ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

គន្លឹះទាំង ៥ ក្នុងការប្រើប្រាស់សារធាតុចិញ្ចឹមរបស់សំបកស៊ុតទៅក្នុងសួនដំណាំ

ស៊ុត គឺជាអាហារចម្បងដ៏ពេញនិយមនៅក្នុងរបបអាហារជាច្រើនរបស់យើង ជារឿងធម្មតាវាមិនសូវត្រូវបានគេគិតពីអ្វីដែលយើងត្រូវធ្វើជាមួយកាកសំណល់សំបករបស់វាឡើយ។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញកំពុងជំរុញឱ្យយើងយកវាចេញពីធុងសំរាមក្នុងផ្ទះបាយ ហើយយកទៅដាក់នៅសួនដំណាំ ដែលយើងអាចទទួលបានអត្ថប្រយោជន៍ជាច្រើនពីការពុកផុយរបស់វា។

ពួកវាអាចត្រូវបានបន្ថែមទៅក្នុងធុងជីកំប៉ុសដើម្បីបន្ថែមសារធាតុចិញ្ចឹម ឬអាចប្រើជាជីសរីរាង្គដោយលាយវាជាមួយដី ឬខ្សាច់ ហើយបន្ថែមវាជុំវិញគល់ដំណាំរបស់អ្នក។ លើសពីនេះ ប្រសិនបើអ្នកឆ្ងល់ពីរបៀបបន្ថែមជាតិកាល់ស្យូមទៅក្នុងដី ប្រើសំបកស៊ុតម៉ត់ដើម្បីធ្វើឱ្យមានតុល្យភាព pH ដី និងលើកកម្ពស់ការលូតលាស់របស់ដំណាំឱ្យមានសុខភាពល្អ។ ហើយអត្ថប្រយោជន៍របស់វាមិនទាន់អស់នៅឡើយទេនេះជាអ្វីដែលអ្នកត្រូវដឹងពីឥទ្ធិពលសរីរាង្គរបស់ស៊ុតលើដំណាំ។

ទាំងនេះគឺជាការប្រើប្រាស់ស៊ុតនៅក្នុងសួនដំណាំ និងគន្លឹះទាំង 5 ក្នុងការប្រើប្រាស់សារធាតុចិញ្ចឹមរបស់ស៊ុតនៅក្នុងសួនដំណាំ៖

1. បន្ថែមសំបកស៊ុតម៉ត់ទៅក្នុងដីរបស់អ្នក 

សំបកទាំងនេះមានជាតិកាល់ស្យូម ក៏ដូចជាសារធាតុផ្សេងទៀត រួមទាំងម៉ាញ៉េស្យូម និងផូស្វ័រ ដែលល្អសម្រាប់បន្ថែមសារធាតុចិញ្ចឹមដល់ដី។ប្រសិនបើអ្នកបន្ថែមស៊ុតទៅក្នុងដីអាស៊ីត នោះកាល់ស្យូមនឹងមិនត្រូវបានស្រូបយកដោយដំណាំរបស់អ្នកឡើយ។

ដូច្នេះវាសំខាន់ក្នុងធ្វើការត្រួតពិនិត្យ PH ដីរបស់អ្នកសិន ដើម្បីមើលថាតើអ្នកគួរបន្ថែមសំបកស៊ុតឬអត់។

2. ការប្រើសំបកស៊ុតដើម្បីការពារការរលួយរបស់ផ្កា

មនុស្សមួយចំនួនណែនាំឱ្យបន្ថែមស៊ុតទៅគល់ដំណាំដែលងាយនឹងរលួយផ្កា ជាពិសេសប៉េងប៉ោះ និង ត្រសក់ ។ ទោះជាយ៉ាងណាក៏ដោយ អ្វីដែលយើងមិនដឹងគឺថា ការរលួយនៃផ្កា ភាគច្រើនប៉ះពាល់តែផ្កាឆ្នាំដំបូង។ ប្រសិនបើនៅតែជួបប្រទះបញ្ហានៅឆ្នាំទី 2 នោះវាដល់ពេលដាក់សំបកស៊ុតដើម្បីបង្កើនកាល់ស្យូមទៅដល់ដំណាំ ។ អ្នកក៏អាចសាកល្បងដាំដំណាំឆ្លាស់ ដើម្បីកាត់បន្ថយបញ្ហាគ្រប់ប្រភេទជាមួយប៉េងប៉ោះ និងរុក្ខជាតិផ្សេងៗទៀត។

3. ការប្រើសំបកស៊ុតធ្វើជាជីកំប៉ុស

សំបកស៊ុតធ្វើជីកំប៉ុសដ៏ល្អ ជួយឱ្យរក្សាសំណើមដី និងកម្ចាត់ស្មៅ។ ដើម្បីធ្វើកំប៉ុសអ្នកត្រូវការសំបកស៊ុតច្រើនណាស់ ។

4. ការប្រើស៊ុតដើម្បីកំចាត់សត្វល្អិត

តើសំបកស៊ុតអាចបណ្តេញសត្វកណ្ដៀង សត្វកញ្ចែ និងសត្វល្អិតផ្សេងទៀតដែលអ្នកមិនចង់ឲ្យវាមកជិតដំណាំរបស់អ្នកដែរឬទេ? វិធីសាស្រ្តការពារដំណាំពីខ្យងហ៊ាន គឺ: គែមមុតស្រួចនៃសំបកស៊ុត ធ្វើឲ្យមុតខ្យង ដូច្នេះវានឹងជៀសចេញពីកន្លែងនោះ ។

តាមពិតទៅ វាមានប្រសិទ្ធភាពលុះត្រាតែសំបកស៊ុតរបស់អ្នកស្ងួត។ ការស្រោចទឹក និងទឹកភ្លៀងនឹងរំខានដល់ការងារនេះ ។ ដូច្នេះវាជាវិធីមួយដែលត្រូវសាកល្បងនៅថ្ងៃស្ងួត ឬសាកល្បងវិធីផ្សេងជំនួសវិញ។

5. ការប្រើសំបកស៊ុតដើម្បីចិញ្ចឹមសត្វបក្សី

សត្វបក្សីដែលមកលេងសួនដំណាំរបស់យើងច្រើនតែខ្វះជាតិកាល់ស្យូម ហើយវានឹងស៊ីសំបកស៊ុតតូចៗជាអាហារបន្ថែម។ សម្រាប់ហេតុផលនោះ វាសមនឹងការដាក់ពង្រាយសំបកស៊ុតនៅក្នុងសួនដំណាំរបស់។

ឯកសារយោង

Writer