ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

ខ្លះៗពីដំណាំល្មើនិងអត្ថប្រយោជន៍

ល្មើជាដំណាំមួយប្រភេទដែលមិនត្រឹមតែមានរសជាតិផ្អែមឆ្ញាញ់ហើយក៏ជាប្រភេទផ្លែឈើម្យ៉ាងដែលសម្បូរទៅដោយសារធាតុចញ្ចឹមចាំបាច់ដែលមនុស្សគ្រប់រូបត្រូវការសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។ ល្មើសម្បូរទៅដោយវីតាមីន បំបាត់និងទប់ស្កាត់បញ្ហាទល់លាមកដោយការទទួលទានល្មើចំនួន ៣ ផ្លែក្នុង ១ថ្ងៃជាប្រចាំនោះអាចជួយកាត់បន្ថយនៃបញ្ហាទល់លាមកគ្រប់ប្រភេទ និងសូមប្បីតែបញ្ហាទល់លាមករុាំរៃនិងជួយដល់ពោះវៀនដំណើការបានល្អ ហើយថែមទាំងជួយកម្ចាត់ជាតិពុលមិនល្អផ្សេងៗចេញពីរាងកាយព្រមទាំងជួយឱ្យក្រពះមានសុខភាពល្អប្រសើរឡើងទៀតផង។ លើសពីនេះទៀតល្មើក៏មានគុណសម្បត្តិមួយចំនួនទៀតដូចជា៖

1. បង្កើនសុខភាពឆ្អឹង

ដំណាំល្មើ ក៏ជាប្រភពដ៏ប្រសើរនៃជាតិកាល់ស្យូម, សេលេញ៉ូម, ទង់ដែង, ម៉ាញ៉េស្យូម និងវីតាមីន K រួមទាំងសារធាតុចិញ្ចឹមផ្សេងៗជាច្រើនទៀតដែលល្អសម្រាប់សុខភាពឆ្អឹងរឹងមាំ។

2. កាត់បន្ថយហានិភ័យនៃជំងឺបេះដូង

ដំណាំល្មើ មានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងជាតិសសៃដែលចាំបាច់សម្រាប់សុខភាពបេះដូង រួមទាំងសសៃឈាមបេះដូង ដោយវាជួយសម្អាត និងបើកសសៃឈាមដែលកកស្ទះ។ ល្មើថែមទាំងជាប្រភពដ៏ប្រសើរនៃសមាសធាតុ isoflavones ដែលមានប្រយោជន៍បំផុតជួយក្នុងការព្យាបាលទប់ស្កាត់បញ្ហានៃជំងឺបេះដូង និងរក្សាសុខភាពបេះដូងល្អប្រសើរផងដែរ។

3.កាត់បន្ថយអត្រាជ្រុះសក់

ល្មើគឺជាការជំនួសដ៏ល្អចំពោះថ្នាំជាច្រើនដែលអះអាងថាអាចបញ្ឈប់ការជ្រុះសក់។ វាសម្បូរទៅដោយជាតិដែក ដែលធ្វើឱ្យមានអត្ថប្រយោជន៍យ៉ាងខ្លាំងសម្រាប់សក់របស់អ្នក។

ចាប់ពីខែកក្កដារហូតដល់ខែកញ្ញាជារដូវកាលដើមល្មើ។ ល្មើអាចប្រមូលផលបានក្រោយពីដាំចន្លោះពី ២ឆ្នាំកន្លះទៅ ៣ឆ្នាំ ។ បន្ថែមពីនេះទៀត បន្ទាប់ពីដាំបាន ៥ឆ្នាំ ក្នុងល្មើមួយដើមអាចទទួលបានទិន្នផលរហូតដល់ទៅជាង ១០០ គីឡូឯណ្ណោះ។ ល្មើត្រូវបានដាំដុះក្រោមអាកាសធាតុក្តៅដោយវាអាចដុះដល់កម្ពស់ ២៣-៣០ ម៉ែត្រ។ ដើមល្មើមានផ្កាឈ្មោល និងញីតូចៗ ដែលជាធម្មតាបានបំបែកផ្សេងៗពីគ្នា។ ផ្កាឈ្មោលមិនបង្កើតជាផ្លែទេប៉ុន្តែផ្ការបស់វាមានលំអងដែលអាចឱ្យផ្កាញីបង្កើតជាផ្លែបាន។ ល្មើដែលអាចផលិតបានទិន្នផលខ្ពស់អាចមានតែនៅតំបន់ដែលមានសីតុណ្ហភាពក្តៅនិងរដូវប្រាំងជាមួយនឹងសីតុណ្ហភាពខ្ពស់បំផុត32អង្សារសេ។ បើទោះបីជាវាអាចធន់ទ្រាន់និងភាពរាំងស្ងួតបានយូរក៏ដោយក៏តម្រូវការទឹកខ្ពស់ក៏ពិតជាមានសារៈសំខាន់សម្រាប់ទិន្នផលផ្លែឈើខ្ពស់ផងដែរ។ ដើមល្មើលូតលាស់បានល្អនៅលើដីខ្សាច់ ដីឥដ្ឋ ឬដីធ្ងន់ផ្សេងទៀតដែលមានប្រព័ន្ធបង្ហូរទឹកល្អ ខ្យល់អាកាសល្អ ហើយអាចធន់នឹងដីអាល់កាឡាំង។

ឯកសារយោង

Writer