ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

វិធីសាស្ត្រកម្ចាត់ក្តាមកាត់ស្រូវក្នុងស្រែ តាមបែបធម្មជាតិ

ក្តាម ជាសត្វមួយប្រភេទ ដែលតែងតែកាត់ដើមស្រូវ ជាពិសេសសន្ទូងនៅខ្ចីមិនតែប៉ុណ្ណោះ វាស៊ីកូនត្រីតូចៗនៅក្នុងបឹង ហើយក្ដាម ជាសត្វចង្រៃ បើវានៅត្រង់ណា វាកាត់បំផ្លាញត្រង់នោះ ។ ហេតុនេះហើយ បានជាគេឃើញស្រែណាដែលសម្បូរក្ដាមច្រើន ស្រែនោះពុំសូវបានភោគផលល្អទេ ។ ព្រោះក្ដាមកាត់ស៊ីពន្លកស្រូវខ្ចីៗខ្ទេចខ្ទីរអស់ហើយ ។ ដោយក្នុងនោះយើងបានលើយកនៅ ៣វិធីសាស្រ្តខុសៗគ្នាមកបង្ហាញដូចខាងក្រោមៈ

១.ការប្រើដើមជន្លាត់ដៃ និងប្រទាលរលះជើងក្តាម

ក្នុងចំណោមសត្វចង្រៃដែលបំផ្លាញ់ដំណាំស្រូវ ក្តាមគឺជាសត្វចង្រៃមួយប្រភេទដែលវាតែតែងកាត់ដើមស្រូវជាពិសេស សន្តូងនៅខ្លី មិនតែប៉ុណ្ណោះវាស៊ីកូនត្រីតូចៗនៅក្នុងបឹង។ ដើម្បីកំចាត់ក្តាមយើងមានបទពិសោធន៍ច្រើនផ្សេងៗគ្នាទៅតាមតំបន់ ដូចជានៅស្រុកកណ្តៀង ខេត្តពោធិសាត់ បានប្រើដើមជ្រលាត់ដៃ ជាប្រភេទរុក្ខជាតិដែលដុះបន្តុបលើថ្មធំនិងលូតលាស់យ៉ាងខៀវស្រងាត់ និងរលះជើងក្តាមកាប់ជាកង់ខ្លីៗបាចពេញស្រែ ដើម្បីបណ្តេញក្តាមកាត់ស្រូវជាពិសេសស្រូវកំពុងបែកគុម្ព មូលហេតុដោយសារជាតិជ័រនៃដើមមានភាពក្តៅដែលអាចជួយបណ្តេញក្តាមបាន តែវាក៏អាចសម្លាប់កូនត្រីដែរ។

២.ការប្រើផ្លៃល្ពៅខ្ចី

នៅពេលដែលសង្កេតឃើញថា មានក្តាមកាត់សន្ទូង តាមបទពិសោធន៍កសិករនៅស្រុកត្រាំកក់ ខេត្តតាកែវ បានប្រើផ្លៃល្ពៅខ្ចីមកកាប់ចិញ្ច្រាំ រួចពង្រាយចូលក្នុងស្រែដែលត្រូវក្តាមបំផ្លាញ។ ក្រោយពីការពង្រាយហើយរយៈពេល ២ ទៅ ៣ថ្ងែ គាត់សង្កេតឃើញ លែងមានក្តាមកាត់ស្រូវ ហើយយើងហ្នឹងឃើក្តាមងាប់អណ្តែតលើផ្ទៃទឹក។

៣.ការប្រើគ្រាប់អំពិលទុំ

បទពិសោធន៍កំចាត់ក្តាមមួយទៀតរបស់កសិករប្រទេសឥណ្ឌា ដែលបានអនុវត្តអស់រយៈពេល ៣០ ឆ្នាំកន្លងមកហើយ ។ បទពិសោធន៍នោះ គឺគាត់បានយកគ្រាប់អំពិល ទុំទៅត្រាំទឹករយៈពេល ២៤ ម៉ោងដើម្បីឲ្យគ្រាប់រីក និងស្អិត ។ បន្ទាប់មក យើងយកគ្រាប់អំពិល ៥ ទៅ ៦ គ្រាប់ ទៅធ្វើជាចំណីក្តាម ដោយដាក់នៅជុំវិញ ឬក្បែរៗ រន្ធក្តាម ។ នៅពេលក្តាមមកស៊ីគ្រាប់អំពិល នោះវាខំប្រឹងទំពារគ្រាប់អំពិលកាន់តែរីកខ្លាំង ហើយស្អិតជាប់នៅពេញក្នុងមាត់ក្តាម ។

រយៈពេល ១ ទៅ ២ ថ្ងៃក្រោយមកក្តាមនឹងងាប់ ។ គេអាចព្រោះ ឬពង្រាយគ្រាប់អំពិលដែលត្រាំ ហើយនៅតាមភ្លឺ ឬតាមជ្រុងនីមួយៗ ជុំវិញស្រែក្នុងបរិមាណ ៨០០ គីឡូក្រាមគ្រាប់ ក្នុង ១ ហិកតា ។

ឯកសារយោង

Writer