ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

ចំណុចដែលគួរដឹងមុនពេលដាំដុះដំណាំអំពៅ

ប្រជាជនយើងចូលចិត្តទទួលទានទឹកអំពៅណាស់ ដោយសារវាអាចផ្តល់កម្លាំង បំបាត់ភាពស្រេកទឹក ហើយមិនបង្កហានិភ័យដូចទឹកកំប៉ុងផ្អែមដទៃទោះជាវាមានរសជាតិផ្អែមក៏ដោយ។ ការរក្សាកម្រិតសំណើមនិងការវាស់បរិមាណជីឲ្យបានត្រឹមត្រូវមុនដាំដំណាំគឺជារឿងសំខាន់ ការដឹងពីវិធីកម្ចាត់សត្វល្អិត ស្មៅចង្រៃក៏ជាកត្តាសំខាន់ផងដែរ។ ប៉ុន្មានចំណុចដែលអ្នកគួរដឹងមុននឹងធ្វើការដាំដុះអំពៅ

ប្រភេទដី

ដីដែលសាកសមនឹងការដាំអំពៅគឺដីដែលមានPHពី 5-8.5 និងជាដីដែលអាចមានខ្យល់ចេញចូលនឹងបង្ហូរទឹកចេញបានល្អ។

អាកាសធាតុដែលសមស្របនិងពន្លឺព្រះអាទិត្យ

សីតុណ្ហភាពលូតលាស់ល្អបំផុតសម្រាប់អំពៅគឺប្រហែល 32°C (90°F)។ បន្ទាប់ពីរុក្ខជាតិលូតលាស់ សីតុណ្ហភាពទាបជាងបន្តិចជួយបង្កើនបរិមាណជាតិស្កររបស់វា។

 អំពៅត្រូវការពន្លឺព្រះអាទិត្យច្រើន ប៉ុន្តែបើគេដាំហើយលូតលាស់នៅក្នុងវាលដែលមានម្លប់ទោះជាមានពន្លឺព្រះអាទិត្យគ្រប់គ្រាន់ក៏វាពិបាកនឹងលូតលាស់ដែរ។

ទឹកនិងសំណើម

ការរក្សាកម្រិតសំណើមដីឱ្យល្អប្រសើរគឺមានសារៈសំខាន់ដូចគ្នានឹងពន្លឺ និងអាកាសធាតុ ដើម្បីដាំដុះអំពៅមានសុខភាពល្អ និងទទួលបានទិន្នផលខ្ពស់។ ក្នុងរដូវដាំដុះ តម្រូវការទឹកសម្រាប់ដំណាំអំពៅគឺ 1500-2500 mm នៃទឹកភ្លៀង (ជាមធ្យម 25-50 mm ក្នុងមួយសប្តាហ៍)។

 ដំណាំនេះត្រូវការសំណើមយ៉ាងតិច50% កសិករមិនគួររំពឹងថានឹងទទួលបានទិន្នផលខ្ពស់ទេ ប្រសិនបើខ្វះជាតិសំណើមពីព្រោះដំណាំនឹង៖

  • រុក្ខជាតិចាប់ផ្តើមស្ងួត
  • ដំណាំលូតលាស់យឺត
  • កម្រិតជាតិស្ករថយចុះ

ជាលទ្ធផល ប្រសិនបើមិនមានភ្លៀងធ្លាក់គ្រប់គ្រាន់នៅក្នុងតំបន់របស់អ្នកដើម្បីដាំដំណាំ អ្នកគួរតែមានវិធានការទៅលើប្រព័ន្ធធារាសាស្ត្ររបស់ទាំងអស់គ្នា។

ដីនិងសារធាតុចិញ្ចឹម

តម្រូវការដំបូងសម្រាប់ការដាំដុះអំពៅគឺការបង្ហូរទឹកល្អ។ ដីដែលល្អបំផុតសម្រាប់ដាំអំពៅគឺដីមានសំណើមមួយម៉ែត្រមិនជ្រាបទឹក។ដើម្បីដាំអំពៅ ដីត្រូវតែមានខ្យល់អាកាសល្អ មានន័យថា បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងរន្ធញើសរបស់វាត្រូវខ្យល់លើសពី 10%។

អ្នក​នៅតែ​អាច​ដាំ​អំពៅ​ក្នុង​ដី​ដែលមាន​ជាតិ​អាស៊ីត​ច្រើន ប៉ុន្តែ​វា​អាច​នឹង​ផលិត​ស្ករ​តិច​ជាង​។ លើសពីនេះទៀតរុក្ខជាតិដែលកំពុងលូតលាស់មានភាពប៉ះពាល់ខ្លាំងចំពោះអំបិលដែលមានក្និងដី។ ជាតិប្រៃក្នុងដីអាចបណ្តាលឱ្យមានរោគសញ្ញាដូចជាការជ្រុះស្លឹករលាកស្លឹក ការលូតលាស់យឺត និងអាចនាំឱ្យរុក្ខជាតិស្លាប់។

ដោយសារតែអំពៅអាចស្រូបយកសារធាតុចិញ្ចឹមភ្លាមៗ វាត្រូវការសារធាតុសរីរាង្គច្រើនដើម្បីលូតលាស់។ រុក្ខជាតិត្រូវការអាសូតនិងប៉ូតាស្យូមច្រើន ហើយផូស្វាតតិច។ ប៉ុន្តែក្នុងអំឡុងពេលទុំ បរិមាណអាសូតរបស់ដីគួរតែមានកម្រិតទាបតាមដែលអាចធ្វើបានដែលជំរុញការផលិតស្ករកាន់តែប្រសើរ។

ទាំងនេះគឺជាជំហានដំបូងដែលគួរតែគិតគូ សម្រាប់បងប្អូនកសិករដែលមានគម្រោងក្នុងការដាំដំណាំនេះ។

ឯកសារយោង

Writer