ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

បច្ចេកវិទ្យាដ្រូនកសិកម្មអាចជួយសម្រួលអ្វីខ្លះដល់កសិករ

សព្វថ្ងៃនេះបច្ចេកវិទ្យាកសិកម្មជារឿយៗត្រូវបានគេហៅថា AgriTech កំពុងផ្លាស់ប្តូរឧស្សាហកម្មកសិកម្មតាមរយៈការប្រើប្រាស់ការច្នៃប្រឌិតបច្ចេកវិទ្យាឱ្យកាន់តែទំនើបហើយប្រការសំខាន់គឺធ្វើបែបណាឱ្យបច្ចេកវិទ្យានោះអាចជួយសម្រាលកម្លាំងមនុស្ស និងផ្តល់ភាពងាយស្រួលដល់កសិករ។

ជាក់ស្តែងមានក្រុមហ៊ុនជាច្រើនបានបង្កើតបច្ចេកវិទ្យាដ្រូន(យន្តហោះតូចគ្មានមនុស្សបើក) ដើម្បីសម្រួលដល់វិស័យកសិកម្មហើយវាបានក្លាយជាឧបករណ៍ដ៏មានអានុភាពសម្រាប់ត្រួតពិនិត្យដំណាំ និងបសុសត្វ ដោយចាប់យករូបភាពដំណាំទាំងអស់កាន់តែច្បាស់និងអនុញ្ញាតឱ្យមានការប្រមូលទិន្នន័យលម្អិតផ្សេងៗទៀតបានយ៉ាងទូលំទូលាយ។

រដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) បានផ្តល់ការលើកលែងជាលើកដំបូងសម្រាប់ការប្រើប្រាស់ដ្រូនក្នុងវិស័យកសិកម្មក្នុងឆ្នាំ2015 ចាប់តាំងពីពេលនោះមក ដ្រូនកាន់តែទំនើប ដោយប្រើរូបភាព 3D ដើម្បីប៉ាន់ប្រមាណកម្ពស់ដំណាំ ជាមួយនឹងការរីកចម្រើនជាបន្តបន្ទាប់នៅក្នុងវិស័យកសិកម្ម ការធ្វើកសិកម្ម ដោយប្រើប្រាស់ដ្រូនបានក្លាយជាផ្នែកមួយដ៏សំខាន់ក្នុងការធ្វើប្រតិបត្តិការ។

តើដ្រូននេះអាចធ្វើអ្វីបាន?

ដ្រូននេះអនុញ្ញាតឱ្យកសិករតាមដានស្ថានភាពដំណាំ និងសត្វចិញ្ចឹមពីលើអាកាស ដើម្បីតាមដានបញ្ហាដែលអាចកើតមាន និងជួយបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងដីដាំដំណាំឬចិញ្ចឹមសត្វដែលមានផ្ទៃដីធំៗរាប់សិបហិកតា។ មិនត្រឹមតែប៉ុណ្ណោះវានៅមានមានមុខងារជាច្រើនទៀតដែលកសិករ និងម្ចាស់អាជីវកម្មកសិកម្មផ្សេងទៀតអាចប្រើប្រាស់ដ្រូនកសិកម្មនេះរួមមាន៖

  • ផ្តិតយករូបភាពដី
  • ការស្ទង់មើលភូមិសាស្ត្រ និងព្រំដែន
  • ការត្រួតពិនិត្យដី(ដ្រូនទំនើបមួយចំនួនមានមុខងារនេះ)
  • ការត្រួតពិនិត្យប្រព័ន្ធធារាសាស្ត្រ
  • អាចបាចជី គ្រាប់ពូជទៅលើដំណាំផ្សេងៗ
  • និងសមត្ថភាពដោះស្រាយ​បញ្ហាផ្សេងៗ

ជាក់ស្តែងដូចដ្រូនទំនើបមួយម៉ាក DJI AGRAS T20 វាមានបំពាក់នូវរ៉ាដាឌីជីថល ៣៦០ដឺក្រេជារូបភាព3D ជុំវិញដែលធ្វើឱ្យដ្រូននេះបញ្ចៀសបាននូវឧបសគ្គផ្សេងៗបើទោះជាស្ថិតនៅក្នុងស្ថានភាពមើលមិនច្បាស់ក៏ដោយទាំងពេលយប់និងពេលថ្ងៃ។មិនតែប៉ុណ្ណោះដ្រូន T20 នេះមានមុខងារ៖

  • ប្រមូលយកទិន្នន័យជាក់លាក់អំពីស្រទាប់ដីដាំដំណាំនីមួយៗ
  • អាចកំណត់កម្ពស់ក្នុងការហោះហើរ
  • ហោះហើរលើជម្រាលភ្នំបាន
  • មានធុងសម្រាប់ដាក់ជី គ្រាប់ពូជឬវត្ថុរឹងចំណុះ២០លីត្រ
  • បាចសាចគ្រាប់ពូជ ជីបានល្អ

ទីផ្សារដ្រូននេះបានកើនឡើងដល់ 1.2 ពាន់លានដុល្លារក្នុងឆ្នាំ 2020 ហើយអ្នកវិភាគរំពឹងថាវានឹងឈានដល់ជិត 6 ពាន់លានដុល្លារនៅឆ្នាំ 2025។

Writer