ពេលវេលាដែលសាកសមសម្រាប់ដាំគឺខែតុលា-វិច្ឆិកា ដោយអាចទាញយកប្រយោជន៍ពីបរិមាណទឹកស្រោចស្រពពីចុងរដូវភ្លៀង ជៀសវៀងទឹកច្រើនធ្វើឲ្យរលួយគល់។
បច្ចុប្បន្ននៅលើទីផ្សារមានផ្លែស្រកានាគពីរប្រភេទគឺ ស្រកានាគសាច់ក្រហម និងស្រកានាគសាច់សដោយយើងអាចជ្រើសរើសដាំតាមទីផ្សារចង់បានឬតាមចំណូលចិត្តដែលយើងចង់បរិភោគ។ ពូជស្រកានាគ ត្រូវយកដើមដុះពីមែកដើមមេហើយមែកស្ដង់ដារជាមែកដែលមានអាយុប្រហែល ១-២ ឆ្នាំ ឆាប់បានផ្លែ មានសុខភាពល្អ គ្មានសត្វល្អិត និងជំងឺ ភ្នែកមានបន្លា ៣-៥ (ប្រភេទនេះមានសមត្ថភាពពន្លកល្អបំផុត)។
ប្រភេទដីដែលសមស្របបំផុតគឺដីពណ៌ប្រផេះ ដីខ្សាច់ ឬដីតំបន់ភ្នំ។ មុនពេលពេលដាំត្រូវភ្ជួរដីជាមុនសិន រួចបាចកំបោរឬដាក់ជីទ្រាបបាតមុនរយៈពេលពីមួយសប្ដាហ៍ទៅពីរសប្ដាហ៍។
បង្គោលស៊ីម៉ងត៍ជាបង្គោលដែលគេប្រើច្រើនបំផុតក្នុងការដាំដុះស្រកានាគដែលមិនធ្វើឲ្យដើមស្រកានាគងាយឆ្លងជំងឺ។ ទំហំសសរ ១១x១១ស.ម និងកម្ពស់ ១៨០ ស.ម កប់ជម្រៅប្រហែល ៤០-៥០ ស.ម។ បន្ទាប់ពីកប់សសររួច កំពស់សសរគឺប្រហែល ១៣០ស.ម ទៅ ១៤០ ស.ម។
ជាទូទៅដើម្បីសន្សំថវិកាគួរប្រើប្រព័ន្ធស្រោចស្រពតាមបែបប្រព័ន្ធសាចSprinkler ឬប្រព័ន្ធតំណក់ទឹក(drip) ។ សម្រាប់បរិមាណទឹកប្រែប្រួលទៅតាមអាយុរបស់ដើម និងតាមខែ៖
ឆ្នាំទី១ | បរិមាណ/ហ.ត | ចំនួនដង | បរិមាណ/ដង |
វិច្ឆិកា -ធ្នូ | ១២៥-១៥០ល | ៥-៦ | ២៥ល |
មករា | ១៧៥-២០០ល | ៧-៨ | ២៥ល |
មីនា | ២៥០-៣០០ល | ១០-១២ | ២៥ល |
ឧសភា-តុលា | ១៥០-២១០ល | ៥-៧ | ៣០ល |
ជ្រើសរើសមែកដែលរឹងមាំ ត្រង់ គ្មានជំងឺ អាយុលើសពី ៦ ខែ។ មែកមានប្រវែង៣០-៤០ ស.ម ផ្នែកខាងក្រោមនៃកំណាត់ប្រវែង ៣-៤ ស.ម ត្រូវកាត់សាច់ខាងក្រៅ ទុកស្នូលជៀសវាងរលួយសាច់នៅពេលកប់ចូលក្នុងដី។ បន្ទាប់មកត្រាំដើមស្រកានាគនៅក្នុងថ្នាំសម្លាប់មេរោគដែលយើងធ្លាប់ប្រើប្រាស់ឬថ្នាំ Benlate C កំហាប់ ០.១% រយៈពេល៥នាទី។ បន្ទាប់មកយកដើមស្រកានាគទៅត្រាំក្នុងថ្នាំបណ្ដុះឫសដែលជាការជំនួយដល់ការដុះពន្លកឫស រួចចាំយកទៅបណ្ដុះនៅក្នុងថង់បណ្ដុះ។ ម្យ៉ាងទៀតគេអាចយកទៅដាំនៅបង្គោលតែម្ដងក៏បាន។ នៅពេលដាំត្រូវយកស្នូលមកដាក់លើដីផ្នែកសំប៉ែតនៃដងខ្លួនស្រកានាគ ហើយប្រើខ្សែនីឡុងចងមែក និងបង្គោលនីមួយៗកំណត់៤កំណាត់។ បន្ទាប់ពីដាំរួចត្រូវស្រោចទឹកឲ្យបានត្រឹមត្រូវ។
ផ្លែស្រកានាគត្រូវផ្គត់ផ្គង់ទឹកឱ្យបានគ្រប់គ្រាន់ និងទៀងទាត់ ជាពិសេសក្នុងរដូវប្រាំង ឬពេលដើមកំពុងលូតលាស់ រៀបចំផ្លែ ហៀបនឹងទុំ និងកំចាត់ស្មៅ ដើម្បីជៀសវាងស្ថានភាពដែលផ្លែស្រកានាគពិបាកស្រូបយកសារធាតុចិញ្ចឹមពី ដីជុំវិញ។
អាស្រ័យលើរដូវកាល និងលក្ខខណ្ឌអាកាសធាតុ ដីនៃតំបន់នីមួយៗ។ ទិន្នផលក៏អាស្រ័យច្រើនលើបច្ចេកទេសបំភ្លឺសម្រាប់ដើមស្រកានាគ។ ការបំភ្លឺគឺ៨៥ភាគរយ នៃចំការត្រូវបំភ្លឺពី ៨-១០ ម៉ោង/យប់ ក្នុងរយៈពេល ១៥-២០ យប់អាស្រ័យលើរដូវកាល។ សម្រាប់ខែដែលមានរយៈពេលថ្ងៃខ្លី វាចាំបាច់ត្រូវបំភ្លឺពេលយប់ច្រើនជាងថ្ងៃដែលមានរយៈពេលយូរ។ ចំការទាំងនេះទទួលផលបានជាមធ្យម១៣.៣kg/សសរ។ នៅក្នុងខែកុម្ភៈត្រូវបំភ្លឺត្រឹមតែ៧ម៉ោងក្នុងមួយយប់ ហើយមានរយៈពេលត្រឹមតែ ១០-១២ យប់ប៉ុណ្ណោះ។ បន្ទាប់ពី ៤-៧ ថ្ងៃបន្ទាប់ពីការឈប់បំភ្លឺពន្លកផ្កានឹងលេចឡើង។ វាត្រូវការពេលប្រហែល ២០-២១ ថ្ងៃសម្រាប់ផ្កា។ ដូច្នេះចាប់ពីផ្ដើមដល់ប្រមូលផលត្រូវចំណាយពេលប្រហែល ៥០-៥២ ថ្ងៃ។ រយៈពេលនេះគឺវែង ឬខ្លី អាស្រ័យលើលក្ខខណ្ឌអាកាសធាតុដែលរុក្ខជាតិត្រូវបានដាំដុះ។
ជាធម្មតា ការប្រើប្រាស់អំពូលភ្លើងសម្រាប់ដើមស្រកានាគក្នុងចំការនៅតែប្រើអំពូលIncandescent និង Fluorescent tubes ដែលមានសមត្ថភាពពី៦០-២០០w ឫអាចប្រើអំពូល ៧៥-១០០w ។ កសិករគួរប្រើអំពូលពណ៌ក្រហមព្រោះវាជួយបង្កើនទិន្ទផលនិងសន្សំសំចៃលុយ ហើយមុននឹងប្រើបច្ចេកទេសបំភ្លឺសម្រាប់ស្រកានាគ មួយសប្តាហ៍មុន ត្រូវប្រើជីសម្រាប់ផ្កាជាមួយនឹងសមាមាត្រប៉ូតាស្យូម K និងផូស្វ័រ P ខ្ពស់។ នៅពេលចាប់ផ្តើមបំភ្លឺភ្លើងត្រូវបន្ថែមជីរូបមន្ត ១៥-៦៨-១៥ ឬជី MKP Haifa (Mono-potassium phosphate) ក្នុងកម្រិត ១០០-២០០ ក្រាម/ដើម ដើម្បីទទួលបានអត្រាចេញផ្កាខ្ពស់បំផុត។
ឯកសារយោង