ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

របៀបដាំដុះដំណាំដំឡូងបារាំង

ដំឡូងបារាំងស្ថិតនៅក្នុងរជ្ជៈរុក្ខជាតិដែលមាន លំដាប់ Solanales គ្រួសារ Solanaceae វាក៏ស្ថិតនៅក្នុងគ្រួសារ ប៉េងប៉ោះ ត្រប់ ម្ទេស ត្រសក់…, Genus Solanum ,Species Solanum tuberosum ។

វិធិសាស្រ្ដងាយៗក្នុងការដាំដំឡូងបារាំង

ជំហានទីមួយ :ជ្រើសរើសពូជដំឡូង

  • យើងជ្រើសរើសពូជដំឡូងណាដែលគ្មានជំងឺ
  • ត្រូវដឹងពីប្រភពនៃដំឡូង ( នៅកសិដ្ឋាន) ជៀសវាងពូជដែលនៅកន្លែងលក់គ្រឿងទេសនិងបន្លែ។

ជំហានទីពីរ :បំបែកភ្នែក

មានតែដំឡូងតូចៗតែប៉ុណ្ណោះដែលយើងដាក់ដាំទាំងមូល។ យើងត្រូវកាត់មើមធំទៅជាបំណែកដោយទុកផ្នែកនីមួយៗមានភ្នែក ២ទៅ៣ ។ មូលហេតុដែលកាត់ជាបំណែកបែបនេះគឺដោយសារ តែភ្នែកជាច្រើននៅលើដំឡូងធំនឹងបង្កើតដើមច្រើន ហើយដើមនីមួយៗប្រកួតប្រជែងគ្នា(សារធាតុចិញ្ចឹមនិងសំណើម ) ដែលបណ្ដាលអោយមើមដំឡូងតូចៗ។

ជំហានទីបី :ការព្យាបាលបំណែកដែលកាត់

បន្ទាប់ពីកាត់មើមហើយយើងត្រូវព្យាបាលបំណែកមើមនោះដោយដាក់វានៅលើតុឬកន្លែងក្ដៅ (ប្រហែល ៧០ F) ក្នុងបន្ទប់ដែលមានពន្លឺល្មម រយៈពេល៣ ទៅ៥ ថ្ងៃ ។ ធ្វើបែបនេះដើម្បីកុំអោយបំណែកមើមរលួយ ។

ជំហានទីបួន :របៀបដាំ

ដីដែលល្អសម្រាប់ដំឡូងបារាំងមានកម្រិត pH៥.៨ទៅ៦.៥ ។ ដាក់ដំឡូងនៅផ្នែកដែលកាត់ចុះក្រោម (ភ្នែកឡើងលើ) នៅក្នុងរណ្ដៅ ៦អ៊ីញ(១៥.២៤cm) ហើយចន្លោះគុម្ព ប្រវែង ៣០.៤៨cm។ នៅចន្លោះគុម្ពនិមួយៗ ត្រូវដាក់ជីអាសូតនិងផូស្វ័រ ២ ស្លាបព្រាបាយ (អាសូតតិចជាផូស្វ័រ)  ហើយកប់ដំឡូងបារាំងជាមួយនិងដីកម្រាស់៥ cm រួចស្រោចទឹក ។

ប្រតិទិនដំណាំ

ខែ១០១១១២
plant
Harvest

ជំហានទីប្រាំ : ការជ្រួយដីពូនគុល

ការជ្រួយដីពូនគុលចាប់ផ្ដើមធ្វើឡើងនៅពេលកូនដំឡូងមានកម្ពស់ ២០.៣២cm ការជ្រួយដីកាន់តែច្រើនការប្រមូលផលកាន់តែមានទិន្នផលខ្ពស់។ ជៀសវាងការជ្រួយដីពូនគុលខណ្ឌពេលដំឡូងចេញផ្កា។

ជំហានទីប្រាំមួយ ៖ ការប្រមូលផល

រយៈពេលពីសប្ដាហ៍បន្ទាប់នៅពេលដំឡូងបារាំងចេញផ្កាយើងអាចប្រមូលផលបាន ម្យ៉ាងទៀតយើងអាចសង្កេតមើលទៅលើដើមថាវាចាស់ដើមហើយ។

ជំងឺ

Potato blight (ជំងឺរលាដំឡូងបារាំង) ជាជំងឺផ្សិតដែលស្លឹកប្រែជាពណ៍លឿងមានស្នាមអុចហើយធ្វើអោយមើមរលួយ ។ ដើម្បីបញ្ជៀសពីបញ្ហានេះយើងត្រូវកាត់ដើមដែលឆ្លងចោល ហើយជៀសវាងដំណាំដដែលៗនៅលើដីតែមួយ បើជំងឺនេះកើតនៅពេលកំពុងប្រមូលផលយើងគួរប្រញាប់ក្នុងការប្រមូល។

ឯកសារយោង