ដំណាំបន្លែ គឺជាប្រភេទដំណាំដែលគេនិយមបរិភោគទូទាំងសកលលោកព្រោះបន្លែវាត្រូវបានគេយកមកបរិភោគដើម្បីចញ្ចឹមជីវិតតាមមធ្យោបាយផ្សេងគ្នានិងសំបូរទៅដោយវីតាមីន និង ជាតិសរសៃរដែលជួយទ្រទ្រង់ដល់សុខភាពច្រើនមិនអាចខ្វះបាន។ ហើយទាំងនេះគឺជាបន្លែមួយចំនួនដែលមានអាយុកាលក្រោម២ខែ។
ជារុក្ខជាតិត្រូវការពន្លឹថ្ងៃ និងទឹកគ្រប់គ្រាន់។ វាអាចដុះលូតលាស់លើដីគ្រប់ប្រភេទ ឮជាពិសេសដីល្បាយខ្សាច់ដែលមានជីជាតិ យើងអាចដាំវាបានគ្រប់រដូវទាំងនៅលើដី និងក្នុងទឹក។
រយៈពេលប្រមាណ 20-25ថ្ងៃយើងអាចប្រមូលផលវាបានដោយយើងអាចដកយកវាទាំងឬសតែម្តង។
ជាដំណាំបន្លែស្លឹកដែលអាចដាំដុះបានគ្រប់រដូវ ហើយឆាប់ទទួលបានផលដែលកសិករខ្មែរយើងនិយមដាំច្រើន ការដាំស្ពៃក្រញ៉ាញ់បានផលល្អបំផុតនៅរដូវរំហើយចាប់ពីខែ តុលា វិច្ឆិកា និងធ្នូ។ ស្ពៃក្រញ៉ាញ់ភាគច្រើនគេយកវាទៅធ្វើម្ហូបដូចជា ឆា ស្ងោរ ឬធ្វើជាអន្លក់ស្រស់ជាដើម។
30-33សាបផ្ទាល់36-40សាបដកកូនដាំ
ស្ពៃនេះជាដំណាំមួយប្រភេទ ក្នុងចំណោមបន្លែស្លឹកជាច្រើន ដែលយើងអាចនិយមដាំព្រោះវាជាបន្លែសាមញ្ញមួយ ប្រើប្រាស់ក្នុងការធ្វើម្ហូបអាហារច្រើនមុខ ដូចជាស្ល ស្ងោ ឆា ជាដើម។ នៅរដូវត្រជាក់ បន្លែប្រភេទនេះ លូតលាស់បានល្អជាងរដូវក្ដៅ និងពុំសូមានសត្វល្អិតស៊ីបំផ្លាញទៀត។
គេអាចប្រមូលផលដំណាំស្ពៃបន្ទាប់ពីដាំបានរយៈពេលពី 20-25ថ្ងៃ។
ស្ពៃជើងទា ឬ ភាសាស្រួលស្ដាប់ថាស្ពៃតឿ ជាប្រភេទបន្លែបៃតងដែលមានការពេញនិយមខ្លាំងនិងមានលក់ច្រើននៅលើទីផ្សារ។ ទាំងរសជាតិនិងគុណប្រយោជន៍ចំពោះសុខភាពច្រើនថែមទាំងមានតម្លៃក៏ធូរថ្លៃ ហើយអាចច្នៃចេញជាមុខម្ហូបបានច្រើនយ៉ាង។ សារធាតុចិញ្ចឹមសំខាន់ៗ មានដូចជា ពពួកវីតាមីនចម្រុះ ពិសេសនោះគឺ វីតាមីន B6 និង C មានបរិមាណច្រើន និង ពពួករ៉ែវិញ មានកាល់ស្យូម ដែក ប៉ូតាស្យូម ម៉ាញ៉េស្យូម ផូស្វ័រ សូដ្យូម ស័ង្កសី ទង់ដែង បូករួមទាំងពពួកអាស៊ីដផងដែរ។
ស្ពៃតឿនេះអាចប្រមូលផលបាននៅពេលដើមមានអាយុគ្រប់ 35 – 45ថ្ងៃ។
សាលាដ៏ ជាដំណាំមួយប្រភេទដែលមានការដាំដុះយ៉ាងទូលំទូលាយ វាមានពណ៌ស្រស់ ស្រួយ និងអាចបំរើបានយ៉ាងប្រសើរនៅក្នុងការតុបតែងលំអម្ហូប។ ស្លឹកសាលាដ៏ដែលមានពណ៏បៃតង វាផ្តល់នូវវីតាមីនអា វីតាមីនសេ បេ១ និង បេ២ សម្រាប់ជួយបំប៉នទ្រទ្រង់ និង ចញ្ចឹមសារពាង្គកាយមនុស្សយើងផងដែរ។ សាលាដ៏មិនត្រឹមតែសំបូរសារធាតុចិញ្ចឹមប៉ុណ្ណោះទេវាថែមទាំងជាប្រភពនៃកាល់ស្យូមទៀតផងដែរ។
អាយុការប្រមូលផលបន្លែសាលាដ គឺប្រមាណជា 40 – 50 ថ្ងៃ (បន្ទាប់ពីពេលព្រោះគ្រាប់ពូជ)។ គួរជ្រើសរើសប្រមូលផលនៅពេលដែលស្លឹកសាលាដនៅខ្ចី ស្រួយ និងមិនស្វិត រឹង រីឯការរក្សាទុកវិញ គួរទុកដាក់នៅក្នុងកន្លែងដែលមានសីតុណ្ហភាពត្រជាក់ និងមិនត្រូវពន្លឺថ្ងៃ។
ក្នុងចំណោមបន្លែទាំងអស់នេះសុទ្ធសឹងតែជាបន្លែដែលមានអត្ថប្រយោជន៍ជាច្រើនដល់សុខភាពនិងអាយុកាលខ្លីដែលអាចដាំដុះបានព្រមទាំងអាចលម្អគេហដ្ឋានផងដែរ។
ឯកសារយោង