ល្ពៅក៏ដូចជាដំណាំឯទៀតដែរតែងតែទទួលរងនូវជម្ងឺជាច្រើនប្រភេទ ដែលបង្កដោយក្រុមជម្ងឺ និងវីរុស។
1. ជម្ងឺរលួយគល់កូនៈ វាបង្កឡើយដោយភ្នាក់ងារបង្ករោគ ៣ប្រភេទៈ Rhizoctonia solani, Pythium SPP, និង Fusaium SPP។ ជម្ងឺប្រភេទនេះ មេរោគភាគច្រើនរស់នៅជាមួយ គ្រាប់ពូជ និងដីវាអាចឆ្លងនៅពេលកូនល្ពៅចាប់ផ្តើមដុះពន្លក ធ្វើឲ្យកូនល្ពៅតូចៗរលួយគល់ ក្នុងរយៈពេល ៤-៧ ថ្ងៃក្រោយដាំ ។ ក្នុងករណីមានជម្ងឺប្រភេទនេះកើតឡើង ទោះជាវាមិន រលួយគល់ក៏វាធ្វើឲ្យកូនល្ពៅដុះលុតលាស់ខ្សោយ និងអាចធ្វើឲ្យល្ពៅងាប់ក្នុងពេលចេញផ្កា។
2. ជម្ងឺពពាលលឿងស្លឹកៈ វាបង្កឡើងដោយភ្នាក់ងារបង្ករោគឈ្មោះPseudoperonospora cubensis ។ ជម្ងឺប្រភេទនេះតែងតែធ្វើឲ្យស្លឹកល្ពៅលឿងៗដុំៗហើយពពាលៗក្រោយមកធ្វើឲ្យ ស្លឹកស្ងួត វាតែងកើតឡើងនូវរដូវក្តៅហើយគ្រប់ដំណាំអំបូរ Cucurbitaceae។ រោគសញ្ញា កើតចេញពីស្លឹកក្រោមក្បែរដីរីករាលដាលឡើងមកស្លឹកលើ ក្នុងវគ្គចេញផ្កានិងផ្លែ។
3. ជម្ងឺផ្សិតម្សៅលើស្លឹកៈ វាបង្កដោភ្នាក់ងារបង្ករោគឈ្មោះ Erysiphecichoracearum និងSphaerotheca fuligena។ ដំបូងសង្កេតឃើញចំនុចម្សៅៗជាដំណក់ៗនៅលើស្លឹកបន្ទាប់ មកចំណុចដំណក់នោះរីធំទៅៗ ហើយដុះចេញនូវម្សៅសៗពេញផ្ទៃស្លឹកបន្ទាប់មកហុយឆ្លង ពីចំការមួយទៅចំការមួយ ធ្វើឲ្យស្លឹកស្ងួតអាចធ្វើឲ្យល្ពៅបន្ថយការបន្តពូជនិងផ្លែមិនរីកធំ មិនទុំពេញលក្ខណៈបាន។ ជម្ងឺប្រភេទនេះកើតឡើងលើដំណាំអំបូរ Cucurbitaceae និង Leguminosae ។
4. ជម្ងឺរលួយក្តឹបៈ វាបង្កដោយភ្នាក់ងារបង្ករោគឈ្មោះ Choanephora cucurbitarum, Pythium, SPP និង Rhizoctonia solani។ ជម្ងឺប្រភេទនេះតែងធ្វើឲ្យមានការរំខានដល់ការ បន្តពូជ មេរោគផ្សិតធ្វើឲ្យប៉ះពាល់ដល់កេសរញី និងឈ្មោល ធ្វើឲ្យផ្កាញីមិនអាចបន្តពូជបាន ក្តឹបមិនរីកធំបន្ទាប់មកប្រែពណ៌ទៅជាលឿងហើយរលួយជម្ងឺប្រភេទនេះកើតភាគច្រើននៅ រដូវក្តៅមានហើយមានសំណើម។
ភ្ជួរហាលដីឲ្យស្ងួតយូរថ្ងៃមុននឹងដំា កំចាត់ស្មៅឲ្យស្អាត ផ្លាស់ប្តូរមុខដំនាំ សំអាតគ្រាប់ពូចុនដាំ ជ្រើសរើពូជធន់ទ្រាំ និងជ្រើសរើសរដូវដាំដុះ។ ជា ពិសេសត្រូវយកគ្រាប់ពូជទៅលាយជាមួយថ្នាំសម្លាប់ផ្សិតមុនដាំ ម្យ៉ាងទៀតយកថ្នាំសម្លាប់ ផ្សិតដូចជា Zineb Mancozeb Orthocid មកលាយទឹកបាញ់ឲ្យជោគក្រោយពីកូនល្ពៅដុះ ពន្លក ព្រមទាំងបាញ់ទប់ទល់រយៈពេល៤-៧ ថ្ងៃម្តងពេលមានរោគសញ្ញាដំបូង។
មានជម្ងឺវីរុសជាច្រើនប្រភេទដែលកើតនៅលើដំណាំល្ពៅដូចជាៈ
មានសត្វល្អិចង្រៃជាច្រើនប្រភេទដែលស៊ីបំផ្លាញ និងចម្លងរោគ ដូចនេះគេចែកចេញជា២ ផ្នែកគឺៈ
ក.សត្វល្អិត និងភ្នាក់ងារបង្ករោគ សត្វល្អិតចង្រៃប្រភេទនេះមានច្រើនដូចជា ចៃបៃតងជញ្ជក់ស្លឹក មមាចចញ្ជក់ស្លឹក ខ្ញុងពពាលតូចៗតែងបង្កឲ្យកើតជម្ងឺវីរ៉ុសច្រើនប្រភេទ។
ខ.សត្វល្អិតបំផ្លាញផ្ទាល់ មានសត្វល្អិតបំផ្លាញជាច្រើនប្រភេទដែលតែងស៊ីស្លឹកផ្កា ផ្លែ និងដើមដូចជាៈ
ត្រូវសំអាតស្មៅក្នុងចំការ ដាំឲ្យមានចន្លោះគុម្ព និងជួរឲ្យបានសមស្របផ្លាស់ប្តូរមុខដាំនាំ ហាលដីឲ្យបានយូរខែជ្រើសរើសពូជដែលសមស្របទៅនឹងតំបន់ដាំដុះ។
ត្រូវរោយថ្នាំ Furadan ជុំវិញគល់ អាចយកថ្នាំគីមីលាយទឹកបាញ់ ពេលសត្វល្អិតមិនទាន់ពេញវ័យ។
ការប្រមូលផលធ្វើឡើងខុសៗគ្នាទៅតាមប្រភេទពូជ និងតម្រូវការទីផ្សារ។ ផ្លែល្ពៅទុំ ដំបូងត្រូវប្រមូលមុនគេ។ លក្ខណៈសំគាល់គឺផ្លែល្ពៅឡើង ពណ៌ប្រផេះស្រអាប់សំបករឹង ត្រូវកាត់ផ្លែល្ពៅទាំងទងយកមកទុកលើធ្នើរមិនប៉ះដីទើបរក្សាបានយូរខែ។ ជាធម្មតាល្ពៅ ក្អែក និងល្ពៅព្នងទិន្នផលមធ្យមពី ១៤-១៦ តោន / ហត ប៉ុន្តែល្ពៅទ្រូ និងល្ពៅហាប ទិន្នផលជាមធ្យមពី ១៨-២២ តោន/ហត ដើម្បីរក្សា ទុកពូជឲ្យបានល្អ គេបេះផ្លែទុំពេញ លក្ខណៈពីដើមដែលគ្មានកើតជម្ងឺ មក រក្សាទុកពី ១០-១៥ ថ្ងៃបន្ទាប់មកពុះផ្លែ ហើយ យកគ្រាប់មកលាងទឹកឲ្យស្អាត ដាក់ហាលថ្ងៃឲ្យស្ងួតក្នុងថ្ងៃដំបូងតែ២ ថ្ងៃបន្ទាប់មកគេត្រូវ ហាលគ្រាប់ល្ពៅរក្សាភាពរស់មិនបានយូរខែ។ បន្ទាប់ពីបានគ្រាប់ហើយ គេត្រូវច្រកនឹង ឧបករណ៍ ចម្លងកំដៅ និងសំណើមព្រមទាំងរក្សាទុកនៅកន្លែងស្ងួតហើយត្រជាក់ធម្មតា។
ឯកសារយោង