ស្រ្តបឺរីគឺជាផ្លែឈើដែលគេពេញនិយមបរិភោគព្រោះវាមានរសជាតិឆ្ងាញ់ហើយសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មអាចជួយដល់សុខភាពបានច្រើនដូចជា ជួយដល់បេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល ប្រឆាំងជំងឺមហារីក ជួយថែស្បែកប្រឆាំងភាពចាស់ ជំនួយភ្នែក ជំងឺទឹកនោមផ្អែមមិនតែប៉ុណ្ណោះវាក៏មានតម្រូវការទីផ្សារផងដែរ។
ប៉ុន្តែដំណាំនេះក៏ផ្តល់ផលវិបាកកំឡុងពេលដាំផងដែរជាពិសេសគឺការប្រឈមនឹងជំងឺព្រមទាំងសត្វល្អិត។ខាងក្រោមនេះជាជំងឺដែលកើតឡើងលើផ្លែស្រ្តបឺរីព្រមទាំងវិធីព្យាបាល:
(Verticillium wilt, Red Stele , Fusarium , Rhizoctonia and Pythium root rots )ជំងឺរលួយឬសប៉ះពាល់ការស្រូបយកសារធាតុចិញ្ចឹមការលូតលាស់របស់ស្រ្តបឺរី។ ការកើតជំងឺរលួយបែបនេះអាចបណ្ដាលមកពីការដាំស្រ្តបឺរីប្រចាំឆ្នាំ។ ដើម្បីជៀសវាងយើងត្រូវដាំដំណាំបង្វិល(តែមិនស្ថិតក្នុងគ្រួសារតែមួយដូចជាដំណាំប៉េងប៉ោះ ដំឡូង និងដំណាំមួយចំនួនទៀត)។
gray mold អាចប៉ះពាល់ទៅលើផ្លែ ពន្លក ស្លឹក។ដែលបង្កឡើងដោយផ្សឹត Botrytis Cinerea វារស់នៅជាប៉ារ៉ាស៊ីត និង saprophyte លើកម្ទេចរុក្ខជាតិដែលពុកផុយ ហើយវារីករាលដាលខ្លាំងនៅពេលដែលរុក្ខជាតិកំពុងលូតលាស់និងធ្វើអោយផ្លែរលួយ។ការទប់ស្កាត់ជំងឺនេះយើងត្រូវសម្អាតសម្ភារៈដកផ្លែ ដកស្លឹកងាប់ៗចេញពីកន្លែងដាំ សម្អាតស្មៅតាមដានសំណើមអោយបានល្អព្រោះធ្វើអោយផ្សិតរីករាលដាល។ត្រូវប្រើប្រាស់ថ្នាំកម្ចាត់ផ្សិតយោងទៅតាមស្លាកសញ្ញាអោយបានត្រឹមត្រូវដើម្បីកុំអោយផ្សិតធន់និងសារធាតុថ្នាំគីមី។
ផ្សឹតជាច្រើនប្រភេទដែលមានទំនាក់ទំនងជិតសិទ្ធអាចបណ្ដាលអោយមានរោគសញ្ញាផ្សេងៗគ្នាដូចជារលួយផ្លែ រលួយគុម្ព រលាកស្លឹក ផ្កា និង petioles ។ ភាគច្រើនសង្កេតឃើញមានការរលួយផ្លែ Anthracnose ដែលដំបូងលេចឡើងជាដំបៅផ្លែ ហើយប្រែជាពណ៍ត្នោតឬខ្មៅ។
ផ្សិត Sphaerotheca macularis នៅលើជាលិការ។ Mycelium បណ្ដាលអោយផ្លែ ស្លឹក ខាងលើមានធូលី មានពណ៍ខាងក្រោមស្លឹកពណ៍ស្វាយ ស្លឹកកោងខាងក្នុងហើយធ្វើអោយផ្លែនិងស្លឹកមានម្សៅពណ៍ស។លក្ខខណ្ឌសីតុណ្ហភាពក្ដៅ មានភ្លៀងទាប កម្រិតសំណើមខ្ពស់បណ្ដាលអោយបញ្ហាផ្សិតកាន់តែរីករាលដាល ។ ការគ្រប់គ្រងត្រូវតាមដានកម្រិតសំណើម គ្រប់គ្រងស្មៅ ធ្វើអោយមានខ្យល់ចេញចូលល្អ ក្នុងគុម្ព ដាំដំណាំបង្វិល និងប្រើប្រាស់ថ្នាំគីមីអោយត្រឹមត្រូវ។
ជំងឺនេះរីករាលដាលនៅលក្ខខណ្ឌត្រជាក់ ។រលាកស្លឹកបាក់តេរីខុសពីរលាកស្លឹកផ្សិត ព្រោះស្លឹកនៅពេលមានពន្លឺចាំងមកមានរូបរាងច្បាស់ (ចង្អួត) សរសៃតូចៗនៃស្លឹកឬចន្លោះសរសៃតូចៗទាំងនេះមានរាងជ្រុង(ប្លុក)ជារង្វង់ដូចរលាកស្លឹកធម្មតានិងក្រៀមស្លឹក។ មួកផ្លែនៅពេលសើម មានរូបរាងខ្មៅតែពេលស្ងួតមួកពណ៍ត្នោត។ វាមិនមែនជំងឺយើងមិនគួរប្រើថ្នាំផ្សិតទេព្រោះវាគ្មានប្រសិទ្ធភាព។
ឯកសារយោង: www.sare.org