ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

អុីស្រាអែលជាស្ដេចកសិកម្មលើពិភពលោក

ប្រទេសអុីស្រាអែល គឺជាប្រទេសមួយស្ថិតនៅតំបន់អាស៊ីខាងលិច ប្រទេសនេះខ្វះខាតធនធានទឹកធម្មជាតិ កង្វះទឹកភ្លៀង ហើយអុីស្រាអែលនៅឆ្ងាយពីទីផ្សារនាំចេញសំខាន់ៗ។ ទោះបីជាមានការប្រឈមដ៏លើសលប់បែបនេះក៏ដោយ ក្នុងប្រវត្តិសាស្ត្រដ៏ខ្លីរបស់ខ្លួន អុីស្រាអែលមិនត្រឹមតែអាចបង្កើតការផ្លាស់ប្តូរកសិកម្មដ៏គួរឱ្យកត់សម្គាល់ ធានាសន្តិសុខស្បៀងជាតិ និងការបង្កើតឧស្សាហកម្មនាំចេញដ៏រីកចម្រើនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានលេចចេញជាអ្នកដឹកនាំពិភពលោកក្នុងវិស័យកសិកម្ម និងការគ្រប់គ្រងទឹកផងដែរ។

គន្លឹះដែលអុីស្រាអែលប្រែក្លាយជាប្រទេសស្ដេចកសិកម្មនាំមុខគេ

អុីស្រាអែលក្លាយជាស្ដេចកសិកម្មនៅលើពិភពលោកចាប់ពីសតវត្សឆ្នាំ១៩៥០ជនជាតិអុីស្រាអែលបានរកឃើញវិធីសាស្រ្ដដល់អស្ចារ្យក្នុងការកែច្នៃវាលខ្សាច់នៅក្នុងប្រទេសរបស់ខ្លួនអោយទៅជាកន្លែង ពិភពកសិកម្ម មិនតែប៉ុណ្ណោះទេ អុីស្រាអែលក៏បានចែករំលែកនូវគំនិតរបស់ពួកគេ អោយទៅប្រជាជនទូទាំងប្រទេសបានស្គាល់និងបានដឹងផងដែរ។

បច្ចេកវិទ្យាស្រោចស្រព

អុីស្រាអែលគឺជាប្រទេសដំបូងគេ ដែលបានរកឃើញគំនិតច្នៃប្រឌិត ដែលរៀបចំប្រព័ន្ធធារាស្រ្ដដើម្បីដាំដំណាំបានមិនចាំបាច់ពឹងផ្អែកទៅលើទឹកភ្លៀងតាំងពីឆ្នាំ១៩៦០មកម្លេះហើយចាំតាំងពីរពេលនោះមកអ៊ីស្រាអែលក៏បានប្រែក្លាយប្រទេសរបស់ខ្លួនទៅជាប្រទេសកសិកម្មទូទាំងពិភពលោក។ប្រព័ន្ធស្រោចទឹកដែលមានប្រសិទ្ធភាពប្រើប្រាស់ទឹកតិចនិង ផលិតដំណាំកាន់តែច្រើនហើយ មានភាពល្អប្រសើរខ្លាំង  គេកំណត់វានៅក្នុងប្រព័ន្ធ សេនស័រ(sensor)ភ្ជាប់ទៅនិងទូរស័ព្ទដៃ ។

ប្រព័ន្ធនេះអាចដឹងពីដំណាំថាដំណាំត្រូវការបរិមាណទឹកប៉ុន្មានហើយស្រោចស្រប់តាមតម្រូវការដំណាំចង់បាន។  ការប្រើប្រាស់នេះល្អខ្លាំង វាជួយសន្សំសំចៃទឹក កាត់បន្ថយការដុះស្មៅ បានមួយកំរិត។

កសិកម្មជាក់លាក់

ការធ្វើកសិកម្មរបស់អុីស្រាអែល គឺធ្វើដោយមានភាពជាក់លាក់ប្រទេសអ៊ីស្រាអែល មានក្រុមហ៊ុនជាង៤៥០ដែលផ្ដល់នូវការ ប្រមូលទិន្នន័យនិងបច្ចេកវិទ្យា វិភាគជឿនលឿនសម្រាប់ការធ្វើកសិកម្មប្រកបដោយប្រសិទ្ធភាព លទ្ធភាពរាល់ការដាំដំណាំគ្រប់ប្រភេទទាំងអស់ សុទ្ធសឹងឆ្លងកាត់ ការត្រួតពិនិត្យ និងអនុញ្ញាត ពីរស្តង់ដារត្រឹមត្រូវ មិនថាចម្ការនោះធំឬតូចឡើយ។ក្នុងនោះមានក្រុមហ៊ុន៖

  • អុីស្រាអែលមានក្រុមហ៊ុន ត្រួតពិនិត្យ និងបញ្ជូលទិន្នន័យកសិកម្មរបស់ពួកគេ ពីប្រភពជាច្រើនដូចជា រូបភាពស្ថានីឧបករណ៍ចាប់សញ្ញា នៅលើវាទិការតែមួយ អាចចូលប្រើប្រាស់បានតាមកម្មវិធីទូរស័ព្ទដៃ  មានន័យថា ទិន្នន័យការធ្វើកសិកម្មរបស់កសិករត្រូវបានគ្រប់គ្រងដោយប្រព័ន្ធទូរស័ព្ទដៃ។
  • ក្រុមហ៊ុនអនុវត្តទៅលើការធ្វើទេសត្រឹមត្រូវនៃជាលិការរុក្ខជាតិ ប្រភេទដីនិងទឹកនៅកន្លែងដាំដុះ។
  • ក្រុមហ៊ុនបង្ហាញនិងត្រួតពិនិត្យនូវរាល់បញ្ហានៅតាមចំការនៅក្នុងប្រព័ន្ធកុំព្យូទ័រដើម្បីដោះស្រាយបញ្ហាទៅដល់កសិករ។
  • ក្រុមហ៊ុនដែលបង្កើតប្រព័ន្ធឌីជីថល ដែលប្រមូលនិងវិភាគទិន្នន័យជាច្រើន ដើម្បីជួយដល់អ្នកដាំឲគ្រប់គ្រង និងបង្កើតប្រសិទ្ធភាពផលិតកម្មនិងប្រព័ន្ធលូតលាស់របស់ពួកគេ។

ជំរុញការនាំចេញ

ម្ចាស់ចម្ការក៏ដូចជាកសិដ្ឋាន ទាំងអស់មិនអាចនាំចេញផលិតផលរបស់ខ្លួនផ្ដេសផ្ដាសបានឡើយ លុះត្រាតែមានការអនុញ្ញាតតាមប្រព័ន្ធផ្លូវច្បាប់ អនុវត្តតាមស្ដង់ដារ ដាំដុះទើបមានសិទ្ធក្នុងការនាំចេញបានកសិករនៅអ៊ីស្រាអែលដាច់ខាតគឺត្រូវតែដាំដុះដោយចងក្រងជាសហគមន៍បើមិនដូច្នេះទេពួកគេពុំមានឪកាសនាំចេញបានទេ ប្រព័ន្ធគ្រប់គ្រងកសិផលរបស់អ៊ីស្រាអែលគឺត្រូវបានគ្រប់គ្រងទៅលើប្រព័ន្ធឌីជីថលដូច្នេះទីផ្សារនាំចេញរបស់ប្រទេសអុីស្រាអែលគឺពឹងផ្អែកទៅលើប្រព័ន្ធឌីជីថល គ្រប់គ្រងទិន្នន័យនិងចំនួនច្បាស់លាស់សម្រាប់ផ្គត់ផ្គង់ទៅកាន់ទីផ្សារក្រៅស្រុក។

បង្កាត់ពូជ

ការបង្កាត់ពូជដំណាំគឺជាជំនាញរបស់ប្រទេសអុីស្រាអែលតែម្ដងតាំងពីដើមមកម្លេះអុីស្រាអែលបានបំផុសនូវផ្នត់គំនិត អោយកសិករយកចិត្តទុកដាក់ទៅលើពូជរបស់ដំណាំគ្រប់ប្រភេទទាំងអស់ជាពិសេសត្រូវជ្រើសរើសនិងងបង្កាត់ពូជដំណាំណាដែលត្រូវតាមតម្រូវការទីផ្សារ។

ការវេចខ្ចប់កសិផល

ការវេចខ្ចប់កសិផលនៅប្រទេសអុីស្រាអែលគឺត្រូវតែមានស្ដង់ដារនៃការវិចខ្ចប់តាមស្ដង់ដារអនាម័យមិនថាតែកសិផលលក់ដូរក្នុងស្រុកឬ ក្រៅស្រុកឡើយ ។

ការវេចខ្ចប់គឺជាសម្ព័ន្ធភាពមួយនិងជាការទាក់ទាញមួយដែលកសិករអុីស្រាអែលតែងតែគិតនិងអនុវត្តទៅលើកសិផលរបស់ពួកគេ។

ជំនាញនិងបច្ចេកទេស

កសិករអុីស្រាអែលគ្រប់រូបគឺត្រូវតែឆ្លងកាត់វគ្គបណ្ដុះបណ្ដាលជំនាញដាំដុះនិងចិញ្ចឹមទើបអាចចេញទៅអនុវត្តបានមិនថាបុគ្គលនោះចាស់ឬក៏ក្មេង ចម្ការតូចឬធំទេ គឺម្ចាស់ចម្ការ(កសិដ្ឋាន)ឬកសិករ ត្រូវតែមានសញ្ញាប័ត្របញ្ញាក់ពីរវគ្គបណ្ដុះបណ្ដាលជំនាញឲបានច្បាស់លាស់យល់ពីរស្ដង់ដារនិងការយល់ដឹងពីការធ្វើកសិកម្ម។

ឯកសារយោង