ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

បន្លែដែលងាយស្រួលដាំនៅក្នុងផើង

សម្រាប់អ្នកដែលមិនសូវមានទីធ្លាធំៗសម្រាប់ដាំបន្លែ ផ្លែឈើនៅផ្ទះ ទាំងអស់គ្នាក៏អាចដាំបាននៅក្នុងផើងឬធុងដែលមិនសូវចំណាយកន្លែងច្រើនក៏បាន។ បន្លែផ្លែឈើខ្លះត្រូវការទីធ្លាធំដើម្បីដាំពីព្រោះវាត្រូវការជីវជាតិពីដី ហើយដីទាំងនោះតម្រូវឱ្យមានខ្យល់ចេញចូលឬដីធូរជាដើម។

 តោះមកស្គាល់បន្លែទាំងនេះ ដែលទាំងអស់គ្នាអាចដាំវានៅក្នុងផើងឬធុងបានហើយកុំបារម្មណ៍វាក៏អាចលូតលាស់បានល្អដូចយើងដាំនៅលើដីទីធ្លាធំផងដែរ៖

ជីនាងវង

ជីនេះប្រជាជនយើងនិយមបរិភោគខ្លាំងណាស់ យើងអាចដាំវាបាននៅក្នុងផើងហើយវារឹតតែល្អទៀតផងពីព្រោះជីនេះជាប្រភេទរុក្ខជាតិដែលត្រូវការកម្តៅហើយការដាំវានៅក្នុងគឺសាកសមជាទីបំផុត។

សាឡាដ៍

សាឡាដ៍គឺជាដំណាំដែលអាចដាំនៅកន្លែងណាក៏បាន វាគឺអាចដុះលូតលាស់ល្អបានទោះជាដាំវាក្នុងផើងក៏ដោយ។

បន្លែនេះជាបន្លែដែលត្រូវការត្រជាក់ច្រើនជាងក្តៅ ប្រសិនបើអាកាសធាតុដែលអ្នកកំពុងដាំវាក្តៅខ្លាំងពេក ទាំងអស់គ្នាអាចគ្រាន់តែរំកឹលវាទៅកន្លែងដែលមានពន្លឺបន្តិចទៅបានហើយ។

ម្ទេស

ម្ទេសគឺជារុក្ខជាតិត្រូវបានសម្របខ្លួនជាពិសេសទៅនឹងការដាំដុះក្នុងផើងឬធុង ដោយសារតែពួកវាត្រូវការពេលដាំដុះយូរ។

ស្លឹកគូឆាយ

បន្លែនេះគឺលូតលាស់បានល្អនៅក្នុងផើង វាគឺងាយស្រួលដាំនិងមើលថែណាស់។នៅពេលដែលយើងកាត់វា កាត់កុំឱ្យដល់គល់ពេកត្រូវទុកប្រវែង១តឹក ២តឹក នោះវានឹងងាយដុះលូតលាស់ឡើងវិញប្រសិនបើយើងស្រោចទឹកឱ្យវាបានល្អតហរឹមត្រូវ។

ស្លឹកខ្ទឹម

ស្លឹកខ្ទឹមក៏មិនរើសទីធ្លាក្នុងការដាំដុះដែល វាអាចលូតលាស់បានគ្រប់ទីកន្លែង ពិសេសជាងនេះទៀតវាគឺមិនត្រូវការមើលថែឬចំណាយកម្លាំងថែទាំច្រើននោះទេ។ វាអាចដុះលូតលាស់ខ្លួនឯងបានយ៉ាងល្អ។

ប៉ុន្តែមុននឹងដាំបន្លែទាំងនេះក្នុងផើង ពិនិត្យមើលគម្លាតនៃដំណាំឱ្យបានត្រឹមត្រូវចៀសវាងកៀកគ្នាពេកនៅក្នុងផើងអាចនឹងប៉ះពាល់ដល់ផលបន្លែ។ បន្ទាប់មកជ្រើសរើសផើងឬធុងឱ្យសមស្របទៅនឹងបន្លែដែលអ្នកទាំងអស់គ្នារៀបនឹងដាំ។

ឯកសារយោង

Writer