បន្លែម្រះមិនត្រឹមតែគេយកទៅធ្វើម្ហូបដើម្បីហូបនោះទេ បន្លែនេះក៏ផ្តល់ផលប្រយោន៍ដល់សុខភាពផងដែរដូចជា ប្រឆាំងនិងការរលាកជំងឺថើ្លម ទឹកប្រមាត់ និងជាថ្នាំបង្កើនចំណង់អាហារ ប្រឆាំងការរលាកស្បែក ព្យាបាលមុខរបួស ជួយដល់សក់ ជួយការរំលាយអាហារ ជួយសុខភាពបេះដូង សម្រកទំងន់ និងជួយផ្ដល់ថាមពលដល់រាងកាយជាដើម។
ដូចនេះដំណាំម្រះមានការពេញនិយមបរិភោគច្រើនពីសំណាក់ប្រជាជនកម្ពុជា រីឯការដំដុះមានច្រើនតែតាមតំបន់ប៉ុណ្ណោះ។ អត្ថបទមុនផ្តោតលើការដាំដុះ ចំណែកឯអត្ថបទនេះនឹងផ្តោតទៅលើការប្រើប្រាស់ជី សត្វល្អិតចង្រៃនិងការប្រមូលផលវិញម្តង។
ដំណាំនេះត្រូវការសារធាតុសរីរាង្គជាច្រើន ជាពិសេសជីលាមកសត្វ និងជីកំប៉ុស្តិ៍។គេត្រូវដាក់សារធាតុសរីរាង្គ ចំនួន ១០-១៥តោន/ហិចតា ដោយរាស់លប់ទៅក្នុងដី។
វាកើតមានលើស្លឹកដែលយើងអាចសង្កេតឃើញមានចំណុចអុច ពណ៌លឿងរាងជ្រុង ហើយដុំពណ៌នេះប្រែ ជាពណ៌ត្នោត។ នៅពីក្រោមផ្ទៃស្លឹកមានដុំជាំស្លឹករាងជ្រុងៗ។
សំគាល់៖ ត្រូវបាញ់ថ្នាំផ្សិត រវាងពី៥ទៅ៧ថ្ងៃម្តង ដោយបាញ់នៅពេលថ្ងៃល្ងាច។ ថ្នាំផ្សិតត្រូវបាញ់ពីខាងក្រោម និង ខាងលើផ្ទៃស្លឹក។ ជាការប្រសើរត្រូវលាយថ្នាំជាមួយទឹកស្អិតដើម្បីឱ្យថ្នាំនៅជាប់នឹងស្លឹកបានយូរ។
ស្រាំង ជាប្រភេទសត្វល្អិតដែលទិចផ្លែបញ្ចូលពងទៅក្នុងក្លិបផ្លែម្រះ បន្ទាប់មកវាក្លាយទៅជាកូនដង្កូវញាស់ក្នុងផ្លែ ដែលបណ្តាលឲ្យផ្លែម្រះទុំមុនពេលប្រមូលផលហើយរលួយ។
ត្រូវ រុំ (ខ្ចប់) ក្លិបម្រះ ជាបន្ទាន់ (ដោយប្រើថង់ប្លាស្ទិច ឬ ក្រដាស) នៅពេលផ្កាក្លិបម្រះចាប់ផ្តើមស្រពោន។ ត្រូវតែរះផ្លែដែលខូចៗ ចេញហើយយកទៅកប់ចោលក្នុងដី ឬ ដុតចោល (ដើម្បីសំលាប់ដង្កូវត្រាំងក្នុងផ្លែខួច)។ ប្រើនុយរន្ទាក់ ហ្វេរ៉េមួនញីសំរាប់ទាក់ទាញស្រាំងឈ្មោលនៅជុំវិញចំការ។ នៅពេលស្រាំងឈ្មោលចូលក្នុង អន្ទាក់ហើយ យើងត្រូវប្រមូលវាចេញពីអន្ទាក់ ឱ្យបានញឹកញាប់។
ត្រូវពិនិត្យរកមើលចៃ ឲ្យបានញឹកញាប់ នៅផ្នែកខាងក្រោមស្លឹក។ ចៃជាភ្នាក់ងារចម្លងជម្ងឺវីស ដែលបណ្ដាល ឲ្យស្លឹក និងត្រួយម្រះ រួញ។កាត់ស្លឹកដែលមានចៃយកទៅកប់-ដុតចោល ។
គេអាចដឹងនូវរយៈពេលប្រមូលផលបានចាប់ពីផ្ការីកហើយ ស្រពោនរយះពេល ១៥-២០ថ្ងៃ ឬ ក្រោយពីដាំបានរយៈពេល ៤៥-៥០ថ្ងៃ។ ម្រះប្រមូលផលច្រើនដង គេអាចប្រមូលផល ២- ៣ថ្ងៃម្តង ហើយការប្រមូលផលធ្វើឡើង ចំនួនពី ៨-១០លើក អាស្រ័យទៅលើការដាំដុះ និងថែទាំ ។
ឯកសារយោង