


ការស្វែងយល់ពី ការដាំដុះដំណាំលើទឹក(Hydroponic)

វិធីសាស្រ្ដធ្វើអោយស្បែកភ្លឺថ្លារលោងដូចកូរ៉េ

ខ្ទឹមស្លឹក មិនត្រឹមតែបន្ថែមឱជារស ក្លិន និងបង្កើតសោភ័ណ្ឌភាពអាហារប៉ុណ្ណោះទេ វាថែមទាំងមានគុណប្រយោជន៍ចំពោះសុខភាពថែមទៀតផង មិនត្រឹមតែប៉ុណ្ណោះវាត្រូវបានអ្នកប្រើប្រាស់ ប្រើដើម្បីបន្ថែមក្លិនសម្រាប់បរិភោគជាដើមស្រស់ ជាគ្រឿងទេស ព្រមទាំងច្នៃធ្វើជាឱសថសម្រាប់ព្យាបាលជំងឺ ជួយសម្រួលដល់អាការៈជំងឺមួយចំនួនទៀតផង។
វាមានដើមរលោង ជាស្រទាប់ដែលគេហៅថា ស្រទាប់នៃទងស្លឹក ស្លឹកពណ៌បៃតងចាស់ ហើយសំប៉ែត ពូជខ្លះស្លឹកមូល ខ្លះទៀតស្លឹកសំប៉ែតធំហើយមានប្រវែងវែង។ នៅក្នុងអត្ថបទនេះនឹងរៀបរាប់ពីវិធីដាំដូចជាការរៀបចំដី ការជ្រើសរើសពូជ របៀបដាំ ការថែទាំនិងការប្រមូលផល
ខ្ទឹមដែលដាំនេះ គឺទុកពូជតៗគ្នាពី ១ឆ្នាំ ទៅ ១ឆ្នាំ មិនឲ្យផុតពូជហើយពូជដែលគេនិយមដាំ គឺខ្ទឹមខ្យល់ព្រោះខ្ទឹមប្រភេទនេះមានទំងន់ធ្ងន់ពុំមានសត្វល្អិតបំផ្លាញ និងមានទីផ្សារច្រើន។ការដាំត្រូវរើសយកតែដើមធំ និងថ្លោសល្អ ដើមឆាប់បែកកូនច្រើន រើសយកដើមចាស់ពេលដាំមិនរលួយ និងឆាប់លូតលាស់ ។
ក្នុងការដាំត្រូវដកភ្លាមដាំភ្លាម ត្រូវដាំនៅពេលល្ងាចទើបល្អព្រោះវាត្រជាក់ និងអាចត្រូវទឹកសន្សើម ជួយឲ្យវាលូតលាស់បានល្អ ដើម្បីឲ្យខ្ទឹមឆាប់លូតលាស់ហើយបែកគុម្ពបានច្រើន ត្រូវដាំចន្លោះពីគុម្ពមួយទៅគុម្ពមួយប្រវែង ២តឹក ដើម្បីឲ្យពន្លឺថ្ងៃចេញចូលបានគ្រប់គ្រាន់ និងដាំរាក់ៗ។
ក្រោយពីដាំរួចធ្វើការស្រោចទឹកក្នុងមួយថ្ងៃ ២-៣ ដង គឺនៅពេលព្រឹក ថ្ងៃត្រង់ និងពេលល្ងាច-បន្ទាប់ពីដាំបានរយៈពេល ១០ ទៅ ១៥ ថ្ងៃ ធ្វើការបោចស្មៅជ្រុំជើងម្តង និងសកស្លឹកខ្ទឹមដែលចាស់ៗចេញ ។
ចំណាំ៖ គួរកុំស្រោចទឹកពេលថ្ងៃត្រង់ ពីព្រោះជាពេលដែលរុក្ខជាតិត្រូវបញ្ចេញទឹកច្រើនពីស្លឹក។ យកល្អគួរកុំដាំខ្ទឹមខ្យល់នេះលើដី ឬរងដដែលយូរពេក គួរឆ្លាស់ជាមួយដំណាំផ្សេងទៀត ក្នុង១ឆ្នាំ ឲ្យបាន ២ ទៅ ៣ ដង។
ជាទូទៅក្រោយពីដាំបានរយៈពេល ១ ខែ គេអាចចាប់ផ្តើមប្រមូលផលខ្ទឹមបានដោយសំគាល់ឃើញស្លឹករបស់វាឡើងម្ស៉ៅ និងកមើមរបស់វាឡើងស្ដួច។ ក្នុង១ឆ្នាំគេអាចប្រមូលផលបាន ៦ ទៅ ៨ ដង ក្នុង ១ គីឡូក្រាម អាចលក់បានតំលៃ ២០០០-៣០០០ រៀល ។ លក្ខណៈពិសេសនៅពេលប្រមូលផលម្តងៗគេតែងតែទុកពូជបន្តរហូតមិនឲ្យផុតពូជឡើយ ។
ឯកសារយោង: ១. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ២០០៥. បច្ចេកទេសដាំដំណាំខ្ទឹមស. នាយកដ្ឋានផ្សព្វផ្សាយនៃក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ. ភ្នំពេញ, កម្ពុជា. ទំព័រ ១ – ២.
២. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ២០១៧. វិធីសាស្ត្រគ្រប់គ្រងស្លឹកខ្ទឹម ក្រោយពេលប្រមូលផល. ព័ត៌ មានទេសចរណ៍-ផលិតផលខ្មែរទៅតំបន់អាស៊ាន និងពិភពលោក. ភ្នំពេញ, កម្ពុជា. ទំព័រ ៤ – ៧.
៣. អ៊ាង សុផល្លែត, ២០២០. បច្ចេកទេសដាំខ្ទឹមស្លឹក. ដែនដីនៃការចែករំលែក. ភ្នំពេញ, កម្ពុជា. ទំព័រ ២ – ៣.
៤. អ៊ាង សុផល្លែត, ២០១៨. វិធីងាយៗក្នុងការទុកពូជស្លឹកខ្ទឹម យកទៅដាំបានដោយខ្លួនឯង. ឌិ អាយខនមេឌៀ. ភ្នំពេញ, កម្ពុជា. ទំព័រ ១ – ៦.