ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

របៀបដាំប៉េងប៉ោះតូចឈើរី

ប៉េងប៉ោះតូចឬប៉េងប៉ោះឈើរីនេះគឺមានរូបរាងស្រដៀងនឹងផ្លែឈើរីគ្រាន់តែវាធំជាងបន្តិច ប៉េងប៉ោះឈើរីនេះចាប់ផ្តើមនិយមបរិភោគតាំងពីឆ្នាំ 1919 នៅសហរដ្ឋអាមេរិក។ភាគច្រើនគេយកប៉េងប៉ោះតូចនេះមកញ៊ាំឆៅដូចជាការធ្វើសាលាដ ឬមុខម្ហូបញ៉ាំជាដើម។តោះមកស្វែងយល់ពីរបៀបដាំដុះប៉េងប៉ោះតូចនេះនៅស្រុកយើងទាំងអស់គ្នា

ការរៀបចំដី

មុនដាំត្រូវរៀបចំដីចម្ការឬដីស្រែឲ្យបានរាបស្មើដោយភ្ជួរដីឲ្យច្រើនសាបំបែកដីឲ្យម៉ត់ល្មមរួចបែងចែកមួយផ្នែកសម្រាប់សាបកូននិងមួយផ្នែកសម្រាប់លើកជារងសម្រាប់ដាំប៉ុន្តែលោកស្រីថាប្រភេទដីដែលឆាប់លូតលាស់ល្អគឺជាដីប្រភេទល្បាយខ្សាច់ដីល្បាយកណ្ដៀងជាដើម។

របៀបដាំដុះ

ក្រោយពីរៀបចំដីចម្ការឬដីស្រែរួចហើយត្រូវយកគ្រាប់ប៉េងប៉ោះមកព្រោះលើដីនោះដោយមើលថែរហូតកូនប៉េងប៉ោះបានអាយុ១៥ថ្ងៃចាំដកយកកូននោះមកដាំលើរងដែលបានលើករួចប៉ុន្តែក្នុងរណ្ដៅដាំបានតែមួយដើមប៉ុណ្ណោះ ដំបូងរៀបចំដីព្រោះកូនសាបគ្រាប់ប៉េងប៉ោះរហូតវាបានអាយុ ១៥ទៅ២០ថ្ងៃហើយយើងដាំនៅទីវាលស្រែ។យើងត្រូវភ្ជួរដីទុកចោលសិន១អាទិត្យទៅ២អាទិត្យមូលហេតុដើម្បីឲ្យស្មៅនៅទីនោះងាប់ហើយដីផុស។បន្ទាប់មកគឺយើងយកជីទៅដាក់គឺជីអាចម៍គោនិងជីកំប៉ុសក្នុង១ម៉ែត្រការ៉េយើងអាចដាក់ប្រហែល២០ទៅ៣០គីឡូដោយសារវាជា អាចម៍គោ បែបនេះជីគឺនៅមានសុពលភាពបានយូរ។

មុនដាំត្រូវដាក់ជីកំប៉ុសធម្មជាតិដូចជាលាមកគោចូលក្នុងរណ្ដៅដែលត្រូវ ដាំ នោះ។ចំណែករងវិញត្រូវទុកចន្លោះពីរងមួយទៅរងមួយទៀតកន្លះម៉ែត្រ។ កម្ពស់រងនៅរដូវប្រាំងត្រូវលើក២តឹកកាយឲ្យមានកំពែងដើម្បីទប់ទឹកកុំឲ្យហូរចេញ។បើនៅរដូវវស្សាវិញកម្ពស់រងត្រូវលើក៣តឹកកាយជារាងខ្នងអណ្ដើកទុកឲ្យមានចង្អូរបង្ហូរទឹកចេញ។ក្រោយដាំត្រូវតាមដានដើមប៉េងប៉ោះនីមួយៗបើវាងាប់យកដើមថ្មីមកដាំជួសបើវាអន់ជាងគេត្រូវគ្របវាបន្ថែម។ ការថែទាំកូនប៉េងប៉ោះក្រោយដាំត្រូវប្រើជីកំប៉ុសទឹកស្រោចនិងត្រូវមើលក្នុងដីក្រែងមានស្រមោចវាស៊ីកូនប៉េងប៉ោះដែលនៅខ្ចី។ បន្ទាប់ពីដាំកូនប៉េងប៉ោះរួចត្រូវស្រោចទឹក២ដងក្នុង១ថ្ងៃពិសេសត្រូវឧស្សាហ៍ជ្រោយដី និង បោចស្មៅដើម្បីឲ្យដីធូរឆាប់ឲ្យប៉េងប៉ោះលូតលាស់ល្អឆាប់បានបញ្ចេញផ្លែផ្កា បើសិនជាល្អបំផុត គឺយើងអាចធ្វើជាកន្ទោង។នៅក្នុងហ្នឹងយើងមានលាយដីដំបូកអាចម៍គោអាចម៍មាន់អីយើងលាយទៅ៣០% នៃដីទាំងអស់។និយាយទៅក្នុងដី១០០% ជីដាក់តែ៣០% ទេសម្រាប់ការបណ្ដុះ។ បើសិនជាពូជយើងល្អវាដុះស្មើអ៊ីចឹងត្រឹម១អាទិត្យទៅ២អាទិត្យយកវាទៅដាក់ថ្នាលដែលយើងរៀបចំដាំ ព្រោះវាទទួលផលតែ១ខែកន្លះទេ។

ប៉េងប៉ោះតូចនេះក៏មានជីវជាតិច្រើនផងដែរ ម្យ៉ាងវិញទៀតប្រជាជនយើងក៏និយមបរិភោគប៉េងប៉ោះតូចនេះផងដែរ។

ឯកសារយោង

Writer