ទុរេនគឺជាប្រភេទផ្លែឈើម្យ៉ាងដែលមានប្រភពនៅភាគខាងត្បូងនៃប្រទេសម៉ាឡេស៊ីហើយគេចាត់ទុកវាជា “ ស្ដេចនៃផ្លែឈើ ”ប្រចាំតំបន់អាស៊ីអាគ្នេយ៍។ ដោយឡែកបច្ចុប្បន្ននេះទុរេនក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជាព្រមទាំងមានតម្លៃខ្ពស់ និងមានរសជាតិយ៉ាងឈ្ងុយឆ្ងាញ់ផងដែរ។
ទន្ទឹមនឹងនេះការដាំដុះទុរេនក៏មិនមែនជារឿងងាយស្រួលនោះទេពីព្រោះវាជាដំណាំមួយប្រភេទដែលទាមទារឲ្យមានការថែទាំខ្ពស់ និងប្រុងប្រយ័ត្នបំផុតទើបអាចទទួលបានទិន្នផលល្អតាមដែលយើងចង់បាន។ ខាងក្រោមនេះគឺជាគន្លឹះសំខាន់ៗក្នុងការដាំដុះដំណាំទុរេន និងវិធីសាស្ត្រមួយចំនួនដែលជាកត្តាជួយជំរុញឲ្យទុរេនទទួលបានផលខ្ពស់៖
ជាទូទៅដីដែលអាចដាំទុរេនបានល្អជាងគេគឺជាដីដែលមានលក្ខណៈដូចជា៖ ដីល្បាយខ្សាច់លាយល្បាប់ឥដ្ឋដែលមានប្រភពមកពីដីបាសាល់ និងក្រានីតមានសារធាតុសរីរាង្គច្រើន និងរក្សាសំណើមបានល្អ។ ម្យ៉ាងទៀតត្រូវមានរយៈកម្ពស់នីវ៉ូទឹកសមុទ្រពី០-៦៥០ម៉ែត្រ មានpHដីនៅចន្លោះពី៦-៧ ហើយជាដីដែលនៅជិតប្រភពទឹក និងមិនដក់ទឹក ដីទួលជម្រាលជាដើម។ រីឯអាកាសធាតុត្រូវមានពន្លឺថ្ងៃចាប់ពី៤០-៥០ភាគរយ និងមានសីតុណ្ហភាពពី២០-៣០អង្សាសេ ព្រមទាំងមានបរិមាណទឹកភ្លៀងចន្លោះពី១៥០០-២៥០០ក្នុងមួយឆ្នាំ។
ចំពោះដីខ្ពស់គេត្រូវពង្រាបដីឲ្យរាបស្មើ(ជីកប្រព័ន្ធរំដោះទឹកនៅក្នុងចំការ) រីឯដីទំនាបត្រូវលើករងកម្ពស់ពី៨០-១២០ស.ម រួចជីករណ្ដៅនៅចំកណ្ដាលរង។ ដោយឡែកសម្រាប់ប្រព័ន្ធទឹកវិញគឺជារឿងដ៏ចាំបាច់បំផុតសម្រាប់ដំណាំទុរេនហើយទឹកដែលល្អបំផុតគឺទឹកអូរ ប៉ុន្តែយើងក៏អាចប្រើប្រាស់ទឹកស្រះឬទឹកអណ្ដូងដែលគ្មានជាតិពុល។ សម្រាប់pHនៃទឹកគឺចន្លោះពី៥-៦.៥ ហើយទុរេនត្រូវការប្រឡាយរំដោះទឹកព្រោះវាមិនធន់និងដីហាប់ណែនឬគ្មានអុកស៊ីសែនឡើយ។
ដើម្បីដាំណាំទុរេនទទួលបានជោគជ័យគេត្រូវពិនិត្យទៅលើពូជណាដែលអាចបន្សាំទៅនឹងអាកាសធាតុ មានសុខភាពល្អធន់នឹងជំងឺផ្សិតរលួយឫស គល់ ប្រព័ន្ធឫសមិនរមួល មានស្លឹកច្រើន និងមានពណ៌បៃតងចាស់។ ដោយបច្ចុប្បន្ននេះសម្រាប់ពូជដែលមានទីផ្សារខ្ពស់នោះគឺពូជម៉ាន់ថង ឪខាក់ មូសានឃីង។ល។
ជាធម្មតាគេតែងតែដាំទុរេននៅចន្លោះខែឧសភាដល់ខែសីហាព្រោះដើម្បីឲ្យកូនទុរេនទទួលបានទឹកភ្លៀងគ្រប់គ្រាន់។ ចំពោះការដាំដុះរុក្ខជាតិនេះគេត្រូវជីរណ្ដៅទំហំ៥០x៥០ស.ម និងជម្រៅ៥០ស.ម ដោយបាចកំបោរឬហាលដីចោលយ៉ាងហោច១៥ថ្ងៃ។ ហើយមានចន្លោះគុម្ពពី ៨x៨ម. ឬ ១០x១០ម. និង៨x១០ម.។ នៅជំហានបន្ទាប់គឺជាការដាក់ជីទ្រាប់បាត និងយកដីស្រទាប់លើដាក់ក្នុងបាតរណ្ដៅរួចយកថង់ប្លាស្ទិកចេញ និងដាំកូនឲ្យបានខ្ពស់ពីដីប្រហែល១០ស.មដោយរក្សាកុំឲ្យបែកដីកន្ទោង។ ក្រោយមកលុបរណ្ដៅដោយប្រើដីស្រទាប់ក្រោមរួចបង្ហាប់ដីឲ្យបានណែនល្មមហាមយកជើងជាន់បង្ហាប់ដីវាអាចបង្កឲ្យដាច់ឫសតូចៗនៅជុំវិញដើម។ ត្រូវឧស្សាហ៍ជ្រោយដី និងធ្វើកំពែងជារៀងរាល់ឆ្នាំ។ ក្រោយដាំត្រូវធ្វើគម្របកូនទុរេនព្រោះវាមិនធន់នឹងកម្ដៅថ្ងៃ និងខ្យល់ខ្លាំងទេដោយតម្រូវឲ្យធ្វើគម្របឬម្លប់ចាប់ពី៣០-៥០ភាគរយ ចំពោះកូនទុរេនក្រោមកម្ពស់ប្រហែលមួយម៉ែត្រ និងបន្ថយម្លប់នៅក្រោមពន្លឺថ្ងៃពេញលេញចាប់ពីមួយឆ្នាំឡើង។
ជីទ្រាប់បាត១៥.១៥.១៥ ចំនួន៥០ក្រាម និងលាមកសត្វពី ៥ទៅ១០គ.ក្រ ក្នុង១មួយរណ្ដៅ។ ទុរេនអាយុចាប់ពី១ទៅ៣ឆ្នាំ ប្រើជីរូបមន្ត ១៥-១៥-១៥ ចំនួន០.៥-១គ.ក្រ ក្នុង១ដើម/ឆ្នាំ ពេលវេលាដាក់ជី២-៣ដង/ឆ្នាំ និងលាមកសត្វពី៥-១០គ.ក្រក្នុង១ដើមដាក់នៅដើមរដូវវស្សាតែមួយលើក។ រីឯទុរេនអាយុចាប់ពី៣-៥ឆ្នាំប្រើជីរូបមន្ត១៥-១៥-១៥ចំនួន៣-៥គ.ក្រ ក្នុងមួយដើម/ឆ្នាំ ពេលវេលាដាក់ជី២-៣ដង/ឆ្នាំ និងដាក់ជីកំប៉ុស១០-២០គ.ក្រក្នុងមួយដើម/ឆ្នាំដោយដាក់នៅដើមរដូវវស្សាតែមួយលើក។
កត្តាដែលធ្វើឲ្យទុរេនទទួលបានទិន្នផលខ្ពស់គឺផ្អែកទៅលើ៖
ឯកសារយោង