ដំណាំត្រសក់ផ្អែម មានពូជជាច្រើនប្រភេទ ដែលជាប្រភេទពូជនាំចូល ហើយពុំអាចទុកពូជបានទ (FI – អ៊ីប្រ៊ីត/ពូជកូនកាត់ )។ ពូជទាំងនោះភាគច្រើន ត្រូវបាននាំចូលមកកម្ពុជា តាមរយៈ ប្រទេសថៃ និង វៀតណាម។
ពូជត្រសក់ផ្អែមទាំងពីរនេះ មានអាយុកាល ខុសគ្នាប្រមាណជា ១០ថ្ងៃ គឺ ពូជសាយភារុណ (K2122) មានអាយុស្រាល (៦៥ ថ្ងៃបន្ទាប់ពីដាំកូន) ពូជនូនយូ តៃវ៉ាន់ (T778) (ដែលទុំ ៧៥ ថ្ងៃក្រោយពីដាំកូន)។ តាមធម្មតា ក្នុងចំការមួយ មានការ ប្រែប្រួលរយៈពេលទុំ (៣-៥ថ្ងៃ) អាចបេះប្រមូលផល រវាងដើម មួយទៅដើមមួយក្នុងរងតែមួយអាស្រ័យលើពេលវេលាកាន់ទុកក្តិប រហូតដល់ទុំលក្ខខណ្ឌ មជ្ឈដ្ឋាន លូតលាស់ (ដី សំណើមដី និង សារធាតុចិញ្ចឹមក្នុងដី/ជី) និង សុខភាពរបស់ ដើមត្រសក់ និមួយៗ។ក្រៅពីពូជទាំងពីរនេះ កសិករម្នាក់ (នៅខេត្ត កំពង់ធំ) បានសាកល្បងដាំពូជ អ៊ុសវេស្ត ដែលទើបនាំ ចូលថ្មី គឺ ពូជ Kane 723 F1 ។
រដូវកាលដាំដុះ
ត្រសក់ផ្អែម ជាដំណាំ ដែលត្រូវការពន្លឺថ្ងៃ ហើយងាយនឹងរងជម្ងឺ និង សត្វល្អិតបំផ្លាញ និង ការប៉ះពាល់ដោយសារទឹកលិច (រដូវវស្សា)។ តាមបទពិសោធន៍កន្លងមក រដូវកាលដាំដុះដែលល្អបំផុត សម្រាប់ដំណាំត្រសក់នេះនៅកម្ពុជា គឺ នៅរដូវប្រាំង ជាពិសេស គេនិយមចាប់ផ្តើមដាំបន្ទាប់ពីទឹកភ្លៀងរដូវ វស្សាចាប់ដើមអស់ និង ស្រកចុះ ដែលខុសគ្នា ទៅតាមទីតាំងចំការ (ដីទួល ដីទំនាប ដី ស្រែ) ។ក្នុងន័យនេះ ពេលវេលាសមស្របចាប់ផ្តើមដាំ ពីរវាងខែ វិច្ឆិកា ដល់ ខែ កុម្ភៈ ដែលអាច ប្រមូលផល នៅក្នុងកំឡុងពេលខែ មករា ដល់ខែ មេសា។
វិធីបណ្ដុះកូនត្រសក់
- មុននឹងដាក់បណ្តុះគ្រាប់ត្រសក់ យើងត្រូវដាស់ដំណេកគ្រាប់សិន ដោយដាក់គ្រាប់ត្រាំក្នុងទឹកក្តៅ ឧណ្ឌៗ (ដែលបានមកពីការលាយទឹកដាំពុះភ្លាម ចំណុះ ១ កែវ និង ទឹកត្រជាក់ធម្មតា ២កែវ)រយៈពេលពី ១៥ ទៅ ២០ នាទី។ បន្ទាប់មក ស្រង់គ្រាប់ត្រសក់ដាក់ពង្រាយលើក្រណាត់ស្អាតមួយ
- យកដីខ្សាច់ ដែលលាងបានស្អាត ( លាងរហូតដល់ឃើញទឹកថ្លាល្អ) ដាក់ហាល ថ្ងៃ ឬ លីងដី ឱ្យស្ងួតទឹកល្អ រួចទុកមួយឡែក ។
- ចាក់ទឹកក្ដៅមួយកូនកែវ សម្រាប់ដីខ្សាច់ ១ គីឡូក្រាម (ដើម្បីផ្សើមវាតិចៗ)
- ចាក់ដីខ្សាច់សើម កម្រាស់ប្រហែល ១ថ្នាំងដៃ ទ្រាប់បាតធុងទឹកកក
- ដាក់ក្រណាត់ដែលខ្ចប់/ផ្កាប់គ្រាប់ នៅលើដីខ្សាច់បាតធុងទឹកកកនោះ រួចគ្រប់រុំក្រណាត់ ឱ្យជិតល្អហើយដាក់ដីខ្សាច់គ្របពីលើ។ តំរៀបគ្រាប់ជាស្រទាប់ៗបែបនេះ រហូតដល់អស់ គ្រាប់ មិនត្រូវដាក់ គ្រាប់ជាន់លើគ្នា ដោយមិនមានក្រាលដីខ្សាច់ នៅចន្លោះស្រទាប់ក្រណាត់រុំគ្រាប់ឡើយ ។
- បិទធុងទឹកកកនោះឱ្យជិតល្អ ហើយដាក់ហាលថ្ងៃ ពេញមួយថ្ងៃ។
- គិតចាប់ពីពេលដាក់រហូតដល់ដកគ្រាប់ចេញពីធុងទឹកកកនោះ រយៈពេល ២៤ ម៉ោង ទើបយក គ្រាប់ទៅបណ្ដុះតាមរន្ធថាសបណ្តុះកូន
- យកគ្រាប់ដែលដុះឬស ដាក់តាមរន្ធថាសបណ្តុះ ដោយដាក់ឬស ចុះក្រោមក្នុង មុំ ប្រហែល ៤៥អង្សា។ រោយដីពីលើគ្រាប់ រួចកៀរលុបថ្នមៗ រួចបាញ់ទឹកផ្សើមតិចៗ ឱ្យដីកប់គ្របគ្រាប់ពិតល្អ។
- ដាក់កន្ទោង ឬ ថាសបណ្តុះ ក្នុងរោងបណ្តុះកូន ដែលបានរៀបចំរួច និងដាក់ឱ្យត្រូវពន្លឺថ្ងៃ
- ស្រោចទឹកដោយធុងផ្កាឈូកមួយថ្ងៃ មួយដង។ ជាការប្រសើរ គួរស្រោចនៅពេលព្រឹក ជៀសវាងការឈួលដី (ពេលស្រោចពេលថ្ងៃក្ដៅ) នាំឱ្យខូចកូន។
វិធីសាស្រ្ដលើករងដាំកូន
- ភ្ជួររាស់ដីឱ្យបានម៉ដ្ឋល្អ ហើយរាស់រើសស្មៅចេញឱ្យបានស្អាត
- ឆូតរងចំងាយ ១,៨ម៉ែត្រ ក្នុងមួយរងៗ រួចភ្ជួរកៀរឡើងសងខាង ឱ្យចេញរាងជារង ដែលមាន
- ទទឹងរងប្រវែង ១ម៉ែត្រនិងកំពស់រងពី ០,២៥ ទៅ ០,៥ម៉ែត្រ (គួរលើករងបណ្តោយថ្ងៃ ដើម្បីពន្លឺចាំងចូលដល់ផងដើមបានល្អ ពេញមួយថ្ងៃ។
ការប្រើប្រាស់ជីទ្រាប់បាត និង ក្រាលប្លាសិ្ទច គ្របដី
- បាចជីកំប៉ុស្តិ៍ ជី អិនប៉េកា (NPK 20-20-15) និង កំបោរស លើរង តាមកម្រិតដូចខាងលើ ហើយជ្រុំដីនិងជី ឱ្យត្រសុះចូលគ្នាល្អ ។
- ស្រោចទឹកលើរងឱ្យបានឆ្អែត ប៉ុន្ដែមិនគួរឱ្យមាន ទឹកដក់ទេ។
- គ្របថង់ប្លាស្ទិច (ផ្នែកផ្ទៃខ្មៅ ផ្កាប់ចុះខាងក្នុង) លើរង ដោយយកបន្ទះឬស្សីតូចៗ ដោតភ្ជាប់ នឹងដី និង កាយដីកប់លុបជើងថង់ប្លាស្ទិចគម្របរង។
- គ្របរងនឹងថង់ប្លាស្ទិច ឱ្យបានរយៈពេលយ៉ាងតិច ៧ថ្ងៃ (មុននឹងដាំកូន) ដើម្បីឱ្យងាប់ស្មៅ និង សត្វល្អិត ដែលមាននៅក្នុងដីក្នុងរង។
ការដាំកូន
ការបណ្តុះកូនត្រសក់ គួរធ្វើឡើងភ្លាម បន្ទាប់ពីការរៀបចំរងរួច ។ អាយុកាលនៃកូនត្រសក់ដែលអាច ដាំបាន គឺ ពី៩ ទៅ១២ថ្ងៃ គិតចាប់ពីថ្ងៃដាក់គ្រាប់ក្នុងកន្ទួង ឬ ថាសបណ្តុះ ។ ពេលវេលានៃការដាំកូន ដែល ល្អបំផុត គឺពេលរសៀល (ចាប់ពីម៉ោង ៣ ល្ងាច ទៅ)។
ដើម្បីដាំកូន ឱ្យបានរហ័ស យើងត្រូវ ៖
- ដាក់រាយជីកំប៉ុស្តិ៍ទ្រាប់បាតរណ្ដៅកូន នៅលើរង ក្បែរៗរណ្ដៅ ដែលទើបចោះកៅស៊ូគ្ររួច
- កាយដីក្នុងរណ្តៅចេញបន្តិច រួចកាយជីកំប៉ុស្តិ៍ចូលបន្តិច ច្របល់ឱ្យសព្វ ហើយកាយដី វែក
ជារណ្តៅ
- ដកកូនចេញពីកន្ទោង/ថាសបណ្តុះដោយថ្នមៗ រួចហើយដាក់កូនត្រសក់ចូលក្នុងរណ្តៅ រួចកាយជីកំប៉ុស្តិ៍ លុបរណ្តៅ កប់ត្រឹមគល់ (ដីបណ្តុះ) កូនត្រសក់ ។
- ស្រោចទឹកល្មម ដើម្បីឱ្យដីចូលកប់ជិតជុំវិញឬសល្អ តែមិនត្រូវឱ្យសើមជោគពេកទេ ។
ការចងទ្រើង
- ប្រើខ្សែវេញចងក្រវាត់ ឬ ស្រាក់លើបង្គោលទ្រើង ជា ៣ជាន់ (ខ្សែខាងក្រោមជាប់នឹងថងគម្របដឹ ខ្សែកណ្តាល កំពស់ ប្រហែល ១ ម៉ែត្រ និង ខ្សែទី ៣ កំពស់ប្រហែល ១,៥ ម៉ែត្រ ពីដី)។
- ប្រើនីឡុងអំបោះវេញតូច (ទំហំប្រហែល ១មីលីម៉ែត្រ) ចងប្រទាក់នឹងខ្សែបង្គោលទ្រើងបីជាន់ តាម ដើមត្រសក់ទីមួយៗ សម្រាកឱ្យវីបក្រសក់ពណ៍ឡើងៗ
ឯកសារយោង
- https://youtu.be/L6yKf_eC5_A
- c2e05bae763a65ef97cde6a54aa8ba92_1503147813.pdf