ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

អត្ថប្រយោជន៌ប្រទាលកន្ទុយក្រពើ(Aloe vera) អាចជួយបានទាំងសុខភាពផ្លូវកាយនិងសុខភាពផ្លូវចិត្ត

ដាំប្រទាលកន្ទុយក្រពើនៅក្នុងផ្ទះឬក្នុង office អាចជួយធ្វើឱ្យចិត្តយើងស្ងប់ស្ងាត់ យោងតាមការសិក្សាស្រាវជ្រាវរបស់សាលាឱសថបុរាណនៅ Tehran Iran បានបង្ហាញថាប្រទាលកន្ទុយក្រពើនេះមានជាតិបំបាត់ការឈឺចាប់និងជាតិសណ្តំវាធ្វើឱ្យយើងគេងលក់បានស្កប់ស្កល់ បន្ថយភាពតានតឹងនឹងបន្ថយភាពស្រ្តេសបាន។

ក្រៅពីនេះទៅទៀតប្រទាលកន្ទុយក្រពើក៏មានអត្ថប្រយោជន៌ផ្សេងៗជាច្រើនទៀតដូចជា: 

ជំនួយស្បែក: តាមការស្រាវជ្រាវរបស់ប្រទេសកូរ៉េខាងត្បូងបានបង្ហាញថាប្រទាលកន្ទុយក្រពើ (Aloe Vera ) គឺជួយធ្វើឱ្យស្បែកយើងនៅក្មេងជាងវ័យ។Aloe Vera  ជួយបង្កើន collagen ដែលជាធាតុមួយដ៏សំខាន់ក្នុងការរក្សាភាពក្មេងជាងវ័យ វាជួយពន្យឺតភាពចាស់របស់យើង នឹងប្រឆាំងនឹងភាពជ្រីវជ្រួញ។ Aloe Vera មានសារធាតុសម្រាប់ប្រឆាំងនៃការរលាក (ពេលរលាកបំពង់ស៊ីមាំងម៉ូតូ ភាគច្រើនជនជាតិយើងយកមកបិទពីលើកន្លែងរបួស) និងសាធាតុមួយទៀតគឺជួយកម្ចាត់ស្នាមមុន។

ជំនួយសក់: យើងក៏អាចយក Aloe Vera មកកក់សក់ផងដែរ យើងអាចកក់វាមុនយើងកក់សាប៊ូធម្មតា ជែលរបស់ Aloe Vera នេះអាចជួយកាត់បន្ថយសក់ជ្រុះ បំបាត់អង្កែ និងធ្វើឱ្យសក់យើងមានភាពរលោងល្អមានទំងន់។

ជំនួយសុខភាព: វាជួយធ្វើឱ្យជាតិស្ករក្នុងឈាមថយចុះ ជួយដល់បញ្ហាទល់លាមកនិងការរំលាយអាហារផ្សេងៗ។

ប្រជាជនយើងនិយមដាំនៅក្នុងផ្ទះពីព្រោះវាងាយស្រួលក្នុងការដាំ និងផ្តល់អត្ថប្រយោជន៌ដល់យើងបានយ៉ាងច្រើន។

Writer