ជាទូទៅកាកកាហ្វេដែលឆុងរួចគេតែងតែយកទៅបោះចោល ប៉ុន្តែសម្រាប់វិស័យកសិកម្មវិញកាកកាហ្វេគឺជាជីដ៏ល្អសម្រាប់ដំណាំប្រសិនបើយើងយកទៅកែច្នៃទៅជាជីកំប៉ុស ពីព្រោះវាបានជួយឲ្យមានភាពងាយស្រួលសម្រាប់ពពួកអតិសុខមប្រាណ និងបង្កើតជា Humuss សម្រាប់ដី។ មិនត្រឹមតែប៉ុណ្ណោះនោះទេកាកកាហ្វេក៏អាចយកទៅធ្វើជាថ្នាំពុលសម្រាប់សត្វល្អិត និងជួយកាត់បន្ថយកុំឲ្យស្មៅដុះផងដែរ។ ម្យ៉ាងទៀតកាកកាហ្វេក៏អាចកែច្នៃទៅជា ស្រ្កាប់ ឬអំបិល និងបណ្ដេញមូសជាដើម។ ខាងក្រោមនេះគឺជារបៀបកែឡើងវិញនៃកាកកាហ្វេដែលគេបោះចោល៖
បច្ចេកទេសធ្វើកំប៉ុសស្ងួតនៃកាកកាហ្វេ
- សមាសធាតុផ្សំ៖ កាកកាហ្វ ២៥%, ដីស្រទាប់លើ ១/៣, ទឹកស្អាត, ស្កររងូវឬស្ករត្នោតខ្មែរ, ផ្សិត Trichoderma ១/៨, អង្កាម១/៣, តង់ឬធុង និងប៉ែល។
- របៀបធ្វើ៖ ត្រូវយកកាកកាហ្វេដែលឆុងរួចហាលឲ្យស្ងួត បន្ទាប់មកលាយជាមួយនឹងដីស្រទាប់លើ, អង្កាមស្ងួត និងផ្សិត Trichoderma ។ ក្រោយពីច្របល់ឲ្យសព្វបន្ទាប់មកត្រូវយកទឹកស្អាតស្រោចពីលើក្នុងបរិមាណសមស្របរួចច្របល់ឲ្យសព្វម្ដងទៀត ប៉ុន្តែមិនត្រូវឲ្យវាមានសំណើមខ្លាំងពេករហូតដល់ជាំទឹកទេ។ នៅពេលដែលច្របល់ចូលគ្នារួចគេអាចដាក់នៅក្នុងធុងដែលគ្មានទឹកឬតង់ហើយគ្របឲ្យជិតដាក់នៅក្នុងម្លប់ឬទីតាំងណាដែលមិនមានទឹកចូល។ មួយសប្ដាហ៍ក្រោយមកត្រូវបើកមើលកំប៉ុសនោះបើវាឡើងពណ៌ត្នោតយើងអាចប្រែវាបាន ប៉ុន្តែក្នុងករណីវាមិនទាន់ប្រែពណ៌គេត្រូវបន្ថែមទឹកម្ដងទៀតក្នុងបរិមាណសមស្របដែលមិនធ្វើឲ្យវាសំណើមខ្លាំងពេក។ ក្នុងរយៈពេល ២ សប្ដាហ៍ក្រោយត្រូវលាយស្កររងូវជាមួយទឹកស្រោចពីលើជីនោះម្ដងទៀតហើយប្រែវាឲ្យសព្វ។ គេត្រូវប្រែកំប៉ុសក្នុងមួយអាទិត្យម្ដងបន្ទាប់មក ទុករហូតដល់ចេញផ្សិតពណ៌សរឬរហូតដល់កាច់(រយៈពេល២ខែ)។ ដើម្បីឲ្យកំប៉ុសនោះមានលក្ខណៈស្ងួតល្អគេត្រូវយកទៅហាលខ្យ
- ការប្រើប្រាស់៖ គេអាចយកទៅដាក់លើរុក្ខជាតិដែលធន់នឹងអាសុីតច្រើនដូចជាដំណាំផ្កា, ផ្លែ និងបន្លែយកស្លឹក។ ប៉ុន្តែកំប៉ុសប្រភេទនេះវាមិនសាកសមចំពោះដំណាំមួយចំនួនដែលមិនត្រូវការអាសុីតខ្ពស់នោះទេរួមមាន ទំពាំងបារាំង, ស្ពៃខ្មៅ, ផ្កា Geraniuជាដើម។ ម្យ៉ាងទៀតគេអាចយកវាលាយធ្វើជាដីសម្រាប់បណ្ដុះកូនរុក្ខជាតិផងដែរ។
បច្ចេកទេសធ្វើកំប៉ុសទឹកនៃកាកកាហ្វេ
- សមាសធាតុផ្សំ៖ ទឹកស្អាត ២០L, កាកកាហ្វេ ១០ kg, ចេកទំ ២ kg, ផ្សិត Trichoderma ១០០g, ស្កររងូវឬស្ករត្នោតខ្មែរ ១L, ពងមាន់ ៥គ្រាប់ និងធុងមានគម្របមួយ។(បរិមាណនៃធាតុផ្សំនីមួយៗប្រែប្រួលទៅតាមការចង់បានរបស់យើង)
- របៀបធ្វើ៖ លាយសមាសធាតុផ្សំទាំងអស់គោរឲ្យចូលគ្នាឲ្យសព្វល្បាយ និងគោះពងមាន់ទាំង ៥គ្រាប់ចូល បន្ទាប់មកបិទគម្របធុងដោយទុកក្នុងរយៈពេល ២០ថ្ងៃ។
- ការប្រើប្រាស់៖ ជាទូទៅគេអាចយកទៅស្រោចលើដំណាំគ្រប់ប្រភេទដែលមានភាពធន់នឹងអាសុីតខ្ពស់។ ដោយក្នុង ១L នៃជីកំប៉ុសត្រូវលាយជាមួយទឹកស្អាតចំនួន ២០L រួចស្រោចពីលើដំណាំ។
កាកកាហ្វេអាចបណ្ដេញសត្វល្អិត
ជាទូទៅនៅក្នុងកាហ្វេមានផ្ទុកនៅជាតិកាហ្វេអុីន និងសារធាតុ Diterpenes ដែលជាសារធាតុរារាំងសត្វល្អិតយ៉ាងមានប្រសិទ្ធភាព។ គេអាចយកកាកកាហ្វេមកដាក់នៅជុំវិញគល់ដំណាំចម្ងាយ១០-១៥ ស.ម។ ម្យ៉ាងទៀតគេអាចយកកាកកាហ្វេលាយជាមួយ Backing Soda រួចយកទៅស្រោចលើដំណាំណាដែលរងការបំផ្លាញដោយសត្វល្អិត។
កាកកាហ្វេអាចបណ្ដេញមូស
- សម្ភារៈ៖ កាកកាហ្វេ, ចានឬថូសម្រាប់ដុត។
- របៀបប្រើប្រាស់៖ ជាដំបូងត្រូវយកកាកកាហ្វេទៅហាលឲ្យស្ងួតរួចយកទៅដាក់នៅចានឬថូដើម្បីដុតកាកនោះ ហើយត្រូវបើកបង្អួចឬទ្វារក្នុងគោលបំណងឲ្យមូសវាអាចហើរចេញ។
កាកកាហ្វេអាចកែច្នៃទៅជាស្រ្កាប់សម្រាប់ដុះខ្លួន
ជាទូទៅកាកកាហ្វេក៏អាចប្រើប្រាស់សម្រាប់ជាស្រ្កាប់ដុះខ្លួនបានដែរពីព្រោះវាជួយកំចាត់នូវជាតិពុល និងជម្រុះកោសិកាចាស់ៗនៅលើស្បែកផងដែរ។ ខាងក្រោមនេះជាវិធីសាស្ត្រក្នុងការធ្វើស្ក្រាប់ដុះខ្លួនរួមមាន៖
- គ្រឿងផ្សំ៖ កាកហ្វេ១/២ពេង, ប្រេងដូង១/៤ពេង និងទឹក។(បរិមាណនៃធាតុផ្សំនីមួយៗប្រែប្រួលទៅតាមតម្រូវការរបស់អ្នកធ្វើ)
- របៀបធ្វើ៖ ត្រូវយកកាកកាហ្វេដែលបានសម្លាប់មេរោគរួចដោយប្រាកដថាវាមានភាពអនាម័យត្រឹមត្រូវនៅពេលដែលយើងឆុងកាហ្វេ និងការទុកដាក់ បន្ទាប់មកយកកាកនោះទៅលាយជាមួយប្រេងដូង និងទឹកហើយកូរឲ្យបានសព្វល្អ។
- របៀបប្រើ៖ ត្រូវយកមកដុះខ្លួនដោយជូតមកលើខ្លួនថ្នមៗលើដងខ្លួនឬមុខ ក្នុងចលនាជារង្វង់ រួចលាងចេញជាមួយទឹកក្ដៅឧណ្ហៗ។
ឯកសារយោង៖