ជន្លេនជាសត្វរស់ក្រោមដីវាបំបែកធាតុសរីរាង្គងាប់ទៅជាដីសម្បូរដោយមមោកដែលជួយដល់ការលូតលាស់របស់រុក្ខជាតិ។ ពួកវាធ្វើរូងនិងធ្វើរន្តតូចៗដែលផ្តល់សំណើមដល់ដីនិងកែលម្អប្រព័ន្ធបង្ហូរ។ វាមិនត្រឹមតែមានសារៈប្រយោជន៍ដល់រុក្ខជាតិទេជន្លេនក៏មានប្រយោជន៍ដល់ការធ្វើជាចំណីបំប៉នដល់សត្វមាន់, ទា, កង្កែប និងត្រីដែលវារួមចំណែកដ៏សំខាន់បំផុតក្នុងវិស័យកសិកម្ម។
ចំពោះរុក្ខជាតិ៖ នៅពេលដែលជន្លេនស៊ីសារធាតុសរីរាង្គ ដូចជាកាកសំណល់រុក្ខជាតិដែលរលួយ ពួកវាបំបែកសំណល់ទាំងនោះទៅជាភាគល្អិតតូចៗតាមរយៈការរំលាយអាហារ។ បន្ទាប់មក ភាគល្អិតទាំងនេះឆ្លងកាត់ការពុកផុយនៃអតិសុខុមប្រាណ ដែលបណ្តាលឱ្យវាសម្បូរទៅដោយសារធាតុចិញ្ចឹម។ វាសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗដូចជា អាសូត ផូស្វ័រ ប៉ូតាស្យូម និងមីក្រូសារជាតិដែលរុក្ខជាតិអាចចញ្ចឹមជីវិតបាន។
អេកូឡូស៊ី៖ តាមរយៈ bioturbation សកម្មភាពស៊ីដីរបស់ជន្លេនធ្វើអោយប្រសើរឡើងនូវការបង្ហូរដី(drainage)។ លើសពីនេះវារួមចំណែកដល់រចនាសម្ព័ន្ធដីដោយបង្កើតអាហ្រ្គីហ្កេត កាត់បន្ថយសំណឹក និងការបាត់បង់សារធាតុចិញ្ចឹម។ វាជួយជម្រុញការអភិវឌ្ឍន៍ឫសយ៉ាងជ្រៅដល់រុក្ខជាតិនិងស្មៅ។ ខណៈពេលដែលវាមានសារៈសំខាន់ចំពោះប្រព័ន្ធអេកូឡូស៊ីដី ជន្លេនក៏ដើរតួជាប្រភពអាហារសម្រាប់សត្វព្រៃ និងជាជំនួយក្នុងការកែច្នៃជីវគីមី សម្អាតដីកខ្វក់ដោយបំបែកសារធាតុពុល។ សរុបមកជន្លេនដើរតួនាទីយ៉ាងសំខាន់ក្នុងប្រព័ន្ធអេកូឡូស៊ី ធានានូវជីជាតិដី និងទ្រទ្រង់ទម្រង់ផ្សេងៗនៃជីវិត។
សម្ភារៈ
ឯកសារយោង