សណ្ដែកបណ្ដុះគឺជាបន្លែបន្ទាប់បន្សំដែលយើងទាំងអស់គ្នានិយមចូលចិត្ត ហើយប្រើក្នុងស្ទើរគ្រប់មុខអាហារ តាំងពីសាឡាដ បបរ រហូតដល់ស៊ុប និងគុយទាវ។ ពួកវាមានកាឡូរីទាប និងមានរសជាតិស្រាល។ ថ្វីដ្បិតតែប្រភេទសណ្តែកផ្សេងៗគ្នាជាច្រើនអាចត្រូវបានគេប្រើប្រាស់ដើម្បីបណ្តុះពន្លកក៏ដោយ ក៏ពូជដែលគេប្រើប្រាស់ច្រើនបំផុតគឺមកពីសណ្តែកសៀង និងសណ្ដែកខៀវ ដែលសម្បូរដោយអាហារូបត្ថម្ភជាច្រើនដល់សុខភាព។
វិធីងាយៗក្នុងការបណ្ដុះសណ្ដែកនៅផ្ទះដោយមិនចំណាយពេលច្រើន ចំណេញថវិកា ហើយមានសុវត្ថិភាពចំពោះសុខភាព។
វិធីនោះមានសម្ភារៈដូចជា៖
យកគ្រាប់សណ្ដែកខៀវក្នុងបរិមាណល្មមតម្រូវការមកលាងឱ្យស្អាត បន្ទាប់ពីលាងស្អាតត្រូវត្រាំឱ្យបានមួយយប់។
បន្ទាប់ពីត្រាំបានមួយយប់រួចមក ពេលព្រឹកឡើងត្រូវស្រង់គ្រាប់សណ្ដែកនោះយកដាក់ក្នុងកញ្ច្រែងដែលយើងរៀបចំ។ សូមកុំដាក់គ្រាប់សណ្ដែកក្រាស់ពេកព្រោះវាអាចដុះអត់អស់ ពេលដាក់រួច រួចទាញក្រណាត់នោះគ្របសណ្ដែកនោះ ឬអាចយកកន្សែងដែលសើមក៏បាន។
ក្រោយពីរៀបចំដូចដែលបានរៀបរាប់ដូចខាងលើរួចរាល់ ត្រូវយកញ្រ្ចែងនោះទៅដាក់ក្នុងកេះហើយគ្របឱ្យជិតកុំត្រូវពន្លឺ និងខ្យល់ចេញចូល (សណ្ដែកនៅទីងងឹងនឹងដុះបានលឿនហើយល្អ)។
ត្រូវឱ្យទឹកមួយថ្ងៃពីរដង ពេលព្រឹក និងពេលល្ងាច ប៉ុន្តែសូមបញ្ជាក់ថា កុំឱ្យមានទឹកដក់ព្រោះវាធ្វើគ្រាប់សណ្ដែកនោះរលួយ។ ត្រឹមតែរយៈពេលពីរយប់បងប្អូនអាចដកយកមកធ្វើម្ហូបបាន (ប្រសិនបើចង់ដុះវែងសូមទុកដល់បីយប់)។
សណ្ដែកបណ្ដុះជាគ្រឿងផ្សំមួយមុខដែលរក្សាទុកក្នុងផ្ទះបាយ និងទូទឹកកក ព្រោះអាចយកទៅធ្វើម្ហូបបានច្រើនមុខ។ ប៉ុន្តែបញ្ហាមួយដែលយើងជួបប្រទះពេលទិញសណ្ដែកបណ្ដុះមក វានឹងប្រែពណ៌ខ្មៅ ក្រៀមស្វិត មិនស្រស់ ឆ្ងាញ់ដូចពេលទិញថ្មី តើមានវិធីណាខ្លះ ដើម្បីទុកសណ្ដែកឲ្យបានយូរ។
ទុកវាក្នុងថង់ប្លាស្ទិកដែលមានខ្យល់។ បន្ទាប់មកចងថង់ដើម្បីឲ្យថង់មើលទៅមានខ្យល់ចេញចូល។ វិធីនេះអាចរក្សាសណ្តែកបណ្តុះឲ្យនៅស្រស់បានប្រហែល៣-៤ថ្ងៃ។
ចាប់ផ្តើមពីរើសសំបកខ្មៅខ្មៅៗបោះចោល បន្ទាប់មកផ្ទេរពន្លកទៅធុងធំមួយដែលមានគម្រប។ ចាក់ទឹកធម្មតាចូលក្នុងធុងដើម្បីត្រាំសណ្តែកបណ្តុះ កុំប្រើទឹកត្រជាក់។ គ្របដណ្តប់ធុងហើយដាក់វានៅក្នុងទូទឹកកក។ ប្រសិនបើសណ្តែកបណ្តុះមិនទាន់ឆ្អិនទេ ត្រូវប្តូរទឹកពីធុងជារៀងរាល់ថ្ងៃ ឬបើភ្លេចអាចធ្វើម្តង ២ថ្ងៃម្តង។ វិធីនេះ បន្ថែមពីលើការរក្សាគ្រាប់សណ្តែកឲ្យនៅស្រស់។ វាក៏ធ្វើឲ្យសណ្តែកបណ្តុះមានក្លិនឈ្ងុយ ហើយអាចបន្តរហូតដល់ ៧ ថ្ងៃ ឬអាចយូរជាងនេះ៕