បច្ចេកវិទ្យាសិប្បនិមិត្តក្នុងការដាំដុះដំណាំ គឺសំដៅទៅលើការដាំរុក្ខជាតិដោយប្រើប្រាស់អំពូល LEDs និងសីតុណ្ហភាពដែលកំណត់ដោយម៉ាសុីនត្រជាក់។ គេអាចប្រើអំពូលLEDsសម្រាប់ដាំដំណាំបានជាច្រើនប្រភេទ ដូចជាដំណាំដែលត្រូវការពន្លឺថ្ងៃវែងជាងយប់មានស្រកានាគ និងរុក្ខជាតិយកស្លឹកផ្សេងៗ។ ម្យ៉ាងទៀតនៅក្នុងអត្ថបទនេះបានលើកឡើងអំពីការដាំដំណាំលើទឹក នៅក្នុងបន្ទប់បិទជិតដែលត្រូវការអំពូល និងសីតុណ្ហភាពពីម៉ាសុីនត្រជាក់។ ត្បិតតែការដាំបែបនេះវាបានចំណាយថវិកាយ៉ាងច្រើនក៏ដោយតែវាក៏មានគុណសម្បត្តិសម្រាប់រុក្ខជាតិដែរដូចជាមិនប្រើប្រាស់នូវប្រភេទថ្នាំសត្វល្អិត និងជំងឺសម្រាប់រុក្ខជាតិ។
សាឡាត់៖ ជារុក្ខជាតិដែលមានឫសខ្លី ដែលប្រើរយៈពេលលូតលាស់ប្រហែល ៣០ថ្ងៃ និងមានតម្រូវការ pH (កម្រិតអាសុីត) ៦.០-៧.០។
ប៉េងប៉ោះ៖ ជាប្រភេទដំណាំដែលត្រូវការពន្លឺខ្ពស់ និងតម្រូវការកម្រិតអាសុីតក្នុងទឹក pH ៥.៥-៦.៥ ។
ខ្ទឹមយកស្លឹក៖ មានតម្រូវការ pH ៦.០ និងត្រូវការពន្លឺខ្លាំង។ ចំណែករយៈពេលប្រមូលផលចន្លោះ ៣-៤សប្ដាហ៍។
#ចំណាំ៖ដើម្បីអាចដាំដំណាំមួយប្រភេទនេះបានគួរតែពិភាក្សាជាមួយអ្នកជំនាញជាមុនសិន។