
2025-01-18
ក្រុមហ៊ុន Heineken និងអង្គការ CPSA សហការគ្នាដោយប្រើរយៈពេល18ខែដើម្បីពង្រឹងសមត្ថភាពនៅទូទាំងដំណាក់កាលផ្សេងៗ ចាប់ពីការដាំដុះរហូតដល់ការស្វែងរកទីផ្សារនិងការអនុវត្តកសិកម្មផ្សេងៗនិងអាជីវកម្មដោយនិរន្តរភាព។
អង្ករគឺជាធាតុផ្សំដ៏សំខាន់របស់ការផលិតស្រាបៀរ ព្រមទាំងជាអាហារដ៏សំខាន់នៅប្រទេសកម្ពុជា។
តាមរយៈការពង្រឹងសមត្ថភាពនេះកសិករកាន់តែច្រើននឹងមានលទ្ធភាពទទួលបាននូវធនធានដែលពួកគេត្រូវការដើម្បីបង្កើនទិន្នផលបានច្រើនជាងមុនរួមទាំងប្រាក់ចំណូលផងដែរ។កម្មវិធីនេះចាប់ផ្តើមពីកសិករប្រមាណ1500នាក់ដែលជាសមាជិករបស់សហគមន៌កសិកម្មនានានៅក្នុងខេត្តកំពង់ឆ្នាំងនិងកំពង់ស្ពឺ។