ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

របៀបដាំដុះម្ទេស

ម្ទេស ជាប្រភេទដំណាំផ្លែមានក្លិនឈួលហឹរ។ ម្ទេស គឺជាគ្រឿងទេសសម្រាប់ប្រើប្រាស់ដើម្បីបង្កើនឳជារសម្ហូបទៅតាមចំណង់ចំណូលចិត្តរបស់អ្នកទទួលទាន។ កសិករអាចកៃច្នៃផ្លែម្ទេស ជាម្ទេសក្រៀម ម្ទេសឆ្អើរ ឬបរិភោគស្រស់ជាមួយម្ហូបអាហារ។

ខាងក្រោមនេះគឺជាបច្ចេកទេសដាំដុះដំណាំម្ទេសឲ្យត្រឹមត្រូវស្ដង់ដារអាចទទួលបានទិន្នផលខ្ពស់៖

ការរៀបចំដីដាំ

រៀបចំរងទំហំ ១ម៉ែត្រ(ត្រូវមានកម្ពស់ ៣០ស.ម យ៉ាងតិចនៅរដូវវស្សា)ពង្រាយជីលាមកគោស្ងួត ឬជីកំប៉ុស៍ និងជីកែងៗពេញរងហើយកាប់ច្របល់ជាមួយដីឲ្យសព្វល្អ គ្របរងដោយចំបើង បានកម្រាស់យ៉ាងតិច ៥ស.ម ឬប្រើគម្របផ្លាសស្ទីក ដើម្បីការពារស្មៅចង្រៃ និងរក្សាសំណើមដី។

ការបណ្ដុះកូន

ដើម្បីបានកូនម្ទេសដែលមានសុខភាពល្អ យើងត្រូវបណ្ដុះកូននឹងកន្ទោងតាមរបៀបខាងក្រោម៖

  • រៀបចំកន្ទោងបណ្ដុះ(ស្លឹកត្នោត ឬស្លឹកចេក) ឬថាសបណ្ដុះ
  • យកដីដែលមានជីជាតិ(ដីដំបូក)១ភាគ ជីកំប៉ុសឬជីលាមកគោដែលរលួយ១ភាគ និងផេះអង្កាម១ភាគ លាយជាមួយគ្នាហើយយកទៅលីងឲ្យក្ដៅបំផុតរួចទុកឲ្យត្រជាក់ទើបដាក់កន្ទោង។ បើមិនលីងល្បាយដីទេ កូនដំណាំងាយកើតជម្ងឺផ្សិតដែលធ្វើឲ្យរលួយបាន។
  • បណ្ដុះតែ១គ្រាប់ក្នុងមួយកន្ទោង ហើយត្រូវគ្របសំណាញ់សត្វល្អិត និងធ្វើដំបូលគ្របដែលធ្វើពីស្លឹកដូង ឬសំណាញ់កាត់ពន្លឺនៅរដូវក្ដៅ។ ចំណែករដូវស្សាត្រូវធ្វើដំបូងការពារទឹកភ្លៀង ពីព្រោះកូនដំណាំនៅតូចមិនត្រូវការពន្លឺ និងទឹកច្រើនទេ។
  • ស្រោចទឹក១ថ្ងៃមួយដងនៅពេលព្រឹក(បើទុកដីបណ្ដុះស្ងួត គ្រាប់មិនអាចដុះបានទ បើកូនដុះហើយក៏នៅក្រិនដែរ)
  • កូនដំណាំមានសុខភាពល្អ ជួយឲ្យដំណាំធំលឿន កាត់បន្ថយការបំផ្លាញពីជម្ងឺ សត្វល្អិត និងទទួលបានទិន្នផលស្នើៗគ្នា

ការដាំកូនម្ទេស

  • ត្រូវដាក់កូនម្ទេសឲ្យត្រូវពន្លឺថ្ងៃពេញចំនួន២-៣ថ្ងៃមុននឹងដាំដើម្បីឲ្យដើមរឹងមាំល្អ ហើយផ្សាំនិងអាកាសធាតុខាងក្រៅ
  • កូនម្ទេសអាយុបាន ២៥-២៨ថ្ងៃ អាចយកទៅដាំបាន(អាស្រ័យតាមការថែទាំកូន)
  • ស្រោចទឹកកូនម្ទេសឲ្យសើមនៅពេលព្រឹក ទើបយកកូនម្ទេសទៅដាំនៅវេលារសៀល
  • យកកូនចេញពីកន្ទោង ឬថាសបណ្ដុះដោយប្រយ័ត្នបំផុតមិនត្រូវឲ្យដាច់ឬសកូនម្ទេសឡើយ ព្រោះអាចធ្វើឲ្យកូនម្ទេសអន់បាននៅពេលដាំត្រូវស្រោចទឹកកូនម្ទេសឲ្យបានគ្រប់គ្រាន់បន្ទាប់ពីដាំហើយ ជាពិសេសរវាងពី ២-៣ អាទិត្យបន្ទាប់ពីដាំកូនហើយ

ការថែទាំ

ត្រូវស្រោចទឹកឲ្យបានគ្រប់គ្រាន់នៅពេលព្រឹកជៀសវាងស្រោចទឹកច្រើនពេកធ្វើឲ្យដីសើមជ្រុលនៅពេលថ្ងៃល្ងាច វាអាចបង្កឲ្យមានបញ្ហាដល់ដំណាំបានបន្ទាប់ពីដាំកូនបាន៧-១៥ថ្ងៃ ត្រូវដោតឈើទម្រដែលមានកម្ពស់៧តឹក ហើយចងដើមម្ទេសទៅនឹងឈើទម្រដើម្បីទប់ដើមកុំឲ្យដួល យើងអាចប្រមូលផលបានយូរ។

ការប្រើប្រាស់ជី

(បើដាក់ជីត្រូវស្រោចទឹក ទើបដំណាំអាចាប់យកជីបាន)

ពេលវេលាប្រភេទជីកន្លែងដែលត្រូវដាក់ជី
ដាក់ជីទ្រាប់បាតជី អិន ប៉េ កា(១៥-១៥-១៥)១៣ក្រាម (១ស្លាបព្រាបាយកំប៉ុង)/ដើម ជីលាមកសត្វ ០.៥ក្រាម/ដើមពង្រាយលើរងហើយកាប់ច្របល់នឹងដី
ដាំកូនដាំកូនមួយដើម ក្នុងមួយរណ្ដៅ
២អាទិត្យបន្ទាប់ពីដាំជីអ៊ុយរ៉េ ២.៥ក្រាម(១ចុងស្លាបព្រាបាយ)/ដើមកប់ជីរាក់ៗ ចម្ងាយពីគល់កន្លះតឹក
៤អាទិត្យបន្ទាប់ពីដាំជី អិន ប៉េ​កា (១៥-១៥-១៥) ២.៥ក្រាម(១ចុងស្លាព្រាបាយ)/ដើមកប់ជីរាក់ៗ ចម្ងាយពីគល់ ១តឹក
៦អាទិត្យបន្ទាប់ពីដាំជីប៉ូតាស្យូម ១.៩ក្រាម(១ចុងស្លាបព្រាបាយ)/ដើមកប់ជីរាក់ៗ ចម្ងាយពីគល់ ១តឹក
៨អាទិត្យបន្ទាប់ពីដាំជី អិន ប៉េ កា (១៥-១៥-១៥) ២.៥ក្រាម (១ចុងស្លាបព្រាបាយ)/ដើមកប់ជីរាក់ៗ ចម្ងាយពីគល់ ១តឹកកន្លះ
១១អាទិត្យបន្ទាប់ពីដាំជី អិន ប៉េ កា (១៥-១៥-១៥) ២.៥ក្រាម (១ចុងស្លាបព្រាបាយ)/ដើមកប់ជីរាក់ៗ ចម្ងាយពីគល់ ១តឹកកន្លះ
១៤អាទិត្យបន្ទាប់ពីដាំជី អិន ប៉េ កា (១៥-១៥-១៥) ២.៥ក្រាម (១ចុងស្លាបព្រាបាយ)/ដើមកប់ជីរាក់ៗ ចម្ងាយពីគល់ ១តឹកកន្លះ

សត្វល្អិត

ពពួកទ្រីបច្រើនជញ្ជក់ត្រួយម្ទេស ហើយចម្លងជម្ងឺធ្វើឲ្យស្លឹកម្ទេសរួញ។ យើងត្រូវឧស្សាហ៍ពិនិត្យមើលនៅតាមត្រួយ បើយើងឃើញមានទ្រីប ត្រូវធ្វើការបាញ់ថ្នាំសម្លាប់វាជាបន្ទាន់ ដើម្បីការពារកុំឲ្យកើតជម្ងឺបាន។

ប្រការចងចាំ៖កុំប្រើថ្នាំកម្ចាត់សត្វល្អិត និងជម្ងឺដដែលៗ ព្រោះវាអាចធ្វើឲ្យសត្វល្អិត និងជម្ងឺធន់ទ្រាំជាមួយថ្នាំ   អាចពិបាកកម្ចាត់នៅពេលក្រោយ។

កុំប្រើថ្នាំពុលលាយចូលគ្នានៅពេលបាញ់ ព្រោះវាធ្វើឲ្យថ្នាំគ្មានប្រសិទ្ធភាព ហើយសត្វល្អិត ឬដង្កូវរហ័សស៊ាំ  និងថ្នាំដែលពិបាកនឹងកម្ចាត់ពេលក្រោយ។ ជាមពិសេស ជៀសវាងកុំប្រើប្រាស់ថ្នាំដែលមានវណ្ឌពណ៍ក្រហម (សញ្ញាក្បាលខ្មោច) ព្រោះវាអាគ្រោះថ្នាក់ដល់សុខភាពខ្លាំងណាស់។ ត្រូវដកដើមម្ទេសចេញភ្លាមៗបន្ទាប់ពីបញ្ចប់ការប្រមូលផលហើយ។

ការប្រមូលផល

ម្ទេសយើងអាចបេះទៅតាមតម្រូវការទីផ្សារ ជាអាចផ្លែទុំ ឬផ្លែចាស់។ក្រៅពីប្រមូលផលផ្លែ ដើម និងស្លឹក ម្ទេសនៅតែមានអត្ថប្រយោជន៍សម្រាប់យកទៅផ្សំជាមួយលាមកសត្វ និងរុក្ខជាតិផ្សេងទៀតធ្វើជាជីធម្មជាតិទុកស្រោចដំណាំ ចំណែកស្លឹកក៏អាចយកទៅធ្វើជាបន្លែសម្រាប់ស្លផងដែរ។

ឯកសារយោង

Writer