ទោះបីជាជីគីមីមានអត្ថប្រយោជន៍និងបានដោះស្រាយបញ្ហានៃការបង្កើនផលិតកម្មស្បៀងក៏ដោយ ប៉ុន្តែវាក៏មាននូវគុណវិបត្តិនិងផលប៉ះពាល់ជាច្រើនទៀតហើយខាងក្រោមនេះគឺជាគុណវិបត្តិមួយចំនួននៃជីគីមី។
បើប្រៀបធៀបទៅនឹងជីសរីរាង្គ ដូចជាលាមកសត្វ ជីគីមីគឺមានតម្លៃថ្លៃជាង។
បញ្ហានៃការប្រើប្រាស់ជីគីមីគឺធ្វើឱ្យផ្លាស់ប្តូរតម្លៃ pH (សក្តានុពលនៃអុីដ្រូសែន) នៃដី។ លើសពីនេះ ជីប្រភេទនេះកាត់បន្ថយសារធាតុមមោកនិងសារធាតុសរីរាង្គ។ ការបាត់បង់នេះជះឥទ្ធិពលអវិជ្ជមានដល់សមត្ថភាពរបស់ដីក្នុងការស្តុកទុកសារធាតុចិញ្ចឹម។
បរិស្ថានរបស់យើងទទួលរងគ្រោះពីការប្រើប្រាស់ជីគីមី
នៅពេលដែលយើងប្រើជីគីមីម្តងហើយម្តងទៀត ដំណើរការនេះបណ្តាលឱ្យមានជាតិពុល។ សារធាតុពុលទាំងនេះគឺ កាដមៀម(Cd) អាសេនិច និងអ៊ុយរ៉ាញ៉ូម ដែលអាចសម្លាប់ប្រព័ន្ធអេកូឡូស៊ីទាំងមូល។ លើសពីនេះ រូបមន្តមានអំបិល និងសមាសធាតុផ្សេងទៀតដែលអាចផ្លាស់ប្តូរគីមីសាស្ត្រដី ពោលគឺការប្រើជីគីមីបំផ្លាញរចនាសម្ព័ន្ធដី។
ដូចដែលយើងបានលើកឡើងខាងដើម ការប្រើជីគីមីបានបំផ្លាញអតិសុខុមប្រាណនៅក្នុងដី។ ទាំងនេះគឺជាកត្តាសំខាន់សម្រាប់រុក្ខជាតិព្រោះវាជួយឱ្យវាបង្កើនការការពារធម្មជាតិប្រឆាំងនឹងសត្វល្អិត និងជំងឺ។ ម្យ៉ាងទៀត នៅពេលដែលប្រើជីគីមី ដើមរុក្ខជាតិអាចលូតលាស់លឿនជាងឫសរបស់វាដែលអាចទ្រទ្រង់បាន ហើយធ្វើឱ្យវាកាន់តែងាយរងគ្រោះ។ ក្នុងរយៈពេលតទៅមុខទៀត រុក្ខជាតិទាំងនេះនឹងពឹងផ្អែកលើសារធាតុគីមីដើម្បីទ្រទ្រង់ការលូតលាស់របស់វា។ លើសពីនេះ ជីគីមីមានផ្ទុកជាតិអំបិលលើសលប់ដែលធ្វើឲ្យរុក្ខជាតិស្ងួត។ ចុងស្លឹក និងគែមប្រែជាពណ៌ត្នោត ឬខ្មៅរួមជាមួយឫសហើយកាន់តែអាក្រក់បំផុត រុក្ខជាតិអាចនឹងស្លាប់ដោយសារតែជីប្រភេទនេះ។ សរុបមក ការលូតលាស់របស់រុក្ខជាតិត្រូវបានផ្តល់ផលអវិជ្ជមានដោយសារតែការប្រើប្រាស់ជីគីមីច្រើនពេក។
ជាយោបល់ មានមធ្យោបាយជាច្រើនដើម្បីជំនួសការប្រើប្រាស់ជីគីមី ដូចជាងាកមកដាំដំណាំគម្របដី រុក្ខជាតិអាចស្រូបអាស៊ូតពីបរិយាកាស បញ្ជូនទៅឬស ហើយរលាយទៅក្នុងដីបង្កើនជីជាតិអាស៊ូតទៅឲ្យដី កាត់បន្ថយការប្រើប្រាស់ជីគីមី(ជីអ៊ុយរ៉េ ឬ ជី ស) និងប្រើប្រាស់ជីកំប៉ុសជាដើមដែលអាចជួយកែលម្អសុខភាពដីក្នុងរយៈពេលវែង។
ឯកសារយោង