រុក្ខជាតិដំឡូងមីជាភាសាអង់គ្លេសហៅថា Cassava ដែលស្ថិតក្នុងគ្រួសារ Euphorbiacea ហើយមេបា ដើមរបស់ដំឡូងមីបច្ចុប្បន្នគឺ Manihot esculenta ដែលមានប្រភេទរង flabellifolia ពួកនេះគឺជាពូជព្រៃដែលមានដុះនៅក្នុងតំបន់ភាគបស្ចឹមកណ្តាលនៃប្រទេសប្រេស៊ីល ដែលដាំអស់រយៈពេល ១០.០០០ ម៉ឺនឆ្នាំមុន គ.ស។ ដំណាំដំឡូងមី ត្រូវបានគេយកមកដាំនៅទ្វីបអាស៊ីជាអាហារស្បៀង និងសម្រាប់ផលិតម្សៅ។នៅ ប្រទេសចិនភាគខាងត្បូងបានដាំដុះដំណាំដំឡូងមីជាអាហារ ប៉ុន្តែបានក្លាយជាដំណាំសំខាន់នៅពេលថ្មីៗនេះឆ្នាំ ២០០៦ សម្រាប់ធ្វើចំណីសត្វជាពិសេសសត្វជ្រូក និងសម្រាប់កែច្នៃទៅជាផលិតផលឧស្សាហកម្មដូចជាម្សៅធម្មតាម្សៅកែច្នៃលក្ខណៈរូប និងគីមី បង្អែម និងសារធាតុអាកុលជាដើម។
ជំងឺ Cassava Mosaic Disease : បង្កឡើងដោយវីរុសដលកើត មាននៅក្នុងស្លឹក និងដើមរបស់ដំឡូងមី។ ជំងឺនេះមានការប៉ះពាល់ធ្ងន់ធ្ងរដល់ ការដុះលូតលាស់ដូចជា កម្ពស់ដើម ទំហំដើម ទំហំស្លឹក និងទិន្នផល។ ស្លឹក ដែលរងការបំផ្លាញមានការបាត់បង់ពណ៌ ដោយសារមានពណ៌លាយគ្នាដូច ជាពណ៌បៃតង លឿង និងស។ ពេលការបំផ្លាញមានកម្រិតធ្ងន់ធ្ងរ ស្លឹកប្រែជារួមតូចហើយចាប់ផ្ដើមថយចុះរាល់ការលូតលាស់។
រោគសញ្ញារបស់ជំងឺនេះងាយសម្គាល់បើសិនមានការរាតត្បាតលើដើមដំឡូងនៅតូច។ ប្រភពសំខាន់របស់ វីរុសដែលបង្កឱ្យមានជំងឺនេះ គឺដើមដំឡូងមីដែលមានផ្ទុក ជំងឺ Cassava Mosaic Disease កើតលើស្លឹក ជំងឺ និងរុយស Bemisia tabaci។ វីរុសបំបែកខ្លួនយ៉ាងឆាប់រហ័សនៅក្នុង ស្លឹក និងដើម។ ជំងឺនេះអាចរីករាលដាលតាមរយៈការដាំកំណាត់ដើមដែល មានផ្ទុកជំងឺ។
ជំងឺរលួយមើម (Root rot) : ជំងឺនេះបង្កឡើងដោយពពួកផ្សិត Phytopthora ជំងឺការរាតត្បាតមានលក្ខណៈស្រួចស្រាវ និង បណ្តាលឱ្យ មានការបាត់បង់ទិន្នផល ច្រើនជាង៥០% ។ ដើម ហេតុ ដែលបណ្តាលឱ្យ កើតជំងឺនេះបណ្តាលមកពីការស្រោចស្រពហួសកម្រិតឬមួយក៏ការមានការអាក់ខានក្នុងការស្រោចស្រព។
ជំងឺនេះ មិនមានរោគសញ្ញានៅផ្នែកខាងក្រៅទេ។ មើមដំឡូងដែលកើតជំងឺនេះ មានពណ៍ត្នោតលើកោសិកាផ្នែកខាងក្នុង ឬ ក៏រលួយ និងមានក្លិនស្អុយ។
ជំងឺ Cassava Brown steak diseases: គឺជាជំងឺដែលបង្កឡើង ដោយវីរុស Carlavirus វាកើតឡើងនៅលើស្លឹក ដើម និងមើម ។ នៅ លើស្លឹកដែលមានកើតជំងឺនេះ មានស្នាមពណ៌លឿង លាយជាមួយពណ៌បៃតង ចំពោះដើមដែលកើតជំងឺនេះវិញ មានលេចចេញនូវស្នាមពណ៌ត្នោតចាស់ ដែលមានរាងជាបន្ទះ នៅលើមើមធ្វើឱ្យខូចទ្រង់ទ្រាយមើម និងមានការ ប្រែពណ៌នៅលើសម្បុកមើម។
ជំងឺអុចត្នោត (Brown leaf spot): ជំងឺបង្កឡើងដោយ Cercospora henningsi ដែលធ្វើឱ្យដើមដំឡូង ជ្រុះស្លឹកខ្លាំង។ ការរាលដាលរបស់ ជំងឺអាស្រ័យលើកត្តាអាកាសធាតុការ គ្រប់គ្រងសារធាតុចិញ្ចឹម និងពូជ។
ជំងឺនេះបង្កឡើងដោយពពួកផ្សិត ដោយវារាត្បាតទៅលើប្រព័ន្ឋឫស ដែលស្ថិតនៅក្នុងដី ហើយធ្វើឱ្យរលួយភាគច្រើននៅក្នុងរដូវភ្លៀង និងលើដី កណេ្ដងជាំទឹក ព្រមទាំងមានជីធម្មជាតិច្រើន ។ រោគសញ្ញាជំងឺនេះ វាធ្វើឱ្យ ដើមដងស្រពោន ងាប់បន្តិចៗម្តង ថែមទាំងបញ្ចោញសារធាតុទឹកម៉្យាងដែល មានក្លិនស្អុយបន្ទាប់មកប្រព័ន្ឋឫសចាប់ផ្តើមរលួយ ។គេអាចជៀសវាងជំងឺនេះបាន តាមរយៈការជ្រើសរើសដីដែលមាន លក្ខណៈសមស្រប គឺដីមិនជាំទឹក ។
ដំឡូងមីដែលទទួលរងនូវជំងឺប្រភេទនេះ គេអាចសង្កេតឃើញនៅ លើត្រួយ ឬពន្លកថ្មីរបស់វាក្រៀមស្ងួត ហើយមានសភាពរលួយមើមនៅលើ ដងដើម នៅលើផ្ទៃ នៃដងដើម គេសង្កេតឃើញ មានរន្ធតូចៗពាសពេញរន្ធ ទាំងនោះ មានលក្ខណៈពិសេសមួយ ដែលងាយស្រួលក្នុងការកំណត់ ចំណាំ គឺគេឃើញមានជ័រស្ងួត។ ពេលដែលគេកាត់ដើមដែលមានជំងឺនេះ មានលក្ខណៈក្រិនទាប និងប្រព័ន្ធឫសលូតលាស់ខ្សោយបំផុតគេអាចជៀស វាងបញ្ហានេះបាន ដោយគ្រាន់តែជ្រើសរើសដើមណាដែលមានសុខភាពល្អ យកទៅធ្វើពូជ ឬជ្រើសរើសយកពូជធន់នឹងជំងឺនេះ។
រោគសញ្ញានៃជំងឺនេះ គឺបង្ហាញឱ្យឃើញនូវស្នាមអុចៗ ខ្លោចធំៗ នៅលើស្លឹក ពេលមានជំងឺប្រភេទនេះកើតលើស្លឹក ធ្វើឱ្យបាត់បង់ពណ៌ បៃតងស្រអាប់ ហើយលេចឡើងនូវផ្សិតម្សៅពណ៌សប្រផេះ។ នៅពេល ព្រឹកព្រលឹមផ្សិតម្សៅនេះរលាយបន្ដិចម្ដងៗ នៅពេលមានសីតុណ្ហភាពឡើងក្តៅ។ លើផ្ទៃស្លឹកផ្នែកខាងក្រោមគេសង្កេតសរីរាង្គផ្សិតនោះមានការ លូតលាស់ពីមួយថ្ងៃទៅមួយថ្ងៃ ។ បន្ទាប់មកដំឡូងមានសភាពស្ងួត ហើយ ក៏ជ្រុះធ្លាក់ទៅលើដី។ ជំងឺនេះដែរច្រើនរាតត្បាតនៅក្នុងខែឧសភា រហូត ដល់ខែមិថុនា។
ឯកសារយោង