ដំណាំគម្របដី គឺជារុក្ខជាតិដែលផ្តល់ផលប្រយោជន៍ដល់ការលូតលាស់នៃដំណាំផ្សេងទៀតនាពេលអនាគត ហើយអាចជាធាតុផ្សំដ៏សំខាន់នៃកសិកម្មសរីរាង្គដែលចូលរួមដល់ថែរក្សាជីវៈចម្រុះក្នុងដីនិងគុណភាពដី ។ ដំណាំទាំងនេះជួយការពារសំណឹកដី កំចាត់ស្មៅ កំចាត់សត្វល្អិត និងជំងឺផ្សេងៗ ពង្រឹងសុខភាពជីវៈចម្រុះ និងអាចនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់កសិករ រួមទាំងការបង្កើនប្រាក់ចំណេញផងដែរ។ យើងអាចប្រើប្រាស់គម្របដីជាជីស្រស់មុនពេលដាំដុះដំណាំចំបងដូចជា ពោត និងដំឡូងមីផងដែរ ដោយគ្រាន់តែ ភ្ជួរលុបកាកសំណល់ស្រស់ចូលក្នុងដីជាការស្រេច។
(Juncea)ចង្ក្រងស្វា ស្លឹកធំ ជាប្រភេទដំណាំគម្របដី អាយុកាលខ្លីមួយប្រភេទ ដែលមានការលូតលាស់លឿន ការគ្រប់គ្រងស្មៅបានល្អ និង ជួយដល់ការថែរក្សាគុណភាពដីតាមរយៈការស្រូបយកសារធាតុចិញ្ចឹមពីបរិយាកាសជាពិសេស សារធាតុអាសូតតាមរយៈកំពកឬសរបស់វា។លក្ខណៈពិសេស វាអាចឡើងដល់កម្ពស់ពី ៣ ទៅ ៣.៦០ ម៉ែត្រ ក្នុងរយៈពេលត្រឹមតែ ៩០ ថ្ងៃប៉ុណ្ណោះ មានប្រយោជន៍ក្នុងការកំចាត់ស្មៅ, ជួយក្នុងការគ្រប់គ្រង nematode ,អាចដុះលូតលាស់បានយ៉ាងងាយដោយមិនបាច់ថែទាំង, ងាយសម្របខ្លួនទៅនឹងលក្ខខណ្ឌដីណាមួយ និងផលិតជីវម៉ាស ៦-១០តោន/ហិកតា និងអាសូត ១២០-១៤០គីឡូក្រាម/ហិកតា។
យើងអាចប្រើប្រាស់គម្របដីជាជីស្រស់ ព្រោះវាជាគម្របដីអាយុកាល ខ្លី ដែលមានការលូតលាស់លឿន ដូច្នេះយើងអាចធ្វើការដាំដុះ មុនពេលដាំដំណាំចំបងដើម្បីបង្កើនជីវជាតិដី និង គ្រប់គ្រងស្មៅចង្រៃ ដោយគ្រាន់តែភ្ជួរលុបគម្របដីក្នុងវគ្តចេញផ្កា ព្រោះពេលចេញផ្កាគម្របដីសំបូរកំពតឬស និងដើមនៅខ្ចីងាយស្រួលក្នុងការសម្លាប់ ដោយអាយុចន្លោះពេល៤០ទៅ ៦០ ថ្ងៃបន្ទាប់ពីសាបព្រោះ។
ការរៀបចំដី សំរាប់ដាំគម្របដីយើងត្រូវភ្ជូររាល់១ដងឬ ២ដង គោលបំណងដើម្បីសំអាចស្មៅចង្រៃមុនពេលសាបព្រោះគ្រាប់គម្របដីយើងអាចចាំផ្តើមសាបព្រោះ នៅដើមរដូវវស្សា បន្ទាប់ពីធ្លាក់ភ្លៀងរួច (ចាំបាច់ក្នុងការប្រើប្រាស់ដំណាំគម្របដី ដើម្បីធ្វើជាជីស្រស់និងកែប្រែដីនិងបង្កើនជីវៈជាតិដី និង ជាពិសេសការគ្រប់គ្រងស្មៅចង្រៃផងដែរ) បន្ទាប់មកធ្វើការសាបព្រោះគ្រាប់គម្របដី រួចរាស់លុបគ្រាប់គម្របដីជាការស្រេច ក្នុងជម្រៅ ប្រហែល២ទៅ៣សង់ទីម៉ែត្រ។
គម្របដីអាយុកាលខ្លី( Juncea) អាចដាំដោយសាបព្រោះគ្រាប់ បន្ទាប់ពីមានភ្លៀងនៅក្នុងខែ ឧសភា ដល់ខែ មិថុនា ចំពោះការប្រើប្រាស់ពូជ ( Juncea=15kg/ha – 25kg/ha) អាចទុកបានដល់អាកាល ៤០ ថ្ងៃ ដល់ ៦០ថ្ងៃ យើងអាចធ្វើការភ្ជូរលុបចូលទៅក្នុងដី រួចអាចរៀបចំដាំដំណាំចម្បង ដូចជា ស្រូវ ពោតនិងដំឡូងមីជាដើម។
ឯកសារយោង