ប៉េងប៉ោះលូតលាស់ល្អ លើប្រភេទដីខ្សាច់ ដីល្បាប់ ដីល្បាយកណ្ដៀរ ដីខ្មៅ និងដីក្រហមភ្នំភ្លើង។ ចំពោះដីឥដ្ឋលាយល្បាយខ្សាច់ស្រទាប់លើមិនអំណោយផលសំរាប់ប៉េងប៉ោះឡើយ។
ដើម្បីដាំប៉េងប៉ោះបានល្អ យើងត្រូវភ្ជួរហាលដីអោយបានច្រើនដង និងច្រើនថ្ងៃ (2-3ដង) រយៈពេល 10-15ថ្ងៃ មុនដាំ។ រាស់បំបែកដី អោយល្អិត និងកៀរអោយស្មើ ហើយលើករងអោយខ្ពស់ ដោយ ទទឹងរងនីមួយៗប្រវែងពី 1 ម-1.2 ម កំពស់រង 25-30 ស.មនិង ប្រវែងរងពី 10-15 ម។
ក្រោយពីលើករងហើយ ត្រូវយកជីប្រភេទ 15-15-15 ទំងន់ 200ក្រាម (ឬពីរខាំ) មកបាចលើរង បន្ទាប់មកបាចជីកំប៉ុស្ត៍ ឬជីលាមកសត្វទំងន់ 20 គ.ក្រ (2-3បង្គី)។ ក្រោយពីបាចជីទាំង ពីរនេះហើយ ជ្រុំជីលប់ទៅក្នុងដីលើរង និងកៀរអោយស្មើ បង្គាប់ពង្រាបផ្ទៃរងអោយស្មើល្អ ទើបគ្របកៅស៊ូលើថ្នាល។ កៅស៊ូដែលគ្របនោះផលិតឡើងតែសំរាប់គ្របដី ប៉ុន្តែត្រូវគ្របខាងពណ៍ខ្មៅទៅលើរងហើយពណ៌ទឹកប្រាក់ឡើងលើ ទាញអោយតឹងសង្កត់កៅស៊ូអោយ ជាប់ទៅលើថ្នាល និងដោតជំរាកឫស្សីស្ដើងៗ បន្ទាប់មកចោះរន្ធសំរាប់ដាំជាពីរជួរក្នុងមួយរងចន្លោះ 60-70 ស.ម ចន្លោះពីរន្ធមួយទៅរន្ធមួយប្រមាណ 50 ស.ម ដោយកំប៉ុងងងើកភ្លើង។
ក្រោយពីកូនប៉េងប៉ោះមានអាយុ 20-25 ថ្ងៃ បន្ទាប់ពីបណ្តុះវាមាន កំពស់ 18-20 ស.ម ។ មុននឹងដកកូនត្រូវស្រោចទឹកអោយជោគរយៈពេល 10-15នាទី មុន បន្ទាប់មកដកជំរើស យកកូនប៉ង បោះអោយធំស្មើគ្នា ក្រោយដកហើយត្រូវយកកូនប៉េងប៉ោះមក ដាំតាមរន្ធកៅស៊ូចោះទុកមុន ដាំហើយស្រោចទឹកភ្លាម។
ប៉េងប៉ោះប្រភេទនេះត្រូវការទឹកច្រើនជាងប៉េងប៉ោះពូជប្រពៃណី។ ដូចនេះត្រូវស្រោចទឹកអោយបានញឹកញាប់ (មួយថ្ងៃម្តង) ជាការល្អ ក្រោយពីដាំរហូតដល់វាមានអាយុ 5-7ថ្ងៃ។បន្ទាប់មកទៀត 2-3 ថ្ងៃស្រោចម្តង។ ប៉ុន្តែត្រូវស្រោចដោយបញ្ចូលទឹកតាមចន្លោះរងធ្វើឡើង 4-5 ថ្ងៃម្តង ជាពិសេសក្នុងវគ្គចេញ ផ្កា។ ក្នុងករណីមានភ្លៀងធ្លាក់ខ្លាំង ត្រូវបង្ហូរទឹកចេញពីក្នុងរងជាបន្ទាន់ មិនអោយលើសពី 4-6 ម៉ោង។
ក្រោយពីដាំបានរយៈពេល 7-10 ថ្ងៃ ត្រូវយកជីអ៊ុយរ៉េចំនួនពីរស្លាបព្រាបាយលាយទឹកចំណុះ 15- 18លីត្រស្រោចអោយចំគុម្ព។រយៈពេល17-20ថ្ងៃ ក្រោយដាំ យកជីប្រភេទ 15-15-15 ចំនួនកន្លះស្លាបព បាយ បោះចូលក្រោមកៅស៊ូ និងតាមចន្លោះគុម្ព។មុននឹងប្រមូលផលរយៈពេល 10-15 ថ្ងៃ ត្រូវប្រើជីអ៊ុយ រ៉េ លាយជាមួយទឹកស្រោចក្នុងរយៈពេលពី 7-10 ថ្ងៃ ម្តងរហូតដល់ប៉េងប៉ោះត្រូវបានប្រមូលផល។
ពេលប៉េងប៉ោះមានកំពស់ 25-30 ស.ម ត្រូវយកចំណារកូនឫស្សី ឬកូនឈើប្រវែង 1.5-2.0 ម មកដោតក្បែរគុម្ព(ក្នុងមួយគុម្ពដាក់មួយដើម) រួចចងចុងចំណារអោយជាប់ចូលគ្នា ព្រមទាំងដាក់ស្ងួ កណ្តាលមួយដើម ដើម្បីការពារការដួលរលំ។ ក្រោយពីដោតចំណារ ត្រូវចងដើមប៉េងបោះអោយជាប់នឹងចំណារ។ ការចង នេះ ធ្វើជាបន្តបន្ទាប់ពេលដើមប៉េងប៉ោះពន្លូតដើមឡើងលើ។
ក្រោយពីមែកដែលដុះចេញពីថ្នាំងទី 1-2-3 មានប្រវែង 5-6ស.ម ត្រូវកាត់មែកនោះ ហើយប្រមូលចេញពីចំការ។ចំពោះការកាត់ស្លឹកវិញត្រូវធ្វើឡើង ក្រោយពេលប៉េងប៉ោះ មានអាយុ 30-35ថ្ងៃ ក្រោយដាំ។ ហើយការកាត់អាចធ្វើបន្តនៅ ពេលស្លឹកកាន់តែច្រើនឡើង។ របៀបកាត់ពីក្រោមដេញឡើងលើ។
ឯកសារយោង