ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

របៀបដាំដុះដំណាំស្រូវ&ការនាំចេញស្រូវរបស់កម្ពុជាឆ្នាំនេះ

ស្រូវដើរតួនាទីយ៉ាងសំខាន់ក្នុងការទ្រទ្រង់ដល់ការរស់រានមានជីវិតសម្រាប់ប្រជាពលរដ្ឋប្រមាណជិតពាក់កណ្ដាលនៅក្នុងពិភពលោកនិងស្ទើរទាំងស្រុងនៅទី្វបអាស៊ី។តម្រូវការអង្ករក្នុងពិភពលោកនឹងកើនឡើងដល់៤៩៦លានតោនក្នុងឆ្នាំ២០២០និង៥៥៣ លានតោនក្នុងឆ្នាំ២០៣៥គឺស្មើរនិង១៣%និង២៦%ច្រើនជាងឆ្នាំ២០១០ដែលមានតែ៤៣៦លានតោន។

ល្បឿនការងារបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០២៣

ក/. លទ្ធផលភ្ជួររាស់រៀបចំដីសម្រេចបាន ២ ២៤៧ ២៨២ ហិចតាក្នុងនោះភ្ជូររាស់ដោយគោ ក្របី មានចំនួន ១ ០៥៨ ហិចតា ស្មើរនឹង ០.០៥%និងដោយគ្រឿងយន្ដចំនួន ២ ២៤៦ ២២៤ ហិចតា ស្មើរនឹង ៩៩.៩៥% លើសឆ្នាំមុនចំនួន ២៨៥ ៣២៨ ហិចតា ។

ខ/. សាបបានសរុបចំនួន  ៦ ៨២៤ ហិចតា តិចជាងឆ្នាំមុន ១១០៩ ហិចតា

គ ស្ទូងនិងព្រោះសម្រេចបានចំនួន ២ ១៦៨ ៦២២ ហិចតា ស្មើរនិង ៨២ ២៨% នៃផែនការ ២ ៦៣៥ ៧០០ ហិចតា លើសឆ្នាំមុនចំនួន ៣៣២ ០៣៨ ហិចតា និងស្រូវតាមប្រភេទរួមមាន:

តារាងប្រចាំសប្ដាហ៍ទី២ ខែកក្កដា ឆ្នាំ២០២៣

ប្រភេទស្រូវផែនការអនុវត្តបានឆ្នាំ២០២៣ធៀបផែនការអនុវត្តបានឆ្នាំ២០២២ប្រៀបធៀបឆ្នាំ២០២២(កើន/ថយ)
ស្រូវស្រាល៨៣៧,៤៦៧៧៦៣,៣០៨៩១.១៤%៦៩១,៥៨៩១០.៣៧%
ស្រូវកណ្ដាល១,៣១២,១៤៦១,០០៨,៥៥៩៧៦.៨៦%៦៩១,០៤៩២៧.៥០%
ស្រូវធ្ងន់៤៤១,៩៥២៣៦១,២៧៦៨១.៧៥%៣២៦,២៨១១០.៧៣%
ស្រូវចម្ការ១៧,៥១៨១៥,៩៨៧៩១.២៦%១៤,៥៦៩៩.៧៣%
ស្រូវឡើងទឹក២៦,៦១៧១៩,៤៩២៧៣.២៣%១៣,០៩៦៤៨.៨៤%
សរុប២,៦៣៥,៧០០២,១៦៨,៦២២៨២.២៨%១,៨៣៦,៥៨៤១៨.០៨%

ការរៀបចំដី

ការរៀបចំដី គឺជាការអនុវត្តន៍រួមគ្នានូវការភ្ជួរ -រាស់ដីដើម្បីអោយវាស្ថិតក្នុងស្ថានភាពរូបសាស្រ្ដល្អប្រសើរបំផុតសម្រាប់ដំណុះគ្រាប់ពូជ និងការលូតលាស់របស់ដំណាំ ។ ដើម្បីទទួលបានលក្ខខណ្ឌល្អ នេះគេត្រូវតែភ្ជួររាស់ដីក្នុងជម្រៅមួយដែលធ្វើអោយដំណាំមានលទ្ធភាពចាក់ឬសបានល្អដើម្បីទ្រទ្រង់ដើម និងស្រូបសំណើមព្រមទាំងសារធាតុចិញ្ចឹមទាំងឡាយសម្រាប់សម្រេចបាននូវសក្ដានុពលនៃទិន្នផល។

ប្រព័ន្ធភ្ជួររាស់ដី៖ ការងាររៀបចំដីគិតជារួមថា ការភ្ជួររាស់ដីលើកទីមួយ (ភ្ជួរដាស់ដី) លើកទីពីរ (ភ្ជួរប្រែ) ។ការភ្ជួររាស់លើកទីមួយគឺជាការងារធ្វើដីដំបូងបន្ទាប់ពីប្រមូលផលដំណាំដែលបានដាំមុននោះ។

ប្រភេទដីព្រៃខ្មែរប្រទះឡាងបាកានទូលសំរោងគោកគ្រប់កំពង់សៀមក្បាលពោធិ៍
ជម្រៅ ភ្ជួរ-រាស់(cm)៨-១០៨-១២១៥-២០២០-២៥២០-២៥១០-២៥១៥-២៥

ការជ្រើសរើសពូជ

ការជ្រើសរើសពូជដោយ៖

  • ជ្រើសរើសពូជដែលស្របទៅតាមតំបន់ដាំដុះ
  • មានគុណភាពល្អ (ជាពិសេសសក្ខណៈ សម្បត្តិពេលចម្អិន ដូចជាពណ៍ រូបរាង រសជាតិ ក្លិន)
  • ទិន្នផលខ្ពស់ និង មានលក្ខណៈឋិតថេរនៅរដូវដាំដុះក្រោយៗ
  • ធន់ទ្រាំនិងសត្វល្អិត ជំងឺ ធន់និងបរិយាកាស ការប្រែប្រួលអាកាសធាតុ (គ្រោះរាំងស្ងួត ទឹកជំនន់)
  • ជ្រើសរើសអាយុកាលប្រមូលផល ប្រហាក់ប្រហែលនិងស្រែនៅជុំវិញ (ជៀសវាងសត្វស៊ី)

ការស្ទូងដោយដៃ

  • ដកសំណាបពីក្នុងកូនស្រែសាបនៅពេលដែលមានអាយុកាលពី ១៥-៣០ថ្ងៃរួចជញ្ជួនដាក់ស្រែស្ទូង
  • នៅក្នុងកូនស្រែ ឬ ថ្នាលសំណាបអាយុកាលរបស់សំណាបពី ១៥ទៅ២០ថ្ងៃ គឺសមស្របសម្រាប់យកទៅស្ទូង
  • បន្ទាប់ពីដកសំណាបចេញពីថ្នាលរួចត្រូវស្ទូងសំណាបនោះភ្លាមនៅក្នុងដីស្រែដែលបានភ្ជួររាស់និងពង្រាបបានល្អ (បើយើងពន្យាពេលស្ទូងសំណាបនោះនិងមិនងាយដឹងខ្លួន ឬក៏អាចបណ្ដាលអោយងាប់)
  • ស្ទូងក្នុងមួយគុម្ព ពី ២ទៅ៣ដើម ក្នុងជម្រៅ រាក់ល្មមដោយចន្លោះគុម្ពសមស្រប២០សង់ទីម៉ែត្រគុណ២០សង់ទីម៉ែត្រឬ២.២៥សង់ទីម៉ែត្រគុណ២២.៥សង់ទីម៉ែត្រ
  • ជញ្ជូនសំណាបដោយប្រុងប្រយ័ត្នដើម្បីធានាបានថា សំណាបទាំងនោះនឹងឆាប់ដឹងខ្លួនហើយលូតលាស់ឆាប់រហ័ស បន្ទាប់ពីបានស្ទូងរួច។

ការជ្រើសរើសជីគីមីក្នុងលក្ខខណ្ឌសម្រាប់ក្រុមដីបាកាន

១. កម្រិតណែនាំទី១ (ប្រើសំរាប់ពូជទំនើប) ៧៥:៣០:០-៣០ (N,P2O5,K2O គ.ក្រ/ហ.ត)ដែលត្រូវបាចដូចតទៅ

+ជីទ្រាបបាត

  • អ៊ុយរ៉េ ៖ (Urea) ១៣៨ គ.ក្រ/ហ.ត
  • ដេអាប៉េ ៖ (DAP) ៦៥គ.ក្រ/ហ.ត
  • ប៉ូតាស្យូម ៖ (KCl) ០-៥០គ.ក្រ/ហ.ត
  • ជីបំប៉ន លើកទី១ (បាច៣០ថ្ងៃក្រោយស្ទូង) បាចជីអ៊ុយរ៉េ ៦៥គ.ក្រ/ហ.ត
  • ជីបំប៉នលើកទី២ (បាចពេលកំណកំណើតកួរ) បាចជីអ៊ុយរ៉េ ៤៩គ.ក្រ/ហ.ត
  • កម្រិតណែនាំលើកទី២(ប្រីសម្រាប់ពូជប្រពៃណី) ៦០:២០:០-២០(N,P2O5,K2O គ.ក្រ/ហ.ត)

+ជីទ្រាបបាត

  • អ៊ុយរ៉េ ៖ (Urea) ១១៣គ.ក្រ/ហ.ត
  • ដេអាប៉េ ៖ (DAP) ៤៣គ.ក្រ/ហ.ត
  • ប៉ូតាស្យូម ៖ (KCl) ០-៣០គ.ក្រ/ហ.ត
  • ជីបំប៉ន លើកទី១ (បាច៣០ថ្ងៃក្រោយស្ទូង) បាចជីអ៊ុយរ៉េ ៥២គ.ក្រ/ហ.ត
  • ជីបំប៉នលើកទី២ (បាចពេលកំណកំណើតកួរ) បាចជីអ៊ុយរ៉េ ៣៩គ.ក្រ/ហ.ត។ ចំពោះដីប្រភេទនេះការប្រើប្រាស់ជីអាសូត និងផូស្វ័រតែងតែទទួលបានលទ្ធផលល្អ ប៉ុន្ដែកាប្រើជីប៉ូតាស្យូម មានលក្ខណៈទាបនិងមានការប្រែប្រួលទៀតផង។

កត្តាប្រឈមឬកត្តាចង្រៃ

ការដាំដុះស្រូវមានការបំផ្លាញមួយចំនួនដូចជា:

  • ការបំផ្លាញដោយខ្យងពណ៍មាសឬខ្យងស៊ីស្រូវ
  • ការបំផ្លាញពីមមាញត្នោត
  • ស្មៅចង្រៃ
  • ទ្រីបជញ្ជូកស្រូវ
  • ជំងឺរលួយគុល
  • ដង្កូវស៊ីដើមស្លឹក

ជ្រើសសមស្របក្នុងការច្រូតកាត់ស្រូវ

អត្រានៃគ្រាប់ទុំក្នុងស្រូវមួយកួរមានភាពទុំចាប់ពី៨០-៨៥%
អត្រាសំណើមអត្រាសំណើមរបស់គ្រាប់ស្រូវដែលសមស្របក្នុងការច្រូតកាត់២០-២៥%
លក្ខណរូបសាស្រ្តស្រូវមានពណ៍លឿង កួរស្រូវកោងចុះដោយទម្ងន់របស់វា គ្រាប់អង្ករ ភ្លឺថ្លា រីឯផ្នែកខាងក្រោមនៃតួរមានសម្បុរ(លឿងបៃតង)តែមានគ្រាប់ពេញ
ស្ថានភាពស្រែមុនពេលច្រូតកាត់ត្រូវបង្ហូរទឹកចេញពីស្រែអោយបានមុន ៧-១០ថ្ងៃ

ខេត្តដែលផលិតស្រូវបានច្រើនជាងគេរយៈពេលប្រាំឆ្នាំមកនេះ

ចាប់ពីឆ្នាំ ២០១៨ ដល់ ២០២២ ខេត្តព្រៃវែងផលិតស្រូវបានច្រើនជាងគេ ។ ក្នុងនោះផលិតស្រូវសរុបចំនួន ៧ ៤៦៥ ១៩៤ តោន បន្ទាប់ពីផ្គត់ផ្គង់ពលរដ្ឋក្នុងខេត្តសល់ស្រូវចំនួន ៥លានតោន សម្រាប់ការនាំចេញទាំងក្នុងស្រុកនិងក្រៅប្រទេស ដោយទទួលបានទឹកប្រាក់ប្រមាណ ១២៥០លានដុល្លាអាមេរិច ។ ខេត្តនេះមានផ្ទែដីដាំដុះសរុប ៣៣៧ ០០០ហិចតា ក្នុងនោះផ្ទៃដីដាំដុះស្រូវវស្សា ២៥០ ០០០ហិចតា ផ្ទែដីដាំដុះស្រូវប្រាំង មានចំនួយ ៧៥ ០០០ ហិចតា ផ្ទៃដីដាំដុះផ្សេងទៀត ១២០០០ហិចតា ។ បើគិតជាសាច់ប្រាក់ដុលពីបរិមាណផលស្រូវផលិតបានសរុបក្នុងខេត្តមានចំនួន ១៨៦៦ ២៩៨ ៥០០ ដុល្លាអាមេរិក។

ទីផ្សានាំចេញ

យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានឱ្យដឹងថា កម្ពុជារកចំណូលបាន ៩១៧,៣៧លានដុល្លារពីការនាំចេញអង្ករ និងស្រូវក្នុងរយៈពេលប្រាំពីរខែដំបូងនៃឆ្នាំនេះ។លោក សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាល CRF បាននិយាយថាការនាំចេញស្រូវមានចំនួន ៦៦៣.៥១ លានដុល្លារ ហើយការនាំចេញអង្ករបានឈានដល់ ២៥៣.៨៦ លានដុល្លារក្នុងអំឡុងពេលនេះ។

លោក សុង សារ៉ន បានមានប្រសាសន៍ថា “បន្ទាប់ពីប្រទេសឥណ្ឌាបញ្ឈប់ការនាំចេញអង្ករ តម្លៃអង្ករ និងស្រូវបានកើនឡើងប្រហែល ២០ ភាគរយ ដែលធ្វើឲ្យកសិករក្នុងស្រុកសប្បាយចិត្តយ៉ាងខ្លាំងជាមួយនឹងទិន្នផលដំណាំរបស់ពួកគេ។ តម្លៃអង្ករ និងស្រូវដែលនាំចេញទៅកាន់អន្តរជាតិទីផ្សារបានកើនឡើងជារៀងរាល់ឆ្នាំ ហើយនៅឆ្នាំនេះមានការកើនឡើងពី ៤-៥ ភាគរយមុនពេលការហាមឃាត់ការនាំចេញដោយប្រទេសឥណ្ឌា។យោងតាមរបាយការណ៍ អង្កររបស់កម្ពុជាបានឈានដល់ជិត ៥២ ភាគរយនៃការនាំចេញដែលបានគ្រោងទុក ៧០០,០០០តោន។ រហូតមកដល់ពេលនេះ បាននាំចេញ ៣៦២,៧០៨ តោនទៅកាន់ ៥២ គោលដៅផ្សេងគ្នាជាមួយ អឺរ៉ុប ចិនដីគោក និងតំបន់ស្វយ័តរបស់ខ្លួនជាគោលដៅកំពូល។ទិន្នន័យបង្ហាញថា កម្ពុជាបាននាំចេញស្រូវចំនួន ២.៤៩៨.៥៨៦ តោន។ ប៉ុន្តែមានតែ ៦០ ភាគរយប៉ុណ្ណោះដែលត្រូវបាននាំចេញតាមរយៈដំណើរការផ្លូវការដោយមានឯកសារពីអាជ្ញាធរមានសមត្ថកិច្ច។លោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការគ្រប់គ្រងការនាំចេញក្រៅផ្លូវការទៅកាន់ប្រទេសវៀតណាម។លោកបានបន្តថា៖«វៀតណាមជាប្រទេសជិតខាងរបស់យើងដែលមានប្រជាជនច្រើនបានបង្កើនការទិញពីកម្ពុជា។

ឯកសារយោង