ប៉េងប៉ោះគឺជាដំណាំមួយប្រភេទដែលមានគេដាំច្រើននៅទូទាំងពិភពលោក ពីព្រោះដំណាំនេះគឺពេញនិយមសម្រាប់ប្រជាជនទូទៅមិនថាប៉ែកអ៊ឺរ៉ុបឫប៉ែកអាស៊ី។ប៉ុន្តែប៉េងប៉ោះនេះគឺមានពូជច្រើន ដូច្នេះពួកយើងនឹងលើកយកពូជដែលមិនប្រកាន់រដូវមកបង្ហាញ។
មានន័យថាពូជនេះអាចដាំបានទាំងរដូវប្រាំងនិងរដូវវស្សាពូជទាំងនេះរួមមានៈ
ពូជនេះផ្លែជាចង្កោម ទំរង់ផ្លែមូលឆ្នូត សំបកស្តើង ពណ៌បៃតងខ្ចី ដើម វាលូតលាស់ល្អ កំពស់រហូតដល់ ០.៨ម. ទិន្នផលមធ្យម35តោន\ ១ហ.ត ហើយពេញនិយមក្នុងការដាំដុះ ប៉ុន្តែពុំសូវសមស្របចំពោះទីផ្សារក្នុងករណីដឹកជញ្ជូនផ្លូវឆ្ងាយ ពីព្រោះសំបកស្តើងងាយប៉ះទង្គិច។
ពូជនេះចេញផ្លែជាចង្កោម ទំរង់ផ្លែមូលទ្រវែងពណ៌បៃតង ចាស់ ដើមវាលូតលាស់មិនកំណត់ដែលមានកំពស់រហូតដល់ 2.50ម. ទិន្នផលមធ្យម 38តោន\ហ.តហើយ ពេញនិយមក្នុងការដាំដុះនិងតម្រូវការប្រើប្រាស់លើទីផ្សារ។
ពូជនេះផ្លែជាចង្កោម ទំរង់ផ្លែមូលទ្រវែង ស្រួចក្បាលនិង កន្ទុយ មានពណ៌បៃតងភ្លឺ ដើមលូតលាស់មានកំណត់ កំពស់ដើមជាមធ្យម 1.50ម. ទិន្នផលមធ្យម 40តោន/ហិចតា កសិករនិយមដាំដុះនិងតម្រូវការប្រើប្រាស់ក្នុងទីផ្សារ។
ជាពូជបង្កាត់កំរិតខ្ពស់ ដែលកសិករនិយមចូលចិត្តដាំដុះ។ការជ្រើសរើសពូជ អ្នកត្រូវជ្រើសរើសពូជណាដែលសុទ្ធល្អ មានប្រភពច្បាស់លាស់ មានអត្រា ដំណុះខ្ពស់ និងមានរយៈពេលដុះលូតលាស់ខ្លី។ ម្យ៉ាងទៀត ជាប្រភេទពូជដែលធន់នឹងសត្វល្អិត ឬជម្ងឺ ផ្សេងៗ សមស្របអាកាសធាតុ ទឹកដីតំបន់ដាំដុះ និងពូជមានទំហំផ្លែធំ ទិន្នផលខ្ពស់ ហើយមានគុណភាព ល្អពេញនិយមលើទីផ្សារ។
គ្រប់ដំណាំទាំងអស់កាលណាកូនដំណុះរបស់វាមានសុខភាពល្អនោះការយកទៅដាំដុះតែងទទួល បានទិន្នផលខ្ពស់។ ដើម្បីអោយកូនប៉េងប៉ោះដុះលូតលាស់លឿនមានសុខភាពល្អ គេត្រូវអនុវត្តនូវវិធី សាស្ត្រដូចតទៅ៖
ទីតាំងថ្នាលបណ្តុះត្រូវស្ថិតនៅទីវាលស្រឡះ ទួលខ្ពស់ បន្ទាប់មកកាប់ដីលើកជារងបណ្តោយថ្ងៃ ពូនរងអោយខ្ពស់ពង្រាបរងអោយស្មើ ទទឹង120ស.ម បណ្ដោយ10ម. បើមានលទ្ធភាពធ្វើដំបូលប្រក សំណាញ់បៃតងអោយខ្ពស់ផុតក្បាល ដើម្បីការពារពន្លឺ និងកំដៅថ្ងៃ ធ្វើអោយពន្លឺមានពណ៌បៃតងដើម្បី ផ្តល់អោយកូនប៉េងប៉ោះ។
ចំពោះប៉េងប៉ោះខុសរដូវឬរដូវវស្សា គេមិនសាបកូនលើថ្នាលផ្ទាល់ដីឡើយ ពោលគឺគេត្រូវបណ្តុះ កូនដាក់ក្នុងកន្ទោង ឬបណ្តុះដាក់ក្នុងស្បោងកៅស៊ូ ឬកញ្ជ្រោងបណ្តុះ។ ដូច្នេះ គេត្រូវលាយដីផ្សំជាមួយ សារធាតុធម្មជាតិឯទៀតដូចជាៈ
មុនបណ្តុះត្រូវយកគ្រាប់ពូជហាលថ្ងៃរយៈពេល 1-2 ម៉ោង ហើយ ទុកអោយត្រជាក់ និងយកគ្រាប់ពូជទៅដាក់ត្រាំទឹកក្តៅអ៊ុនៗ រយៈពេល 15-20នាទី បន្ទាប់មកលាងគ្រាប់ពូជនោះអោយស្អាត ខ្ចប់នឹង ក្រណាត់សើម ដាក់ខ្ជាប់ក្នុងធុងទឹកកករយៈពេល 1ឬ 2យប់ពេល គ្រាប់ពូជដុះពន្លកបន្តិច អាចយកទៅបណ្តុះបាន។ ច្រកដីដែលដុត ដាក់ក្នុងកន្ទោង ស្បោង ឬថាសបណ្តុះអោយពេញ កំរិត90% បន្ទាប់មកយកវាទៅតំរៀបលើថ្នាល ដោយយកគ្រាប់ដែលដុះពន្លក
បន្ដិចៗមកដាក់ក្នុងកន្ទោង ស្បោង ឫថាសបណ្តុះចំនួន 2គ្រាប់ រួចយកដីដុតដដែល បំពេញពីលើអោយ ស្មើ ហើយគ្របចំបើងស្ងួតអោយជិត និងស្រោចទឹកអោយជោគ ដោយយកថ្នាំ Furadau 3% រោយជុំវិញ ថ្នាលការពារស្រមោចឬសត្វល្អិតផ្សេងៗពាំគ្រាប់។
ក្រោយពីបណ្តុះហើយ ត្រូវយកឫស្សីបន្ទះមកដោត និងធ្វើបង្គុងពីលើថ្នាលបណ្ដុះ រួចយកកៅស៊ូ ពណ៌សក្រាលគ្របពីលើការពារភ្លៀង។
ប៉េងប៉ោះល្មមដាំ។បន្តការគ្របកៅស៊ូនេះនៅពេលមានភ្លៀងធ្លាក់រហូតដល់កូនប៉េងប៉ោះល្មមដាំ។
ក្រោយពីដាក់បណ្តុះរយៈពេល 2យប់2ថ្ងៃ ត្រូវបកចំបើងគ្របនោះចេញ។ រយៈពេល 9-10ថ្ងៃ ក្រោយបណ្តុះ ត្រូវដករំលោះកូនប៉េងប៉ោះចេញ ដោយរក្សាទុកតែមួយដើមក្នុងមួយកន្ទោង។ រយៈពេល 12-15ថ្ងៃ ក្រោយមក ត្រូវស្រោចជីបំប៉នបន្តិចៗ ដើម្បីអោយកូនប៉េងប៉ោះលូតលាស់លឿន។
ដើម្បីការពារជំងឺរលួយកូនប៉េងប៉ោះ ក្រោយពីសាបបានរយៈពេល 5-7ថ្ងៃ ត្រូវយកថ្នាំការពារជំងឺ រលួយមកលាយទឹកស្រោចប្រភេទថ្នាំមាន ស៊ីណែប មែនកូសែប ឬ ខុបភើហាយដ្រាត ចំនួន 2ស្លាបព្រា លាយជាមួយទឹក 15លីត្រ (ឬមួយធុង) ហើយស្រោចរយៈពេលពី 7-10ថ្ងៃ ម្តង។អត្ថបទក្រោយពួកយើងនឹងរៀបរាប់អំពីរបៀបនៃការដាំដុះប៉េងប៉ោះម្តង។
ឯកសារយោង