រុក្ខជាតិមួយចំនួនមានភាពស្រស់ស្អាតដែលសាកសមដាំលម្អនៅក្នុងផ្ទះ ចំណែកឯរុក្ខជាតិខ្លះទៀតមិនត្រឹមតែផ្តល់សោភ័ណភាពនោះទេវាក៏អាចជួយបន្សុទ្ធខ្យល់នៅក្នុងផ្ទះទាំងអស់គ្នាបានទៀតផង។តោះមកស្គាល់រុក្ខជាតិទាំង5ដែលអាចជួយបន្សុទ្ធខ្យល់ឱ្យយើងបាន
NASA និយាយថាប្រទាលកន្ទុយក្រពើគឺជារុក្ខជាតិបន្សុទ្ធខ្យល់ដ៏ល្អបំផុតមួយដែលអ្នកអាចទិញបាន ព្រោះវាបន្តបញ្ចេញអុកស៊ីហ្សែនពេញមួយយប់ ខណៈពេលដែលទទួលយកកាបូនឌីអុកស៊ីតក្នុងពេលដំណាលគ្នា (ល្អសម្រាប់ដាក់នៅក្នុងបន្ទប់គេងផងដែរ)។ វាក៏ងាយស្រួលក្នុងការថែទាំផងដែរ ជាពិសេសចំពោះអ្នកឧស្សាហ៌ភ្លេចស្រោចទឹក។
ដាក់វានៅកន្លែងមានពន្លឺប៉ុន្តែកុំឱ្យចំកម្តៅថ្ងៃពេក និងស្រោចទឹកវាឱ្យជោគៗក្នុង២អាទិត្យម្តង។
វាជារុក្ខជាតិបន្សុទ្ធខ្យល់ដែលត្រូវបានសម្គាល់ដោយ NASA ថាជារុក្ខជាតិដ៏ល្អបំផុតមួយក្នុងការដក formaldehyde និងល្អសម្រាប់ផលិតអុកស៊ីហ្សែននៅពេលថ្ងៃ។ វាក៏ជួយស្តារសំណើមដល់ខ្យល់ស្ងួតផងដែរ។
ដាំវានៅនៅកន្លែងភ្លឺ ប៉ុន្តែមិនមានពន្លឺថ្ងៃខ្លាំង ស្រោចទឹក២ ទៅ ៣ ដងក្នុងមួយសប្តាហ៍ក្នុងរដូវក្តៅ និងម្តងក្នុងមួយសប្តាហ៍ក្នុងរដូវរងារ។
រុក្ខជាតិស្លឹកពស់គឺជារុក្ខជាតិបន្សុទ្ធខ្យល់ដែលត្រូវបានណែនាំសម្រាប់ដាក់ក្នុងបន្ទប់គេង។ វាបំប្លែងកាបូនឌីអុកស៊ីតទៅជាអុកស៊ីហ្សែននៅពេលអ្នកគេង ហើយជាជម្រើសដែលមានតម្លៃសមរម្យ ក៏មាននៅក្នុងបញ្ជីរបស់ NASA ដែលត្រូវបានគេស្គាល់ថាជា “រុក្ខជាតិក្នុងបន្ទប់គេង” ផងដែរ។
វាចម្រោះ formaldehyde, trichloroethylene, xylene, toluene និង benzene ពីខ្យល់។ប្រសិនបើអ្នកចង់ទទួលបានលទ្ធផលល្អបំផុតពីរុក្ខជាតិបន្សុទ្ធខ្យល់នេះយើងគួរតែដាំចន្លោះពី6-8នៃរុក្ខជាតិនេះសម្រាប់មនុស្សម្នាក់នៅក្នុងផ្ទះ។
គឺជារុក្ខជាតិបន្សុទ្ធខ្យល់ ដែលមានផ្កាដ៏ស្រស់ស្អាត។ NASA និង RHS ត្រូវបានអនុម័តសម្រាប់ការមានវានៅក្នុងផ្ទះរបស់ពួកគេជួយដែលវាសម្អាតខ្យល់នៃសារធាតុ formaldehyde, trichlorethylene និង benzene ដែលជាសារធាតុបង្កមហារីក។
វាអាចធ្វើឱ្យប្រសើរឡើងនូវគុណភាពខ្យល់ក្នុងផ្ទះ 60% និងជួយកាត់បន្ថយកម្រិតនៃផ្សិតចេញពីខ្យល់។
រុក្ខជាតិលុយនេះមានដើមកំណើតពីអាស៊ីខាងកើតគឺងាយស្រួលក្នុងការដាំដុះ និងបន្តពូជ វាល្អសម្រាប់អ្នកដែលទើបចេះដាំដុះនៅផ្ទះស្លឹករបស់វារាងសំប៉ែតវាអាចដុះលូតលាស់ដល់ទៅ 15 សង់ទីម៉ែត្រ។
វាមិនមែនជារុក្ខជាតិបន្សុទ្ធខ្យល់ដ៏មានប្រសិទ្ធភាពបំផុតនោះទេប៉ុន្តែដោយសារវាមានស្លឹកស្អាត ទាំងអស់គ្នាអាចដាំវាយកមកលំអផ្ទះដើម្បីបង្កើនអត្ថប្រយោជន៍បាន។
ឯកសារយោង