fbpx
ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

សន្និសីទស្តីពីការបង្កើត”កិច្ចសហប្រតិបត្តិការ” ដើម្បីធ្វើឱ្យប្រសើរឡើងនូវវិស័យកសិកម្មរវាងជប៉ុន-កម្ពុជា

ជាការអបអរសាទរខួប70ឆ្នាំមិត្តភាពរវាងប្រទេសជប៉ុននិងប្រទេសកម្ពុជា ព្រមទាំងខួប50ឆ្នាំមិត្តភាពរវាងបណ្តាប្រទេសអាស៊ាននិងប្រទេសជប៉ុននិងបន្តរឹងមាំយូរអង្វែងទៅមុខទៀត អង្គការរដ្ឋាភិបាលជប៉ុន JETRO( Japan External Trade Organization) និងភ្នាក់ងាររុករកអវកាសជប៉ុន JAXA ( Japan Aerospace Exploration Agency) បានផ្តួចផ្តើមបង្កើតសន្និសីទស្តីពីការបង្កើត”កិច្ចសហប្រតិបត្តិការ” ដើម្បីធ្វើឱ្យប្រសើរឡើងនូវវិស័យកសិកម្ម ការតាមដានការបំភាយ និងការច្នៃប្រឌិតរបស់កម្ពុជា ដោយប្រើបច្ចេកវិទ្យាកាត់តាមលំហ/ផ្កាយរណប។

ព្រឹត្តិការណ៍នេះនឹងផ្តល់ឱ្យអ្នកចូលរួមនូវភាពជាដៃគូ(ឱកាសជាដៃគូជំនួញ) និងឱកាសបង្កើតបណ្តាញរវាងក្រុមហ៊ុនកម្ពុជា និងជប៉ុនក្នុងវិស័យសាជីវកម្ម កសិកម្ម បៃតង បច្ចេកវិទ្យា សហករណ៍កសិកម្ម ធនាគារ និងមីក្រូហិរញ្ញវត្ថុធានារ៉ាប់រងកសិកម្មផលិតកម្មជាដើម។

JETRO និង JAXA នឹងនាំយកក្រុមហ៊ុនជប៉ុនចំនួន 8 ដែលមានបច្ចេកវិទ្យាទំនើបមានសមត្ថភាពធ្វើឱ្យប្រសើរឡើងនូវវិស័យកសិកម្ម ការរកឃើញការបំភាយ និងតាមដាន ការកាត់បន្ថយការបំភាយ និងការអភិរក្សព្រៃឈើ ដើម្បីណែនាំសេវាកម្ម និងកម្មវិធីរបស់ពួកគេសម្រាប់ចលនាឆ្ពោះទៅរកប្រទេសបៃតងដោយប្រើបច្ចេកវិទ្យាចុងក្រោយបំផុតដល់រដ្ឋាភិបាលកម្ពុជានិងអង្គការនានា។

ក្រុមហ៊ុនទាំង8នេះរួមមាន AGRIBUDDY LIMITED, ASUZETO SINGAPORE PTE LTD/ASUENE INC (JAPAN), GREEN CARBON INC, NIPPON KOEI CO., LTD, SAGRI CO., LTD, SYNSPECTIVE INC, TENCHIJIN INC, and YANMAR AGRIBUSINESS CO., LTD.

ព្រឹត្តការណ៍នេះនឹងប្រព្រឹត្តនៅថ្ងៃទី 11-សីហា-2023 នៅពេលព្រឹកនិងមានការអញ្ជើញពិសារអាហារថ្ងៃត្រង់រវាងអ្នកចូលរួមនិងក្រុមហ៊ុនជប៉ុនដែលបានអញ្ជើញមកចូលរួម។

ពួកយើងលើកទឹកចិត្តអ្នកតំណាងមកពីក្រុមហ៊ុនដែលស្ថិតក្នុងវិស័យកសិកម្ម ធានារ៉ាប់រងកសិកម្ម សហគមន៍ធនាគារមីក្រូហិរញ្ញវត្ថុកសិកម្ម រោងចក្រ បរិស្ថាន(បៃតង) និងបច្ចេកវិទ្យាជាដើម ចុះឈ្មោះចូលរួមឱ្យបានច្រើនកុះករ។

ព័ត៌មានលម្អិតអំពីទីតាំងនិងការចុះឈ្មោះ

Writer