ប្រសិនបើអ្នកព្រួយបារម្ភអំពីសារធាតុគីមីសំយោគនៅក្នុងផលិតផលអរម៉ូនបណ្ដុះឫស ហើយគ្រាន់តែចង់ធ្វើដោយខ្លួនឯងបែបសរីរាង្គ គឺមានអ័រម៉ូនដែលអាចផលិតនៅផ្ទះបានជាច្រើនប្រភេទ។ ដើម្បីអាចធ្វើអរម៉ូនបែបសរីរាង្គគឺយើងត្រូវមានគ្រឿងផ្សំក្នុងផ្ទះសាមញ្ញដូចជាទឹកឃ្មុំ ប្រទាលកន្ទុយក្រពើ ឬសូម្បីតែថ្នាំអាស្ពីរីន។ នៅក្នុងអត្ថបទនេះ យើងនឹងណែនាំអ្នកពីវិធីធ្វើអរម៉ូនបណ្ដុះឫសប្រកបដោយសុវត្ថិភាព និងមានប្រសិទ្ធភាព ដែលការពារប្រឆាំងនឹងបាក់តេរី ជំរុញការលូតលាស់ឫស និងផ្ដល់សារធាតុចិញ្ចឹមជាច្រើនទៀត។
លាយទឹកឃ្មុំសុទ្ធ 2 ស្លាបព្រាបាយ (30 មីលីលីត្រ) ហើយទុកឱ្យត្រជាក់។ ប្រសិនបើអាចធ្វើបាន សូមប្រើទឹកឃ្មុំធម្មជាតិសុទ្ធជំនួសទឹកឃ្មុំពីផ្សារទំនើបធម្មតា ដែលជាធម្មតាមានបន្ថែមជាតិស្ករ។ ចាក់ទឹកឃ្មុំចូលក្នុងឆ្នាំងដាំទឹកឱ្យពុះ រួចប្រើស្លាបព្រាកូរល្បាយឱ្យសព្វ។ ដរាបណាទឹកឃ្មុំរលាយទាំងស្រុង សូមបិទកំដៅហើយទុកឲ្យត្រជាក់។ ហើយដាក់ធ្វើការគ្របឆ្នាំងខណៈពេលដែលវាត្រជាក់ដើម្បីការពារកុំឲ្យមានសារធាតុកខ្វក់ចូល។
ទឹកឃ្មុំមានផ្ទុកនូវសារធាតុប្រឆាំងបាក់តេរី ថ្នាំសំលាប់មេរោគ និងលក្ខណៈសម្បត្តិប្រឆាំងនឹងផ្សិត និងលើកកម្ពស់ការលូតលាស់ឫសឲ្យមានសុខភាពល្អ។
កោសយកជែលចេញពីធាងប្រទាលកន្ទុយក្រពើដោយប្រើស្លាបព្រា ដោយកាត់ផ្នែកដែលមានសុខភាពមិនល្អចេញពីធាងដោយកាំបិតស្អាត ហើយដាក់ធាងឱ្យរាបស្មើនៅលើជ្រុញ ឬក្តារ ហើយកាត់សំបកនៅពីម្ខាងឲ្យស្អាត ដើម្បីងាយស្រួលកោសយកជែល ហើយចុចផ្នែកខាងក្រោយនៃស្លាបព្រាលើធាង ពីគល់ធាងទៅចុងធាង ហើយកោសយកជែលរបស់ប្រទាលដាក់កូនចានមួយ។
ដោយដំបូង យកជែលដែលកោសរួច កូរវាជាមួយស្លាបព្រារបស់អ្នកផ្នែកខាងក្រោយដើម្បីបំបែកបំណែកដុំៗចេញ។ នៅពេលដែលជែលរាវបានម៉ត់ល្អ និងហូរដូចទឹក អ្នកអាចប្រើវាសម្រាប់ជាអរម៉ូនបណ្ដុះឫសបានហើយ។ ជ្រលក់គល់មែកផ្សាំរបស់អ្នកនៅក្នុងជែលប្រទាលកន្ទុយក្រពើ មុនពេលដាក់ផ្សាំមែក។ ដើម្បីទទួលបានលទ្ធផលល្អបំផុត សូមប្រាកដថាគល់មែកផ្សាំ 1 អ៊ីង (2.5 សង់ទីម៉ែត្រ) ត្រូវបានស្រោបដោយជែលប្រទាលកន្ទុយក្រពើស្មើៗគ្នា។ ជែលប្រទាលកន្ទុយក្រពើ ការពារពីបាក់តេរី និងផ្សិតនៅក្នុងដី។ ម៉្យាងទៀត អាចប្រើជែលប្រទាលកន្ទុយក្រពើ ធម្មជាតិសុទ្ធ 100% ពីហាង ឬផ្សារទំនើប ដរាបណាវាមិនមានគ្រឿងផ្សំគីមីបន្ថែមផ្សេងទៀត។
ធ្វើការកិនគ្រាប់ថ្នាំអាស្ពីរីន (aspirin) 325 មីលីក្រាម ឲ្យបានម៉ត់ល្អ ដាក់ក្នុងកែវមួយ ហើយលាយជាមួយទឹកស្អាត240 មីលីលីត្រ ។ ប្រើស្លាបព្រាកូរម្សៅទៅក្នុងទឹករហូតទាល់តែវារលាយអស់។
ប្រសិនបើអ្នកមិនអាចកំទេចថ្នាំគ្រាប់បានទេ ចូរដាក់ថ្នាំអាស្ពីរីនទាំងមូលទៅក្នុងទឹក ហើយរង់ចាំឱ្យវារលាយ (វាអាចចំណាយពេលច្រើនម៉ោងជាងការប្រើថ្នាំម្សៅ)។ ត្រាំមែកផ្សាំរបស់អ្នកក្នុងសូលុយស្យុងអាស្ពីរីន 2-3 ម៉ោងមុនពេលដាំ។ យកគល់មែកផ្សាំរបស់អ្នក ដាក់ឲ្យលិចទឹកសូលុយស្យុងយ៉ាងហោចណាស់ 1 អ៊ីង (2.5 សង់ទីម៉ែត្រ) នៃចុងខាងក្រោមរបស់វា។ ទុកឱ្យដើមស្រូបសូលុយស្យុងអាស្ពីរីនប្រហែល 2-3 ម៉ោង ដើម្បីឱ្យវានៅមានសុខភាពល្អបន្ទាប់ពីអ្នកដាំវា។
ឯកសារយោង