ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

យល់ដឹងអំពី PH នៅក្នុងដី

PH ដី គឺជាការវាស់វែងពីកំហាប់អ៉ីយ៉ុងអ៉ីដ្រូសែនក្នុងសូលុយស្យុងដី។ វាជាមាត្រដ្ឋានឡូការីតអវិជ្ជមាន។ ដូច្នេះការថយចុះនៃមាត្រដ្ឋានរបស់ pH នេះ១ឯកតា នោះកំហាប់អ៉ីយ៉ុងអ៉ីដ្រូសែននឹងកើនឡើងចំនួន១០ដង។ 

កម្រិត pH 7 (យឺត) មានន័យថា កំហាប់អ៉ីយ៉ុងអុីដ្រូសែនស្មើនឹងកំហាប់អ៉ីយ៉ុង អ៉ីដ្រូស៊ីល។ កម្រិត pH <7 គឺមានន័យថា កំហាប់អ៉ីយ៉ុងអ៉ីដ្រូសែន មានច្រើនជាងកំហាប់អ៉ីយ៉ុងអុីដ្រូស៊ីលសកម្មភាព ហើយលក្ខណៈនេះបង្ហាញថាដីនេះគឺជាដីអាស៊ីត។ 

កម្រិត pH > 7 មានន័យថា កំហាប់អ៉ីយ៉ុងអ៉ីដ្រូស៊ីលមានច្រើនជាង កំហាប់អ៉ីយ៉ុងអ៉ីដ្រូសែន ហើយដីនោះ គឺជាដីអាល់កាឡាំង។ pH ដី មាន ឥទ្ធិពលយ៉ាងខ្លាំងលើភាពអាចមានសារធាតុចិញ្ចឹមជាច្រើនប្រភេទ និងជារោគសញ្ញាវិនិច្ឆ័យនៃភាពពុលរបស់សារធាតុចិញ្ចឹមមួយចំនួន ដូចជាធាតុអាលុយមីញ៉ូម (AI) និងធាតុម៉ង់កាណែស (Mn)ជាដើម។

pH ដី អាចវាស់បានយ៉ាងងាយស្រួលនៅទីវាល នៅក្នុងមន្ទីរពិសោធន៍ pH ដី អាចវាស់បានតាមរបៀបផ្សេងៗគ្នា ក្នុងនោះមានតាមរយៈសមាមាត្រភាពដីនិង កម្រិតសូលុយស្យុងផ្សេងៗគ្នា (ឧ. 1:1, 1:2.5, 1:5) និងតាមរយៈសមាមាត្រភាពដីនិងសូលុយស្យុងអំបិល ផ្សេងៗគ្នា (ឧ. ទឹក, 0.01 M CaCl, 1 M KCI)។ បម្រែបម្រួលការប្រើប្រាស់សមាមាត្រសូលុយស្យុង ទាំងនេះ នឹងធ្វើឱ្យផ្លាស់ប្តូរអំណាន pH ដែលទទួលបានផងដែរ។ នៅពេលដែលសមាមាត្រដី និងសូលុយស្យុងទឹកប្រែប្រួលពី 1:1 ទៅ 1:5 នោះ pH ដី នឹងកើនឡើង។ នៅពេលដែលកំហាប់អំបិលកើនឡើងនោះជាទូទៅ pH ដីថយចុះ។

ឯកសារយោង

Writer