខូចរូបរាង។ ស្លឹកដុះចេញមកផ្កាប់ចុងចុះក្រោមដូចពែង។ ស្លឹកដុះមកតាមក្រោយឈរ និងមានពណ៍លឿងនៅចន្លោះសរសៃរុក្ខរស។ គែមស្លឹករបស់វារមូលឡើងលើ។ ដើមឆ្លងជំងឺពេលវានៅតូច បាត់បង់ថាមពល ជ្រុះនិងឈប់ផលិតផ្លែដែលអាចលក់ដូរបាន។ នៅពេលការឆ្លងជំងឺកើតឡើងនៅដើមធំ ហើយផ្លែដែលមានវត្ដមានរួចហើយ ទុំធម្មតា ប៉ុន្ដែវាលែងចេញផ្លែបន្ដទៀតហើយ។

2.  ជំងឺវីរុសម៉ូសាអិកលើដំណាំប៉េងប៉ោះ

  • ឈ្មោះជាភាសាអង់គ្លេស ៖ Tomato mosaic virus
  • ឈ្មោះវិទ្យាសាស្រ្ដ ៖ Tobamovirus ( Tomato mosaic virus, ToMV)
  • គ្រួសារ ៖ Virgaviridae

ការពិពណ៍នា

រោគសញ្ញាលេចឡើងនៅលើការលូតលាស់ថ្មី ១០ ទៅ ២០ ថ្ងៃបន្ទាប់ពីការឆ្លង។ ស្លឹកមានពណ៍ចម្រុះ មានបរិវេណមិនស្មើរគ្នា ពណ៍បៃតងខ្ចី និង បៃតងចាស់។ ប្រភពជំងឺខ្លះបង្កដោយវីរុស បង្កើតជាបរិវេណពណ៍លឿងក្នុងវីរុសម៉ូសាអិក។ នៅពេលដើមមានសុខភាពល្អ ស្លឹកចេញមកមានលក្ខណៈធម្មតា។ ការមានពណ៍ចម្រុះគ្នាប្រែប្រួលទៅតាមភាពធន់ធ្ងររបស់ជំងឺ ហើយស្លឹកមានពណ៍ចម្រុះច្រើនពេកអាចធ្វើអោយវាមានរូបរាងជីបប៉ោង។ ពេលធាតុអាកាសត្រជាក់ ជាមួយនឹងពេលថ្ងៃខ្លី និងកម្លាំងខ្សោយ ស្លឹកឆ្លងជំងឺអាចក្លាយជាតូចរៀវ និង ស្រួច ដូចនឹងជំងឺវីរុសអុចរួញស្លឹក ( Fern leaf disease ) ដែរ។ ចំពោះដើមធំ ភាពក្រិន និងការចេញផ្កាមិនបានល្អអាចធ្វើអោយទិន្នផលថយចុះ ជួនកាលយ៉ាងច្រើនក្រៃលែង។ ផ្លែដែលចេញមកអាចទុំមិនស្មើរគ្នា មានស្នាមជាំនិងមិន អាចលក់ដូរបាន។

3.  ជំងឺវីរុសរទុះស្លឹកថ្នាំជក់

  • ឈ្មោះទូទៅជាភាសាអង់គ្លេស ៖ Tobacco etch virus
  • ឈ្មោះជាវិទ្យាសាស្រ្ដ ៖ Torradovirus ( Tomato torrado virus, TTV)
  • គ្រួសារ ៖ Secoviridae

ការពិពណ៍នា

ស្លឹកដំណាំឆ្លងជំងឺ ជាទូទៅវិវត្តន៍ជារូបរាងមានពណ៍ចម្រុះឬ ជំងឺម៉ូសាអិក មានសរសៃរុក្ខរសពណ៍បៃតង ចាស់រុំគ្នា ដែលភាគច្រើនមាននៅលើស្លឹកខ្ចីៗ ។ ការចម្លងលើកូនដំណាំ និង ដំណាំនៅតូចបណ្ដាលអោយក្រិន និង មានស្នាមឆ្កូតពណ៍បៃតងក្រម៉ៅនោលើកំណាត់ដើម និង មែក ។ ការចេញផ្លែត្រូវបានបំផ្លាញដោយការជ្រុះផ្កាពីពេលដំបូង។ ជាទូទៅ ផ្លែខូចទ្រង់ទ្រាយ និងមានពណ៍ចម្រុះ។

4.  ជំងឺវីរុសស្លឹកពណ៍លើស្លឹកម្ទេស

  • ឈ្មោះទូទៅជាភាសាអង់គ្លេស ៖ Capsicum chlorosis virus
  • ឈ្មោះវិទ្យាសាស្រ្ដ ៖ Tospovirus ( Capsicum chlorosis virus, CaCV)
  • គ្រួសា ៖ Bunyaviridae

ការពណ៍នា

ជំងឺវីរុសងាប់កោសិកាលើប្រភេទដំណាំម្ទេសមានលក្ខណៈ ស្រដៀងទៅនឹងជំងឺវីរុសអុចស្លឹកស្រពោនលើដំណាំប៉េងប៉ោះ ដោយត្រួយមានពណ៍លឿងនៅចន្លោះសរសៃរុក្ខរសនិងនៅតាមគែម។ ស្លឹកចាស់អាចបង្ហាញសា្នមអុចកងប្រហែលគ្នាទៅនឹងធីអេសដាប៊លយូវីដែរ។ ផ្លែឆ្លងជំងឺអាចតូច និង រមួល ។ ដើមទាំងមូលក្រិន។

5.  ជំងឺវីរុសរមួរស្លឹកដំឡូងបារាំង

  • ឈ្មោះជាភាសាអង់គ្លេស ៖ Potato leafroll virus
  • ឈ្មោះវិទ្យាសាស្រ្ដ ៖ Polerovirus ( Potato leafroll virus )
  • គ្រួសារ ៖ Luteoviridae

ការពិពណ៍នា

សញ្ញាវិវត្តន៍ឡើងក្នុងរយៈពេល ១៨ទៅ២១ថ្ងៃបន្ទាប់ពីឆ្លងជំងឺ។ ដើមឆ្លងជំងឺឡើងក្រិន រឹង លូតត្រង់ទៅលើនៅត្រង់ចំណុចលូតលាស់។ គែមស្លឹកតូចៗមានពណ៍លឿងនិងចុងនិងគែមរួញចុះក្រោម។ ស្លឹកនិងស្លឹកតូចៗមានទំហំតូចជាង និងស្លឹកតូចៗមានទំហំធំទូលាយជាងធម្មតា។ ស្នាមអុចងាប់ពណ៍ត្នោត ជួនកាលកើតនៅលើជាលិកាដែលមានពណ៍លឿងយ៉ាងធ្ងន់ធ្ងរ។ ទិន្នផលថយចុះ និងផ្លែតូចប្រសិនបើការចម្លងកើតឡើងនៅដំណាក់កាលដំបូង។ដើមកាន់តែធំ ការឆ្លងជំងឺកាន់តែតិច។

6.  ជំងឺវីរុសម៉ូសាអិកអាល់ហ្វាល់ហ្វា

  • ឈ្មោះទូទៅជាភាសារអង់គ្លេស ៖ Alfalfa mosaic virus
  • ឈ្មោះវិទ្យាសាស្រ្ដ ៖ Affamovirus ( Alfalfa mosaic virus, AMV)
  • គ្រួសារ Bromovirida

ការពិពណ៍នា

ស្លឹកនៃប្រភេទដំណាំម្ទេស និងស្លឹកម្ទេសកើតជំងឺវីរុសម៉ូសាអិកពណ៍ស ឬ លេចរូបរាងពណ៍ស ដែលជាធម្មតាមិនមានរមួលឡើយ។ ការឆ្លងទៅលើដំណាំក្នុងដំណាក់កាលលូតលាស់ដំបូង បណ្ដាលអោយក្រិន និងផ្លែលូតលាស់ខុសទ្រង់ទ្រាយ។

ស្លឹកប៉េងប៉ោះមានរាងខុសពីធម្មតា និង លេចនូវបរិវេណពណ៍លឿងភ្លឺនិង ជារឿយៗមានពណ៍សំរិទ្ធ។ ការឆ្លងជំងឺធ្ងន់ធ្ងរធ្វើអោយស្លឹក រួញចុះក្រោម។ ផ្លែខុសទ្រង់ទ្រាយមានស្នាមចំណិចឬកងខុសប្រក្រតី ជាមួយនិង ស្នាមដំបៅខូងឬស្នាមប៉ះ។

7.  ជំងឺវីរុសអុចរួញស្លឹក

  • ឈ្មោះទូទៅជាភាសាអង់គ្លេស ៖ Fern leaf
  • ឈ្មោះវិទ្យាសាស្រ្ដ ៖ Cucumovirus (fern leaf virus )
  • គ្រួសារ ៖ Bromoviridae

ការពិពណ៍នា

សញ្ញាលូតលាស់ជាលើកដំបូង គឺប្រហែលរយៈ ពេល១០ថ្ងៃបន្ទាប់ពីឆ្លងជំងឺ។ ចំពោះដំណាំប៉េងប៉ោះ ជាលិកាស្លឹក ត្រូវបានថយចុះ ឬ អវត្តមានប៉ុន្ដែទ្រនុងស្លឹកលូតលាស់ក្នុងប្រវែងធម្មតា។ ស្លឹកមានជំងឺ រមួលនិងរួញហើយ ស្លឹកទាំងអស់របស់ដើមឆ្លងជំងឺ បង្ហាញនូវលំនាំជំងឺម៉ូសាអិកពណ៍លឿង និងបៃតង ។ ដើមដំណាំឆ្លងជំងឺមិនមានផ្លែឡើយ។ នៅលើប្រភេទដំណាំម្ទេស សញ្ញារួមមានលំនាំម៉ូសាអិក ឬ ពណ៍ចម្រុះនៅលើស្លឹក។ ផ្លែអាចខូចទ្រង់ទ្រាយ មានស្នាមអុចកង ឬ សា្នមជាំពណ៍លឿង ។ វាគ្រាន់តែ ជា ជំងឺស្លូតប៉ុណ្ណោះ ប៉ុន្ដែអាចធ្ងន់ធ្ងរចំពោះប្រភេទដំណាំម្ទេស។[…]

II វិធានការគ្រប់គ្រងជំងឺដែលបង្កឡើងដោយវីរុស

  • ត្រួតពិនិ្យតនិងតាមដានរោគសញ្ញានិងរោគសញ្ញាជម្ងឺ
  • ត្រួតពិនិត្យនិងតាមដានភ្នាក់ងារចំលង
  • អនាម័យឬ ដកដើមកើតជំងឺចោល
  • បំបាត់ជម្រកសត្វល្អិតចម្លងជម្ងឺនិងដកសំអាចស្មៅ
  • វិភាគតាមមន្ទីពិសោធន៍ដើម្បីពិនិត្យរោគសញ្ញាជម្ងឺ
  • ប្រើពូជដែលគ្មានជំងឺវីរុស
  • ការពារដំណាំពីរភា្នក់ងារចំលងជំងឺវីរុស( ឧ . គ្របសំណាញ់ អន្ទាក់ទឹក អន្ទាក់ស្អិត និងបាញ់ថ្នាំផ្សំពីរុក្ខជាតិ)។
  • វិធានការផ្សេងៗទៀត…។

ឯកសារយោង