ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

កសិករចិញ្ចឹមមាន់ខេត្តកែប កាត់បន្ថយការចំណាយដោយបង្កើតចំណីមាន់ផ្ទាល់ខ្លួន

យើងអាចមើលឃើញថាមានការត្អូញត្អែរជាកើតឡើងពីសំណាក់អ្នកចិញ្ចឹមសត្វក្នុងវិស័យចិញ្ចឹមសត្វរបស់ប្រទេសកម្ពុជាដោយសារអត្រានៃការលក់ទាបជាងការប៉ានស្មាន។ ដោយសារការចិញ្ចឹមសត្វនីមួយៗមានការចំណាយខ្ពស់លើចំណីសត្វ និងការថែទាំសុខភាពសត្វជាដើម។ ប្រសិនបើអ្នកបង្កាត់ពូជអាចកាត់បន្ថយការចំណាយដោយផលិតចំណីដោយខ្លួនឯង វានឹងបង្កើនប្រាក់ចំណេញដល់ពួកគេ។ លោក ឱម ភារុណ កសិករនៅខេត្តកែបម្នាក់ដែលប្រកបអាជីវកម្មបើកកសិដ្ឋានចិញ្ចឹមមាន់បានកាត់បន្ថយការចំណាយលើការចិញ្ចឹមមាន់ប្រហែល សាបសិប ភាគរយចាប់តាំងពីគាត់ចាប់ផ្តើមផលិតចំណីមាន់ដោយខ្លួនឯងមក។

គាត់បានចាប់ផ្តើមដំបូងកាលពី 4 ឆ្នាំមុន នៅពេលដែលទីផ្សារមាន់កំពុងមានតម្រូវការខ្ពស់ ប៉ុន្តែគាត់អាចរកចំណូលបានត្រឹមតែ ហាសិបម៉ឺន រៀលប៉ុណ្ណោះក្នុងមួយខែ។ ក៏ប៉ុន្តែ ប្រាក់ចំណេញរបស់គាត់បានកើនឡើងចាប់តាំងពីគាត់ផ្តើមអនុវត្តការណែនាំពីរបៀបផលិតចំណីដោយខ្លួនឯងពីគម្រោង Aspire ដែលជាកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។ គ្រឿងផ្សំសម្រាប់ផលិតចំណីមានដូចជា៖ ម្សៅឆ្អឹងត្រី សំបកក្តាម ពោត ជុងអង្ករ ត្រកួន និងអង្កាមកិន។ ងាកមកមើលតម្លៃដែលលោកភារុណដាក់លក់លើទីផ្សារវិញម្តងឃើញថាលោកលក់មាន់អាយុ២១ថ្ងៃឲ្យសមាជិកក្រុមកសិករក្នុងតម្លៃ៦០០០រៀលក្នុង១ក្បាល ខណៈលោកលក់មាន់ស្រែ១គីឡូក្រាមឲ្យឈ្មួញដែលជាប់កិច្ចសន្យាក្នុងខេត្តក្នុងតម្លៃ១៨០០០រៀល១ក្បាល។

ថ្វីត្បិតតែការបង្កើតចំណីសត្វខ្លួនឯងអាចសន្សំប្រាក់បានច្រើនក៏ដោយ លោកភារម្យបានមានប្រសាស៏ថា គាត់មានបញ្ហាក្នុងការទិញគ្រឿងផ្សំជាចំនួនស្ថិរភាពដែលលោកត្រូវការ ដូច្នេះហើយសម្រាប់ពេលនេះគាត់កំពុងធ្វើការស្រាវជ្រាវបន្ថែមទៀតលើការផលិតចំណីសត្វដើម្បីបង្កើតប្រាក់ចំណេញកាន់តែច្រើន។

ខណៈពេលកសិដ្ឋានចិញ្ចឹមមាន់របស់គាត់ដំណើរការជាលក្ខណៈគ្រួសារដោយមានមេមាន់ចំនួន 50 ក្បាល មាន់ 10 ក្បាល និងកូនមាន់ចំនួន 130 នោះ លោកភារម្យបាននិយាយថាគាត់មានបំណងចង់កម្ចីប្រាក់ពីធនាគារដើម្បីពង្រីកអាជីវកម្មរបស់គាត់។ ខែកក្កដាឆ្នាំនេះ គាត់ចង់បង្កើនមេមាន់ឱ្យបាន 150 ក្បាល និងកូនមាន់ 40 ក្បាល រួមពេលដែលគាត់បន្តធ្វើការពង្រីកការផលិតចំណីរបស់គាត់ ដើម្បីកាត់បន្ថយថ្លៃចំណាយកាន់តែច្រើន។ ” ខ្ញុំមានគម្រោងពង្រីកផលិតកម្មដោយបង្កើនចំនួនមាន់និងការវិនិយោគលើរោងដែកតាមផែនការអាជីវកម្មដែលខ្ញុំបានរៀបចំដើម្បីបំពេញតម្រូវការទីផ្សារ»។

Writer