ថ្នាំកសិកម្មជាអ្វី??
ការគ្រប់គ្រងសំណើមក្នុងដី
ដូងគឺជាដំណាំមួយប្រភេទដែលមានទីផ្សារខ្ពស់នៅក្នុងស្រុកព្រោះគេអាចទទួលទានបានទាំងខ្ចី និងចាស់។ ម្យ៉ាងទៀតគេអាចកែច្នៃបានជាច្រើនប្រភេទដូចជាសាប៊ូ ប្រេងដូង និងភេជ្ជៈផងដែរ។ ដើម្បីអាចទទួលបានទិន្នផល លឿន និងទិន្នផលខ្ពស់គេអាចជ្រើសរើសប្រភេទពូជដូងថៃដែលប្រើរយៈពេលខ្លីចន្លោះ ២-៣ឆ្នាំដោយក្នុងមួយដើមអាចផ្តល់ផ្លែពី ៨០-១០០ផ្លែ ហើយអាចប្រមូលផលបានពេញមួយឆ្នាំ។ ដូងនេះមានកម្ពស់ដើម ១-១.៥m ធាងស្លឹកប្រវែង ១.៥m និងមានអាយុកាល ២០-២៥ឆ្នាំ។

រដូវដែលអំណោយផលល្អសម្រាប់ដូងចន្លោះខែ ឧសភា-កក្កដា ដើម្បីឲ្យវាអាចទទួលបានទឹកភ្លៀងគ្រប់គ្រាន់។ គេអាចយកដូងណាដែលមានអាយុ ៦-៩ខែ ក្រោយបណ្ដុះ។
ការរៀបចំដី៖ ត្រូវជីករណ្ដៅដាំមុន ៣ខែ ក្នុងទំហំ ៦០x៦០x៦០cm និងមានចន្លោះជួរ ៦x៦m ឬ ៧x៧m។ ដោយក្នុងរណ្ដៅត្រូវដាក់ជី កំប៉ុស្តិ៍:២០-២៥kg + P:១០០g + កាឡី(K):២០០g និងបំពេញដោយដី ១០-២០cmក្នុងរណ្ដៅ។

| អាយុ | បរិមាណ/ដើមg | របៀបដាក់ |
| ១-២ឆ្នាំ | អាម៉ូញ៉ូមស៊ុលផាតឬSA:៤០០ P2O5:200 KCl:300 | ជីករណ្ដៅជម្រៅ ១៥-២០cm ទទឹង ៣០cm និង ចម្ងាយ ០.៥cm ពីឫស |
| ២-៤ឆ្នាំ | SA:៥០០ K:៦០០ | ជីករណ្ដៅជម្រៅ ១៥-២០cm ទទឹង ៣០cm និងចម្ងាយ ០.៧៥cmពីឫស |
| ៥ឆ្នាំឡើង | SA:៥០០ P:៥០០ KCL:១៤០០ | ជីករណ្ដៅជម្រៅ ១៥-២០cm ទទឹង ៣០cm និងមានចម្ងាយ ២mពីដើម |

#ចំណាំ៖កសិករអាចរើសនូវប្រភេទដូងផ្សេងៗទៀតដើម្បីដាំ!